ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលប្រពន្ធមិនគួរធ្វើប្រសិនជាចង់ថែរក្សាគ្រួសារបានល្អ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនគួរប្រើពាក្យសម្តីធ្ងន់ៗដើម្បីនិយាយជាមួយស្វាមីឡើយ។ ជាពិសេស អ្នកមិនគួរស្រែកឡើយទោះបីជាខឹងយ៉ាងណាក៏ដោយ ព្រោះការស្រែកនេះ អាចធ្វើឲ្យប្តីអ្នកមិនពេញចិត្តជាខ្លាំង ដោយអាចចាកចេញពីអ្នកបាន។
  2. មិនថាក្នុងស្ថានភាពណាទេ អ្នកគួរតែបន្តសរសើរពីទង្វើល្អរបស់ស្វាមីអ្នក ដោយមិនគួរភ្លេចឡើយ។ នៅពេលដែលអ្នកភ្លេច នឹងអាចភ្លេចរហូត លុះយូរទៅ ប្តីអ្នកនឹងអាចឃ្លាតកាន់តែឆ្ងាយពីអ្នក ដោយសារតែអ្នកមើលមិនឃើញទង្វើល្អរបស់គេ។
  3. ក្រោយពេលដែលអ្នករៀបការរួច អ្នកមិនគួរប្រែខ្លួនអ្នកពីព្រះនាងមកជាអ៊ីលក់ត្រីឡើយ។ អ្នកគួរតែបន្តថែរក្សាសម្រស់អ្នកឲ្យបានស្អាតជានិច្ច ព្រោះសម្រស់មួយនេះពិតជាសំខាន់ណាស់សម្រាប់មុខមាត់របស់ស្វាមី។ ដូចនេះ អ្នកគួរតែតែងខ្លួនឲ្យបានស្អាតគ្រប់ពេល ដើម្បីថែរក្សាគ្រួសារអ្នកបានល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង