ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក មានភាពក្លាហានតាំងពីតូច ដោយអាចប្រឈមនឹងគ្រប់ឧបសគ្គ។ ជាពិសេស នៅពេលដែលអាយុកាន់តែច្រើន នឹងទទួលបានជោគជ័យកាន់តែខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានបាន។
ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំច មានភាពប្រឹងប្រែងខ្ពស់ណាស់។ ជាពិសេស ប្រាក់ខែនឹងកើនឡើងៗមិនគួរឲ្យជឿនោះឡើយ។ ដូចនេះ អ្នកនឹងអាចក្លាយជាសេដ្ឋីក្នុងពេលអនាគតជាមិនខានឡើយ។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី តាំងពីតូចលំបាកច្រើនណាស់។ ប៉ុន្តែពេលដែលចូលដល់អាយុកាន់តែច្រើន នឹងអាចសម្រេចបានការងារកាន់តែធំ។ ដូចនេះ ប្រាក់ដែលមានចាយក្នុងដៃនឹងមិនចេះតិចឡើយ៕