ញើស និងការមានក្លិនខ្លួន កើតឡើងនៅពេលណាដែលអ្នកហាត់ប្រាណ ឬធ្វើការខ្លាំង, អ្នកស្ថិតក្នុងស្ថានភាពក្តៅ ឬមានអារម្មណ៍ភយ័ខ្លាច, ថប់បារម្ភ និងមានភាពតានតឹងអារម្មណ៍(stress)។ ប៉ុន្តែការបែកញើស និងមានក្លិនខ្លួនបែបនេះ គឺជារឿងធម្មជាតិ និងធ្វើអោយអ្នកមានសុខភាពល្អ។បែកញើស គ្រាប់តែជាផលប៉ះពាល់ដ៏តូចមួយប៉ុណ្ណោះ។ ប៉ុន្តែក្លិនខ្លួនវិញ ជាបញ្ហាធំដែលយើងគួរតែចាប់អារម្មណ៍។ ទោះបីជាញើសមិនមានក្លិនក្តី ប៉ុន្តែញើសជួនកាលក៏អាចបង្កអោយមានក្លិនមិនល្អ នៅពេលដែលវាត្រូវបានប៉ះនឹងបាក់តេរីនៅលើស្បែករបស់អ្នក។
វាជារឿងមួយអាចគួរអោយបារម្ភបើសិនជាមានការប្រែប្រួលមិនធម្មតានៃការចេញញើស(ការចេញញើសច្រើនពេកឬការមានញើសតិចបេកឬក៏គ្មានការចេញញើសសោះ)។ ដូចគ្នាដែរ, ចំពោះការផ្លាស់ប្តូរក្លិនខ្លួនវិញ ក៏អាចជាបញ្ហាសុខភាពផងដែរ។
ការរៀបចំជីវិតរស់នៅ និងការព្យាបាលនៅផ្ទះ អាចព្យាបាលរោគសញ្ញារបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ក្នុងករណីដែលអ្នកមានញើស និងមានក្លិនខ្លួនធម្មតា។ ប៉ុន្តែក្នុងករណីខ្លះ ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការចេញញើស និងថ្នាំបំបាត់ក្លិន វាជារឿងចំបាច់។មនុស្សដែលមានសុខភាពល្អគឺអាចបែកញើសប៉ុន្តែតើបែកញើសនៅពេលណា, ទីកន្លែងណាñនិងប៉ុន្មាននោះវាខុសប្លែកគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត។
មូលហេតុដែលអោយមនុស្សចេញញើសរួមមានៈ
- ការលេងកីឡា ជាពិសេសកីឡាណាដែលប្រើកំលាំងខ្លាំង
- អាកាសធាតុក្តៅ
- ការភយ័ខ្លាច, ថប់បារម្ភ និងភាពតានតឹងអារម្មណ៍ (stress)
ការបែកញើសដែលបង្កឡើងដោយអារម្មណ៍ភាគច្រើនវាលេចចេញនៅលើមុខ, ក្លៀក, បាតដៃ និងបាតជើង។ ប៉ុន្តែការបែកញើសប៉ុណ្ណានិងក្លិនញើសអាចនឹងបណ្តាលមកពី អារម្មណ៍, ចំនីអាហារ, ថ្នាំមួយចំនួន និងកំរិតនៃអរម៉ូន។ប៉ុន្តែជាងនេះទៀតនោះគឺថាវាហាក់ដូចជាអយុត្តធម៌បន្តិចដែលមនុស្សខ្លះបែកញើសខ្លាំងពីកំណើតមកតែម្តងពិសេសនៅបាតដៃនិងបាតជើង។
ដោយសារតែមិនអាចកំនត់នូវនិយមនយ័ច្បាស់លាស់អំពីញើស និងក្លិនខ្លួនធម្មតាបាន, ដូចនេះអ្នកត្រូវព្យាយាមស្គាល់នូវអ្វីដែលជាភាពធម្មតារបស់អ្នក។ ការធ្វើដូចនេះអាចជួយអ្នកអោយដឹងបាននៅពេលមានអ្វីផ្លាស់ប្តូរខុសធម្មតា។
នៅពេលណាដែលអ្នកគួទៅជួបគ្រូពេទ្យ?
សូមទាក់ទងទៅគ្រូពេទ្យ ប្រសិនបើអ្នកមានបញ្ហាដូចខាងក្រោមៈ
- អ្នកចាប់ផ្តើមបែកញើសច្រើន ឬតិចខុសពីធម្មតាភ្លាមៗតែម្តង
- ញើសរំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក
- បែកញើសពេលយប់ដោយគ្មានហេតុផល
- អ្នកចាប់ផ្តើមមានអារម្មណ៍ថា មានការប្រែប្រួលក្លិនខ្លួនរបស់អ្នក ដែលការផ្លាស់ប្តូរក្លិនខ្លួននេះអាចជាសញ្ញាមួយចំនួនដែលទាក់ទងទៅនឹងជំងឺមួយចំនួនដូចជាទឹកនោមផ្អែម និងខ្សោយតំរងនោម។
ការបែកញើសកើតឡើងរបៀបណា?
មូលហេតនៃការបែកញើស និងក្លិនខ្លួនបណ្តាលមកពីប្រពន្ធ័និយ័តកម្មកម្តៅក្នុងខ្លួនរបស់អ្នក ជាពិសេសក្រពេញញើសរបស់អ្នក។ ញើសអាចរក្សាកម្តៅក្នុងខ្លួនរបស់អ្នក, អោយស្បែកមានសំនើម, អោយមានលំនឹងរវាងជាតិទឹក និងអេឡិចត្រូលីតដែលជា សារធាតុគីមីមួយចំនួននៅក្នុងខ្លួនរបស់អ្នកដូចជា សូដ្យូម និងកាល់ស្យូម។
ស្បែករបស់អ្នកមានក្រពេញញើស២ប្រភេទៈ ក្រពេញញើសអ៊ិចគ្រីន (eccrine) និងក្រពេញញើសអាប់ប៉ូគ្រីន (apocrine)។ ក្រពេញញើសអ៊ិចគ្រីន ជាក្រពេញញើសមួយដែលមានច្រើននៅក្នុងខ្លួនរបស់យើង ហើយវាមានសកម្មភាពផ្ទាល់ទៅលើផ្ទៃនៃស្បែក។ រីឯក្រពេញញើសអាប់ប៉ូគ្រីនវិញ ស្ថិតនៅកន្លែងណាដែលសំបូរទៅដោយរោម ដូចជាស្បែកក្បាល, ក្លៀក និងក្រលៀន ដែលវាមានសកម្មភាពទៅតាមរោមសិន មុននឹងវាបញ្ចេញទៅលើផ្ទៃនៃស្បែក។
នៅពេលដែលកម្តៅក្នុងខ្លួនរបស់អ្នកកើនឡើង, ប្រពន្ធ័ប្រសាទស្វ័យ្វ័តរបស់អ្នកបានភ្ញោចទៅលើក្រពេញញើសអ៊ិចគ្រីន ដើម្បីបញ្ចេញទឹកមកលើផ្ទៃស្បែករបស់អ្នក។ ទឹកដែលចេញមកនេះគេហៅថា ញើស ដែលមានធាតុផ្សំនៃទឹក និងអំបិល(សូដ្យូមក្លរីត) និងអេឡិចត្រូលីតតិចតួច ដែលអេឡិចត្រូលីតនេះអាចរក្សាលំនឹងជាតិទឹកក្នុងខ្លួនបាន។
ក្រពេញញើសអាប់ប៉ូគ្រីន, ដែលនៅលើដៃ, បញ្ចេញញើសដែលមានជាតិខ្លាញ់ ផ្ទាល់ទៅក្នុងបំពង់នៃក្រពេញ។ នៅពេលដែលអ្នកមានមានភាពតានតឹងអារម្មន៍ ជញ្ជាំងនៃបំពង់របស់ក្រពេញនឹងកន្ត្រាក់ ដើម្បីបង្ខំអោយញើសចេញទៅលើផ្ទៃស្បែក ដែលជាកន្លែងដែលបាក់តេរីកម្ទេចវាចោល។ បាក់តេរីបំផ្លាញញើសដែលចេញពីក្រពេញញើសអាប់ប៉ូគ្រីននេះហើយដែលបង្កអោយទៅជាក្លិនមិនល្អ។
ដំណោះស្រាយ
ប្រសិនបើអ្នកព្រួយបារម្មណ៏អំពីកាបែកញើសនិងក្លិនខ្លួន, ដំណោះស្រាយដែលសាមញ្ញនោះគឺការប្រើប្រាស់ថ្នាំកាត់បន្ថយ ញើសនិងបំបាត់ក្លិនខ្លួន។
ថ្នាំបំបាត់ញើសៈ ថ្នាំបំបាត់ញើសមានផ្ទុកនូវសមាសសធាតុអាលុយមីញ៉ូមដែលរារាំងរន្ធញើសជាបណ្តោះអាសន្តដើម្បីកុំអោយវាបញ្ចេញ ដូច្នេះវាកាត់បន្ថយការចេញញើសឲ្យទៅដល់ស្បែក។
ថ្នាំបំបាត់ក្លិនខ្លួនៈ ថ្នាំបំបាត់ក្លិនអាចបំបាត់នៅក្លិនខ្លួន ប៉ុន្តែមិនអាចរារាំងនៃការបញ្ចេញញើសនោះទេ។ ថ្នាំទាំងនោះមានធាតុផ្សំជាអាកុល ដែលធ្វើឲ្យស្បែកមានជាតិអាស៊ីត ដែលកាត់បន្ថយនូវការមកតោងភ្ជាប់របស់បាក់តេរី។ ថ្នាំបំបាត់ក្លិនជាធម្មតាមានក្លិនក្រអូបនៃទឹកអប់ដែលការពារក្លិនញើស, ប្រើលើដៃ និងក្លៀកផងដែរ។
ប្រសិនបើការទិញថ្នាំបំបាត់ញើស មិនអាចជួយទប់ស្កាត់ញើសបានទេ, គ្រូពេទ្យអាចឲ្យថ្នាំ អាលុយមីញ៉ូម ក្លរីដ (Drysol)។ ដើម្បីឲ្យបានលទ្ធផលល្អបំផុតនោះ, សូមប្រើប្រាស់ ថ្នាំបំបាត់ញើសទៅគ្រប់កន្លែងណាដែលចេញញើសច្រើននៅពេលយប់។មនុស្សមួយចំនួន ការប្រើប្រាស់ថ្នាំបំបាត់ញើស ក៏អាចឲ្យមានកន្ទួលក្រហម ហើម និងរមាស់នៅលើស្បែកផងដែរ។ ប្រសិនបើមានការរលាក(irritation)កើtឡើង សូមលាងជម្រះថ្នាំនោះចេញនៅពេលព្រឹក។
ក្រៅពីនេះ អ្នកអាចកាត់បន្ថយការបែកញើសនិងក្លិនខ្លួនរបស់អ្នកដោយខ្លួនអ្នកផ្ទាល់ តាមវិធីដូចខាងក្រោម:
- លាងសម្អាតខ្លួនជារៀងរាលថ្ងៃ ការមុជទឹកជាទៀងទាត់ ជាពិសេសជាមួយសាប៊ូកំចាត់មេរោគ អាចជួយកំចាត់មេរោគនៅលើស្បែក។ck.
- ជូតជើងឲ្យស្ងួតក្រោយពីមុជទឹក មេរោគ រស់នៅក្នុងកន្លែងសើមៗនៅចន្លោះម្រាមជើង។ ប្រើប្រាស់ម្សៅដើម្បីស្រូបញើស។
- ជ្រើសរើសស្បែកជើងនិងស្រោមជើងដែលផលិតពីវត្ថុធាតុដើមធម្មជាតិ ស្បែកជើងដែលផលិតពីវត្ថុធាតុដើមធម្មជាតិ ដូចជា ស្បែកសត្វ អាចជួយការពារការបែកញើសជើងដោយសារការមានខ្យល់ចេញចូល។
- ការផ្លាស់ប្តូរស្បែកជើង ស្បែកជើងមិនអាចស្ងួតតែរយះពេលមួយយប់នោះទេ ដូច្នេះ កុំប្រើ ប្រាស់ស្បែកជើងដដែលក្នុងរយះពេល២ថ្ងៃប្រសិនបើអ្នកមានបញ្ហាជើងចេញញើស។
- ពាក់ស្រោមជើងឲ្យត្រឹមត្រូវ ស្រោមជើងខ្លះអាចជួយឲ្យជើងអ្នកស្ងួតពីព្រោះ ពួកវាស្រូបសំនើមពិសេសស្រោមជើងធ្វើពីក្រណាត់ឡែន។
- ឧស្សាហ៏ផ្លាស់ប្តូរស្រោមជើង ការផ្លាស់ប្តូរស្រោមជើងម្តងឬពីដងក្នុងមួយថ្ងៃ ការជួតជើងឲ្យស្ងួតជារៀងរាល់ពេល។
- ឲ្យជើងមានខ្យល់ចេញចូល ដើរជើងទទេពេលដែលអ្នកអាច ឬក៏យ៉ាងហោចណាស់ដោះស្បែកជើងរបស់អ្នកឥឡូវនេះហើយពាក់ស្បែកជើងសម្រែក។
- ជ្រើសរើសសាច់ក្រណាត់ដែលអាចឲ្យស្បែករបស់អ្នកមានខ្យល់ឆ្លងកាត់។
- ប្រើប្រាស់ថ្នាំបំបាត់ញើសនៅពេលយប់ ប្រើប្រាស់ថ្នាំបំបាត់ ញើសនៅលើបាត ដៃឬក៏បាតជើង នៅពេលដែលអ្នកចូលគេង ឬសាកប្រើទឹកអប់ប្រឆាំងនឹងការចេញញើស។
- សាកល្បងប្រើវិធីសាស្ត្របន្ឋូរអារម្មណ៍តាមរយ:ការហាត់ប្រាណយ៉ូហ្កាជាដើម
- ការផ្លាស់ប្តូរអាហារ ប្រសិនបើចំណីអាហារ ឬក៏៏ភេសជ្ជៈ ធ្វើឲ្យអ្នកមានញើសខុសពីធម្មតា ឬក៏ញើសធ្វើអោយមានក្លិនខ្លួន សូមពិចារណារកុំពិសារអាហារណាដែលមានជាតិកាហ្វេអ៊ីនព្រមទាំងអាហារណាដែលមានក្លិនខ្លាំង រួមមានខ្ទឹមសនិង ខ្ទឹមបារាំងជាដើម។