​ការសិក្សា​មួយ​ចំនួន​បាន​រកឃើញថា ភ្នាក់ងារ​បង្ករ​ជំងឺមហារីក​ពីរ​ប្រភេទ​អាច​កើតឡើង​នៅ​ពេល​អ្នក​អាំង​សាច់​។ ភ្នាក់ងា​រទាំង​ពីរ​នោះ​គឺ polycyclic aromatic hydrocarbons (PAHs) និង heterocyclic amines (HCAs)​។ PAHs បង្ករ​ឡើង​នៅក្នុង​ផ្សែង និង​មាន​នៅ​ផ្ទៃ​ខាងក្រៅ​នៃ​សាច់ ដែល​ងាយស្រួល​កោស​ចេញ​។​

​ ​HCAs បង្ករ​ឡើង​នៅ​ខាង​ក្នុងនៃ​សាច់​។ វា​បង្ករ​ឡើង​ដោយ​ការដាក់​សាច់​ឱ្យ​ត្រូវ​នឹង​កម្តៅ​ខ្លាំង ហើយ​វា​អាច​បង្ករ​ឡើង​នៅក្នុង​ខ្ទះ​ឆា​ឬ​ម៉ាស៊ីន​ចម្អិន ក៏ដូចជា​ពេល​អាំង​ផងដែរ​។​

​ ​សូម​កុំ​បារម្ភ អ្នក​នៅ​តែ​អាច​បន្ត​ការ​អាំង​សាច់​បាន​ដោយ​គ្រាន់តែ​គ្រប់គ្រង​វិធី​ចម្អិន​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​។ ខាងក្រោម​នេះ​គឺ​ជា​ការណែនាំ​ខ្លះៗ​ពី​វិធី​អាំង​សាច់​៖

  • ប្រឡាក់​សាច់​
  • ចម្អិន​ជាមុនសិន​មុន​នឹង​ដាក់​អាំង (​វា​កាត់បន្ថយ​ការ​ប៉ះ​ទៅ​នឹង​កម្តៅ​ខ្លាំង ហើយ​អ្នក​អាច​ចម្រោះ​ជាតិ​ខ្លាញ់​ដើម្បី​ឱ្យ​មាន​ការ​ស្រក់​ខ្លាញ់​និង​ផ្សែង​តិច​)​។​
  • ឧស្សាហ៍​ប្រែ​សាច់​
  • ចម្អិន​ក្នុង​កម្តៅ​ទាប​
  • មិន​ត្រូវ​ចម្អិន​ផ្ទាល់​លើ​ធ្យូង​នោះទេ​
  • កុំ​សូវ​ប្រើ​គម្រប​ដើម្បី​កាត់បន្ថយ​ការ​ចម្អិន​ក្នុង​ផ្សែង​
  • កោស​ឬ​ចៀរ​ផ្នែក​ខ្មៅៗ​ដែល​មាន​នៅ​លើ​សាច់​ចេញ​។​
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង