តើ​អ្នក​ចង់បាន​សាច់​មុខ​ដ៏​ស្រស់​ស្អាត​ដែរ​ឬទេ? អ្នក​អាច​សាកល្បង​នូវ​វិធីសាស្ត្រ​ដ៏​ងាយស្រួល​និង​ចំណាយ​ដើមទុន​តិច​ដូច​ខាងក្រោម ដើម្បី​កែប្រែ​មុខមាត់​របស់​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ម៉ាស្ស​មុខ​ប្រភេទ​នេះ​នឹង​ជួយ​រក្សា​ស្បែក​មុខ​របស់​អ្នក​ឱ្យ​ស្រស់ស្រាយ​និង​ភ្លឺ​ចែងចាំង​។ វា​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​អ្នកមាន​ស្បែក​មុខ​សម្បូ​ខ្លាញ់​ដែល​មាន​បញ្ហា​រឿង​កើត​មុន​។

គ្រឿងផ្សំ​របស់​វា​គឺ​ក្រូចឆ្មារ​និង​ផ្លែ​ប៉េងប៉ោះ​។ ភាព​ជូរ​នឹង​ជួយ​ជា​ពន្លឺ​សម្រាប់​ស្បែក​របស់​អ្នក ចំណែកឯ​វីតាមីន A, E, និង C ផ្តល់​ឱ្យ​អ្នក​នូវ​ស្បែក​មុខ​ដ៏​ស្រស់​ផូរផង់​។

ប្រើ​ម៉ាស៊ីន​កិន​ផ្លែ​ឈើ​កិន​ផ្លែ​ប៉េងប៉ោះ​មួយ​ផ្លែ​ជាមួយនឹង​ទឹកក្រូច​ឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ រហូត​ទាល់តែ​ម៉ដ្ឋ​ល្អ​។

បន្ទាប់​មក​លាប​វា​លើ​មុខ​របស់​អ្នក ក្រោយ​ពេល​បាន ១៥​នាទី អ្នក​គ្រាន់តែ​ជា​លាងមុខ​របស់​អ្នក​ឱ្យ​ស្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង