ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
ប្រសិនជាប្រពន្ធអ្នកកើតក្នុងឆ្នាំរោង ជាធម្មតាលាភនឹងចូលមកខ្លាំងណាស់។ ជាពិសេស ក៏មានកូនចៅច្រើនដែរ។ ក្រោយពេលដែលរៀបការរួច គេនឹងនាំលាភជូនប្តីច្រើន ដោយធ្វើឲ្យលុយអាចចូលរហូតដល់ចាស់។
ឆ្នាំថោះ
នារីដែលកើតក្នុងឆ្នាំថោះ ក្រោយពេលដែលរៀបការរួច គេមើលថែទាំប្តីបានល្អណាស់ ថែមទាំងអាចជួយមុខរបរស្វាមីឲ្យរីកចម្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យពួកគេមិនចេះខ្វះលុយចាយឡើយ។
ឆ្នាំច
មនុស្សស្រីដែលកើតក្នុងឆ្នាំច មានចរិតស្មោះត្រង់ ថែមទាំងមានកត្តញ្ញូតាធម៌។ នរណាដែលអាចរៀបការជាមួយគេ មិនខ្លាចថាគ្មានលុយឡើយ ព្រោះគេអាចនាំសំណាងខ្ពស់ណាស់ជូនអ្នក៕