លាង​សំអាត​ស្បែក​របស់​អ្នក​ដោយ​សន្សឹមៗ
ស្នាម​ជាំ​ខ្មៅ​ ឬ​ មុន​ជា​រឿយៗ​តែង​លេចឡើង​នៅ​លើ​មុខ​,​ ក​,​ ដើមទ្រូង​,​ ខ្នង​ និង​ ស្មា​របស់​អ្នក​ ដែល​ស្បែក​នៅ​ទី​​នោះ​មាន​ក្រពេញ​ខ្លាញ់​ក្នុង​បរិមាណ​ដ៏​ច្រើន​។​ មាន​មនុស្ស​តិច​ណាស់​ ក្នុង​ចំណោម​យើង​ទាំងអស់​គ្នា​ដែល​មាន​​ភាព​សុំា​នឹង​ការ​លេច​ចេញ​នេះ​ ប៉ុន្តែ​អ្នក​អាច​ធ្វើការ​ ការពារ​ ឬ​ កំចាត់​មុន​ភាគច្រើន​ទាំងនោះ​បាន​។​ ដើម្បី​ទទួល​បាន​នូវ​ពណ៌​សប្បុរ​ស្បែក​ដ៏​ស្រស់ថ្លា​ ។​ គំនិត​ខាងក្រោម​ទាំង​អស់នេះ​ នឹង​ផ្តល់​អោយ​អ្នក​នូវ​ការ​ភ្ញាក់ផ្អើល​ នូវ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ និង​ អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ​ ។​

កុំ​ធ្វើការ​លាង​សំអាត​ស្បែក​មុខ​របស់​អ្នក​ញឹកញាប់​ពេក
   ស្បែក​ដែល​កខ្វក់​ មិន​ប្រាកដ​ថា​នឹង​ បណ្តាល​អោយ​អ្នក​កើត​មុន​ ឬ​ មាន​ស្នាម​ខ្មៅ​នោះ​ទេ​។​ ការ​លាង​សំអាត​ញឹក​ញាប់​ និង​ ខ្លាំងក្លា​ពេក​ អាច​ធ្វើ​អោយ​ស្បែក​របស់​អ្នក​រលាក​ក្រហាយ​ និង​ ធ្វើ​អោយ​មុន​កាន់តែ​មាន​សភាព​អាក្រក់​។​ ហើយ​ពពួក​សាប៊ូ​ដែល​មាន​សារជាតិ​ខាត់​  និង​សារធាតុ​គីមី​ក្នុង​កំរិត​ខ្ពស់​ ក៏​អាច​ផ្តល់​ផលវិបាក​អោយ​វា​ផង​ដែរ​។​ ជំនួស​មក​វិញ​អ្នក​គួរតែ​លាង​សំអាត​តំបន់​ដែល​ពោប​ដោយ​មុន​ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជាមួយនឹង​ សាប៊ូ​ដែល​មាន​  ​កំរិត​ស្រាល​ និង​ទឹក​ក្តៅ​ឧ​ណ្ណៗ​ ។​

សូម​ជ្រើសរើស​សាប៊ូ​ដែល​មិន​មាន​សារជាតិ​ខ្លាញ់
    សាប៊ូ​ដែល​មិន​មាន​ជាតិ​ខ្លាញ់​ នឹង​មិន​ធ្វើ​អោយ​ស្ទះ​រន្ធ​ញើស​ ឬ​ បណ្តាល​អោយ​មាន​មុន​ក្បាល​ខ្មៅ​ និង​ ក្បាល​ស​នោះ​ទេ​។​ សូម​ជ្រើសរើស​ផលិតផល​ដែល​មាន​ស្លាក​សញ្ញា​ថា​ មិន​មាន​សារជាតិ​ខ្លាញ់​ (oil-free,​ nonacnegenic​ ឬ​noncomedogenic​ )​។​ ដាក់​សាប៊ូ​នៅ​លើ​បាតដៃ​ និង​ លាង​សំអាត​ស្បែក​មុខ​របស់​អ្នក​ដោយ​ចុង​ម្រាមដៃ​។​ ការ​លាង​សំអាត​ដោយ​ប្រើ​ក្រណាត់​ ,​ អេ​ប៉ុង​ដែល​មាន​សំណាញ់​ និង​ ផលិត​ផ្សេងៗ​ទៀត​ អាច​ធ្វើ​អោយ​មានការ​ដាច់​រលាត់​​និង​ រលាក​ស្បែក​ ហើយ​វា​នឹង​បណ្តាល​អោយ​មានការ​លេច​ចេញ​នូវ​ស្នាម​ទាំងនេះ​ ។​

អ្នក​មិន​ចាំបាច់​ជៀសវាង​អាហារ​ដែល​អ្នក​ចូល​ចិត្ត​នោះ​ទេ
    វា​ជា​ការ​មិន​ពិត​ ក្នុង​ការ​មាន​ជំនឿ​ថា​ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ ឬ​ ស៊ុ​កកូ​ឡា​ អាច​បណ្តាល​អោយ​អ្នក​កើត​មុន​​។​ មុន​កើត​មាន​ឡើង​ នៅ​ពេល​ដែល​រន្ធ​ញើស​ ត្រូវ​បាន​បិទ​ខ្ទប់​ដោយ​ខ្លាញ់​,​ កោសិកា​ស្បែក​    និង​ បាក់តេរី​ធម្មតា​​ដែល​ជា​មូលហេតុ​នាំ​អោយ​មានការ​រលាក​នេះ​ ។​ ប្រសិនបើ​អ្នក​ប្រាកដ​ពី​អាហារ​មួយ​ចំនួន​ដែល​ហាក់ដូចជា​នាំ​អោយ​អ្នកមាន​លេច​ចេញ​នូវ​ស្នាម​ទាំងនេះ​ សូម​ព្យាយាម​ជៀសវាង​ពួក​វា​។​   

សូម​ផឹកទឹក​អោយ​បាន​ច្រើន
      សូម​ផឹកទឹក​អោយ​បាន​ច្រើន​នៅ​ក្នុង​ពេល​មួយ​ថ្ងៃៗ​ ដើម្បី​រក្សា​ស្បែក​របស់​អ្នក​អោយ​មាន​សំណើម​។​ អ្នក​ក៏​ត្រូវ​ទទួលទាន​ផង​ដែរ​នូវ​អាហារ​ដែល​ផ្តល់​អោយ​អ្នកមាន​សុខភាព​ល្អ​ ជាមួយនឹង​ផ្លែ​ឈើ​ស្រស់​ និង​បន្លែ​ដែល​សំបូរ​ជាតិ​ វីតាមីន​A​ និង​ វីតាមីន​E​ អោយ​បាន​ច្រើន​ ។​គេ​ដឹង​ថា​ វីតាមីន​ទាំង​ពីរ​នេះ​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្បែក​​របស់​អ្នក​។​ បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃតង​មាន​ដូច​ជា​ ស្ពី​ណា​ច​ និង​ ខាត់ណា​ គឺ​សំបូរ​ទៅ​ដោយ​វីតាមីន​ E​ ។​ វីតាមីន​A​  ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ចំរុះ​ និង​ បន្លែ​មួយ​ចំនួន​ដូច​ជា​ ការ៉ុត​,​ ត្រសក់ស្រូវ​,​ ផ្លែ​ប៉េ​ស​ និង​ ម្ទេស​។​

ចូរ​កុំ​ប្រើ​គ្រឿ​សំអាង​ក្រាស់​ពេក
   ជៀសវាង​ការ​ប្រើប្រាស់​ផលិតផល​គ្រឿងសំអាង​ ដែល​មាន​សារជាតិ​ខ្លាញ់​ ។​  តើ​អ្នក​អាច​ដឹង​បាន​ដោយ​របៀប​ណា​?​ សូម​អនុវត្ត​តាម​វិធី​ដ៏​សាមញ្ញ​នេះ​ ៖​ ម្សៅ​ទ្រនាប់​ដែល​មាន​ជាតិ​ក្រែ​ម​ ឬ​ ម្សៅ​ផាត់​ថ្ពាល់​អោយ​ក្រហម​ ដែល​ជា​​ទូទៅ​វា​អាច​ ធ្វើ​អោយ​ស្ទះ​រន្ធ​ញើស​។​ ផលិតផល​គ្រឿង​សំអាត​ដែល​ផ្សំ​ដោយសារ​ជាតិ​រ៉ែ​ ដែល​មាន​កំរិត​ស្រាល​និង​​ម៉ដ្ឋ​ ហាក់ដូចជា​មិនសូវ​ផ្តល់​ផលវិបាក​ទាំងនេះ​ នោះ​ទេ​។

សូមកុំ​ប្រើ​ម្សៅ​ទ្រនាប់​ដែល​គ្មាន​ជាតិ​ខ្លាញ់
   ប្រសិនបើ​អ្នកធ្វើការ​ផាត់មុខ​ សូមកុំ​ប្រើ​ម្សៅ​ទ្រនាប់​គ្មាន​ជាតិ​ខ្លាញ់​។​ ដើម្បី​ជួយ​បិទ​រន្ធ​ញើស​ ចូរ​បាចទឹក​ត្រជាក់​ ដាក់​ លើ​ផ្ទៃមុខ​របស់​អ្នក​ មុន​ពេល​អ្នក​លាបម្សៅ​ទ្រនាប់​។​ ក្នុង​នោះ​ផង​ដែរ​ មិន​ថា​អ្នក​អស់កំលាំង​ប៉ុនណា​នោះ​ទេ​អ្នក​ត្រូវ​តែ​លាង​សំអាត​ម្សៅ​ផាត់មុខ​របស់​អ្នក​ចេញ​ មុន​ពេល​ចូល​គេង​។​

ចូរ​កុំ​ហាលថ្ងៃ
   វា​ជា​ការ​មិន​ពិត​ ដែល​អ្នក​ជឿ​ថា​ការ​ធ្វើ​អោយ​ស្បែក​របស់​អ្នក​ឡើង​ ទង់ដែង​អាច​ជំ​រុះ​ស្បែក​ចាស់​របស់​អ្នក​។​ វា​ជា​កា​ពិត​ដែល​ថា​ កាំរស្មី​យូ​វី​ អាច​ធ្វើ​អោយ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ស្បែក​ ការ​ចាស់​មុន​អាយុ​ និង​  មាន​ស្នាម​​ជ្រាវ​ជ្រួញ​។​ សូមកុំ​ដេក​នៅ​ក្រោម​កំ​ដៅ​ថ្ងៃ​ ។​មាន​ផលិតផល​ព្យាបាល​មុន​មួយ​ចំនួន​ផង​ដែរ​ ជា​ទូទៅ​អាច​ធ្វើ​អោយ​​អ្នក​ឆាប់​មាន​ប្រតិកម្ម​នឹង​ការ​បំផ្លាញ​ ពី​កាំរស្មី​យូ​វី​ វា​រួម​មាន​ដូច​ជា​ថ្នាំលាប​រ៉េ​ទី​ណូ​អ៊ី​ត​ ។​

សូម​ប្រើ​ក្រែ​ម​ការពារ​កំ​ដៅ​ព្រះអាទិត្យ​ដែល​គ្មាន​ជាតិ​ខ្លាញ់
   ប្រើ​ក្រែ​ម​ការពារ​កំ​ដៅ​ថ្ងៃ​ ឬ​ ថ្នាំលាប​ផ្តល់​សំណើម​ ជាមួយនឹង​ កត្តា​ការពារ​កំ​ដៅ​ថ្ងៃ​ (SPF)​ មាន​កំរិត​១៥​ ឬ​ ខ្ពស់​ជាង​នេះ​ ដែល​អាច​ផ្តល់​អោយ​អ្នក​នូវ​ការ​ ការពារ​បាន​យ៉ាង​ទូលំទូលាយ​ពី​ កម្ម​រស្មី​ទាំង​ពីរ​គឺ​ អ៊ុ​ល​ត្រា​វី​យូ​លែ​ត​អេ​(​ ultraviolet,​ UVA)​ និង​ អ៊ុ​ល​ត្រា​វី​យូ​លែ​ត​ប៊ី​ (​ ultraviolet​ B,​ UVB)​ ។​សូម​ស្វែងរក​ផលិតផល​ណា​  ដែល​មាន​ដាក់​​ស្លាក​សញ្ញា​ ថា​មិន​មាន​ជាតិ​ខ្លាញ់​នឹង​មិន​ធ្វើ​អោយ​ស្ទះ​រន្ធ​ញើស​របស់​អ្នក​ ។​ ធ្វើការ​លាប​វា​ឡើង​វិញ​ រាល់​ពីរ​ម៉ោង​ម្តង​។​

កុំ​ប្រើ​ផលិតផល​លាប​សក់​ដែល​មាន​ជាតិ​ខ្លាញ់
    ផលិតផល​ដែល​មាន​ដូច​ជា​ ក្រមួន​ ឬ​ ជែ​ល​ អាច​ធ្វើ​អោយ​ស្ទះ​រន្ធ​ញើស​របស់​អ្នក​ នៅ​ពេល​ដែល​សក់​ប៉ះ​នឹង​ផ្ទៃ​មុខ​របស់​អ្នក​។​ រក្សា​សក់​របស់​អ្នក​អោយ​មាន​ អនាម័យ​ល្អ​ ដោយ​ប្រើ​ផលិតផល​ដែល​គ្មាន​ជាតិ​ប្រេង​ ឬ​សាប៊ូ​កក់សក់​ ដែល​គ្មាន​ជាតិ​ខ្លាញ់​ ។​ ប្រសិនបើ​អ្នកមាន​ស​សៃ​សក់​ដែល​សំបូរ​ ទៅ​ដោយ​ជាតិ​ប្រេង​ សូម​ធ្វើការ​កក់​សក់​ជា​រៀងរាល់ថ្ងៃ​។​ ដាក់​របាំង​ការពារ​មុខ​ នៅ​ពេល​ណា​ដែល​អ្នក​ប្រើ​ទឹក​បាញ់​សក់​ ឬ​ ជែ​លលា​ប​នៅ​លើ​សក់​ របស់​អ្នក​ ។​

ដាក់​សក់​របស់​អ្នក​អោយ​ឆ្ងាយ​ចេញពី​ផ្ទៃមុខ
   ចង​សក់​របស់​អ្នក​ទៅ​ក្រោយ​ នៅ​ពេល​អ្នក​ចូល​គេង​ ដូច្នេះ​វា​នឹង​មិន​ធ្វើ​អោយ​ស្បែក​របស់​អ្នក​រង​ផល​ប៉ះពាល់​នោះ​​ទេ​។​ ព្យាយាម​ដាក់​សក់​របស់​អ្នក​ អោយ​នៅ​ឆ្ងាយ​ពីមុខ​ នៅ​កំឡុង​ពេល​ថ្ងៃ​ផង​ដែរ​។​ ចូរ​ចង​ចាំ​ថា​ ស​សៃ​សក់​ដែល​មាន​ជាតិ​ប្រេង​ អាច​បិទ​បាំង​រន្ធ​ញើស​ និង​ នាំ​អោយ​មានការ​លេច​ចេញ​នូវ​មុន​ ទោះបីជា​អ្នក​មិន​បាន​ប្រើប្រាស់​ផ​ល​ត​ផល​លាប​សក់​ក៏​ដោយ​។​

កុំ​ប៉ះ​មុខ​របស់​អ្នក
   ការ​ប៉ះ​ ឬ​ ជូត​មុខ​របស់​អ្នក​ អាច​ធ្វើ​អោយ​មុន​កាន់តែ​មាន​សភាព​អាក្រក់​ជាង​មុន​។​ អ្នក​ក៏​មិន​ត្រូវ​ ទ្រោប​មុខ​ទៅ​​លើ​ដៃ​របស់​អ្នកផង​ដែរ​។​ ទន្ទឹម​នេះ​ ព្យាយាម​ដាក់​ទូរស័ព្ទ​ដៃ​របស់​អ្នក​ កុំអោយ​ប៉ះ​នឹង​ផ្ទៃមុខ​។​ ដៃ​ និង​ ទូរស័ព្ទ​របស់​ពួក​យើង​អាច​មាន​ផ្ទុក​ជាតិ​ប្រេង​ និង​ មេរោគ​ដែល​អាច​ធ្វើ​អោយ​មានការ​ រលាក​រោល​។​ ញើស​ក៏​អាច​ធ្វើ​អោយ​មុន​​របស់​អ្នក​ កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ផង​ដែរ​។​ បន្ទាប់​ពី​ការ​បែកញើស​ ធ្វើការ​លាង​ស្បែក​របស់​អ្នក​ថ្នមៗ​ ។​

ប្រើ​ក្រែ​ម​ ដោយ​ប្រើ​ប្រដាប់​សំរាប់​លាប
     ប្រើ​ដុំ​សំលី​,​ ជួ​ក​កប្បាស​ ឬ​ ប្រដាប់​សំរាប់​លាប​ នៅ​ពេល​អ្នក​ត្រូវ​លាប​ក្រែ​ម​ ឬ​ ម្សៅ​ផាត់មុខ​នៅ​លើ​ស្បែក​របស់​​អ្នក​។​ ប្រសិនបើ​អ្នក​ប្រើ​ដៃ​របស់​អ្នក​ សូម​ប្រើ​ផលិតផល​ទាំងនេះ​ជាមួយនឹង​ចុង​ម្រាមដៃ​របស់​អ្នក​។​ ដៃ​របស់​យើង​ម្នាក់ៗ​ មាន​ផ្ទុក​ជាតិ​ប្រេង​ និង​ មេរោគ​ដែល​អាច​ធ្វើ​អោយ​មុន​ និង​ ស្នាម​ជាំ​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​។​ ប្រសិនបើ​អ្នកធ្វើការ​តុបតែង​មុខ​ សូម​ប្រាកដ​ថា​អ្នក​ប្រើ​វា​នៅ​លើ​ស្បែក​ដែល​ស្អាត​ល្អ​។​

សូម​ប្រើ​ទឹក​ផ្តល់​សំណើម​ដែល​គ្មាន​ជាតិ​ប្រេង
   ស្បែក​ដែល​មាន​សុខភាព​ល្អ​ គឺ​មាន​សំណើម​។​ សូម​ប្រើ​ទឹក​ថ្នាំ​ផ្តល់​សំណើម​ ដែល​មាន​បិទ​ស្លាក​សញ្ញា​ថា​ គ្មាន​ជាតិ​ប្រេង​។​ មាន​ន័យ​ថា​ វា​នឹង​មិន​ធ្វើ​អោយ​ស្ទះ​រន្ធ​ញើស​របស់​អ្នក​ នោះ​ទេ​។​   អ្នក​ប្រហែលជា​មានការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​លាបទឹក​ថ្នាំ​ផ្តល់​សំណើម​ នៅ​ស្បែក​ដែល​ទ្រោប​ដោយ​មុន​ ប៉ុន្តែ​ទឹក​ថ្នាំ​ផ្តល់​សំណើម​ល្អ​ ពិតជា​អាច​ជួយ​​ធ្វើ​អោយ​ស្បែក​របស់​អ្នក​បាន​ធូរ​សះស្បើយ​ ។​

កុំ​ញេច​មុន​របស់​អ្នក
   ការ​ញេច​ច្របាច់​មុន​ ឬ​ ស្នាម​កន្ទួល​ក្រហម​ គឺ​គ្រាន់តែ​ជា​ការ​បង្កើន​បញ្ហា​នោះ​ទេ​។​ សូម​ព្យាយាម​ទប់​នូវ​ចំណង់​នេះ​។​ វា​នឹង​ធ្វើ​អោយ​ការ​ព្យាបាល​ កាន់តែ​អូស​បន្លាយ​យូរ​ និង​បង្កើន​នឹង​ការ​ប្រឈម​មុខ​នឹង​ ស្លាកស្នាម​ប៉ុណ្ណោះ​។​​ការ​ញេច​មុន​ក៏​អាច​ ជំរុញ​អោយ​មានការ​ចំលង​មេរោគ​ចូល​ទៅ​ក្នុង​ស្បែក​ផង​ដែរ​ ដែល​វា​នឹង​អាច​បណ្តាល​អោយ​​មានការ​រលាក​ និង​ មាន​ស្លាកស្នាម​ថែម​ទៀត​ផង​។

ប្រើប្រាស់​ថ្នាំ​ព្យាបាល​មុន​តាម​ការ​ណែនាំ
    ឱសថ​ព្យាបាល​មុន​ គឺ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​មួយ​យប់​នោះ​ទេ​។​ ការ​ព្យាបាល​ភាគច្រើន​ អាច​បន្ត​រហូត​ដល់​ប្រាំបី​ស​ប្តា​ហ៍​នៃ​ការ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ មុន​ពេល​អ្នក​ឃើញ​នូវ​ការ​រីក​ចំរើន​។​ វា​ប្រហែលជា​អាច​ចំណាយពេល​យូរ​​សំរាប់​ស្បែក​របស់​អ្នក​ ក្នុង​ការ​សំអាត​មុន​បាន​ទាំងស្រុង​។​ ពេល​ខ្លះ​វេជ្ជបណ្ឌិត​របស់​អ្នក​ នឹង​ណែនាំ​អ្នក​អោយ​ប្រើ​​ឱសថ​ព្យាបាល​មុន​ទោះបីជា​ ស្បែក​របស់​អ្នក​បាន​ស្អាត​ហើយ​ក៏​ដោយ​។​ សូម​ប្រាកដ​ថា​ អ្នក​ធ្វើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​។​ ការ​ប្រើ​ថ្នាំ​ព្យាបាល​ហួសហេតុ​ពេក​ អាច​ធ្វើ​អោយ​ស្បែក​របស់​អ្នក​រលាក​ក្រហាយ​ ខណៈ​ពេល​ដែល​អ្នកធ្វើការ​ប្រើប្រាស់​វា​មិន​គ្រប់គ្រាន់​ វា​នឹង​គ្មាន​ប្រសិទ្ធភាព​ ។​

ពិនិត្យ​មើល​រាល់​វិធី​នៃ​ការ​ព្យាបាល​មុន
     សូមកុំ​រស់នៅ​ជាមួយ​មុន​ក្បាល​ខ្មៅ​ ឬ​ ស្នាម​កន្ទួល​ក្រហម​។​ ប្រសិនបើ​ការ​ព្យាបាល​បច្ចុប្បន្ន​របស់​អ្នក​ ហាក់ដូច​ជា​មិន​មាន​ប្រសិទ្ធភាព​ អ្នក​ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ គ្រូពេទ្យ​សើ​ស្បែក​ ដើម្បី​ពិភាក្សា​ពី​ជំរើស​នៃ​ការ​ព្យាបាល​ផ្សេង​ទៀត​។​ មាន​ប្រភេទ​នៃ​ឱសថ​ជា​ច្រើន​ ដែល​អាច​ជួយ​សំអាត​ស្បែក​របស់​អ្នក​។​ ពួក​វា​មួយ​​ចំនួន​ គឺ​មាន​ប្រើ​នៅ​ក្នុង​វេជ្ជបញ្ជា​ របស់​គ្រូពេទ្យ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង