ប្រាកដ​ណាស់​! គ្រប់ពេល​ដែល​ស្ត្រី​មានការ​រួម​ភេទ​ដោយ​មិន​មានការ​ការពារ​, គាត់​មានឱកាស​ខ្ពស់​ក្នុង​ការ​មាន​ផ្ទៃពោះ​។

ការ​មាន​ផ្ទៃពោះ​ទាក់ទង​ទៅ​នឹង​ការ​បញ្ចេញ​ពង​ស៊ុត គឺជា​ពេល​ដែល​ស្ត្រី​មានឱកាស​មាន​ផ្ទៃពោះ​ខ្ពស់​ជាងគេ​បំផុត​។ ស្ត្រី​ដែល​មាន​រដូវ​មិន​ទៀងទាត់​នៅ​តែ​អាច​បញ្ចេញ​ពង​ស៊ុត​របស់​គេ​។

គ្រប់​ស្ត្រី​ទាំងអស់ ជា​ពិសេស​ស្ត្រី​ដែល​មាន​រដូវ​មិន​ទៀងទាត់​, អាច​បញ្ចេញ​ពង​ស៊ុត​ក្នុង​ចំណុច​ផ្សេង​ៗ​គ្នា​ពី​វដ្ត​រដូវ​មួយ​ទៅ​វដ្ត​រដូវ​មួយទៀត​។ នេះ​អាច​ធ្វើ​អោយ​ស្ត្រី​មិនដឹង​ថា នៅ​ពេល​ណា​ដែល​គាត់​ងាយ​នឹង​មាន​ផ្ទៃពោះ​បំផុត​នោះ​។ រដូវ​មិន​ទៀងទាត់​ក៏​អាច​ធ្វើ​អោយ​ស្ត្រី​ពិបាក​ដឹង​ថា តើ​គាត់​មាន​ផ្ទៃពោះ​ឬ​យ៉ាងណា ចាប់តាំងពី​ស្ត្រី​មិនដឹង​ពី​ពេល​ដែល​នឹង​មក​រដូវ​នោះ​។

ការ​មាន​ផ្ទៃពោះ​មិន​គួរ​ជា​ការ​ព្រួយបារម្ភ​តែ​មួយ​អំពី​ការ​រួម​ភេទ​នោះ​ទេ​។ គ្រប់ពេល​ដែល​អ្នក​បាន​រួម​ភេទ​, ជា​ពិសេស​ការ​រួម​ភេទ​ដែល​មិន​បានការ​ពារ​, អ្នកមាន​ហានិភ័យ​ក្នុង​ការ​មាន​ជំងឺ​កាមរោគ​។ ស្រោមអនាម័យ​គឺជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ការពារ​ទាំង​ការ​មាន​ផ្ទៃពោះ និង​ជំងឺ​កាមរោគ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង