មាន​អ្នកជំងឺ​តម្រងនោម​ជា​ច្រើន​បាន​សួរ​សំណួរ​មួយ​នេះ​ ។ ផ្លែ​ចេក​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​រស់ជាតិ​ឆ្ងាញ់ ប៉ុន្តែ​អ្នកជំងឺ​តម្រងនោម​ជា​ច្រើន​តែងតែមាន​ដែន​កំណត់​ច្រើន​ចំពោះ​របប​អាហារ​របស់​ពួក​គេ​។ ដូច្នេះ​យក​ល្អ​អ្នកជំងឺ​តម្រងនោម​គួរតែ​យល់​ដឹង​បាន​ច្រើន​អំពី​ទស្សនៈ​មួយ​នេះ​ ។

ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ប៉ូ​តា​ស្យូ​ម​ គឺជា​សារធាតុ​ដ៏​សំខាន់​ក្នុង​ការ​ថែរក្សា​សាច់ដុំ និង​ភាព​ភ្ញោ​ច​របស់​សរសៃប្រសាទ ព្រមទាំង​សម្របសម្រួល​ដល់​មុខងារ​របស់​សាច់ដុំ ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ក្នុង​ការ​រក្សា​លំនឹង​របស់​សម្ពាធ​ឈាម និង​បង្ការ​ជំងឺ​បេះដូង​-​សរសៃឈាម​ ។

ខណៈ​ពេល​ដែល​អ្នកជំងឺ​តម្រងនោម​ច្រើន​តែ​មាន​ជំងឺ​បេះដូង​-​សរសៃឈាម​ថែម​ទៀត ​ហើយ​នេះ​ក៏​ជា​មូលហេតុ​ធ្វើ​អោយ​មនុស្ស​ស្លាប់​ផង​ដែរ​។ ដូច្នេះ​ហើយ បើសិនជា​អ្នកជំងឺ​តម្រងនោម​មាន​ចំនួន​ប៉ូ​តា​ស្យូ​ម​ក្នុង​ខ្លួន​តិច ផ្លែ​ចេក​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​។

ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន A និង C ដ៏​សំបើម​មួយ​ដែរ ហើយ​ជាតិ​ស្ករ​របស់​វា​អាច​បំ​លែង​ទៅ​ជា​គ្លុយកូស​យ៉ាង​លឿន ព្រមទាំង​ត្រូវ​បាន​បឺត​ស្រូប​អោយ​រាង​កាយ​ប្រើប្រាស់​យ៉ាង​ល្អ​ទៀត​ផង ដូច្នេះ​ហើយ​វា​គឺជា​ប្រភព​នៃ​ថាមពល​ដ៏​ល្អ​មួយ​ ។ ម្យ៉ាងវិញទៀត ក្នុង​ផ្លែ​ចេក​មាន​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ដ៏​ច្រើន​ផង​ដែរ ដែល​វា​មាន​ឥទ្ធិពល​ក្នុង​ការ​បំបាត់​ភាព​អស់កម្លាំង និង​អារម្មណ៍​មួរ​ម៉ៅ​ផង​ដែរ​។ ខណៈ​ពេល​ដែល​អ្នកជំងឺ​តម្រងនោម​ច្រើន​តែ​មាន​អារម្មណ៍​អស់កម្លាំង​នោះ ផ្លែ​ចេក​ពិតជា​មាន​ប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​រឿង​នេះ​បាន ​។

ក្រៅពី​នេះ ផ្លែ​ចេក​ក៏​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ការ​ដេក និង​សម្រួល​ដល់​ការ​រំលាយ​អាហារ​ផង​ដែរ​។

តាម​ពិត អ្នកជំងឺ​តម្រងនោម​គួរតែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទទួលទាន​ផ្លែ​ចេក ព្រោះ​វា​ក៏​មាន​ឥទ្ធិពល​អាក្រក់​ដល់​ពួក​គេ​ដែរ​។ អ្នកជំងឺ​តម្រងនោម​ច្រើន​តែ​មាន​បញ្ហា​ចំពោះ​ជាតិ​រ៉ែ ហើយ​ពួក​គេ​ក៏​ងាយ​នឹង​ជួប​បញ្ហា​លើស​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម ដែល​ជា​ហេតុ​នាំ​អោយ​អ្នកជំងឺ​មាន​ផលវិបាក​កាន់តែ​ច្រើន​ថែម​ទៀត​។ ដូច្នេះ​ហើយ អ្នកជំងឺ​តម្រងនោម​គួរតែ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ញ៉ាំ​ផ្លែ​ចេក​។ បើសិនជា​ពួក​គេ​មាន​ចំនួន​ប៉ូ​តា​ស្យូ​ម​ក្នុង​ខ្លួន​ខ្ពស់​ហើយ គួរតែ​កុំ​ញ៉ាំ​វា​ទៀត​អី​។ បើសិនជា​ប៉ូ​តា​ស្យូ​ម​នៅ​ក្នុង​កម្រិត​ធម្មតា ផ្លែ​ចេក​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ពួក​គេ​។

ដូច្នេះ​ហើយ​បើសិនជា​អ្នកជំងឺ​ចង់​យក​ផ្លែ​ចេក​ធ្វើ​ជា​គម្រោង​នៃ​ការ​ញ៉ាំ​អាហារ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង