​តើ​អ្នក​កំពុងតែ​ស្វែងរក​វិធីសាស្ត្រ​ដើម្បីអោយ​ស្រស់ស្អាត​តាម​បែប​ធម្មជាតិ​ដែរ​ទេ​? អត្ថបទ​មួយ​នេះ​គឺជា​អ្វី​ដែល​អ្នកត្រូវកា​រហើយ​បើសិន​ជា​អ្នក​ចង់​ស្អាត​តាម​វិធី​ធម្មតាៗ និង​ធម្មជាតិ​។ តាមរយៈ​វិធីសាស្ត្រ​នេះ អ្នក​មិន​ចាំបាច់​ចំណាយ​លុយកាក​ច្រើន​ដើម្បី​ទិញ​ផលិតផល​ដែល​ពោរពេញ​ទៅ​ដោយ​សារធាតុ​គីមី​ទេ​។​


គួរ​អោយ​យក​ទឹក​ដាក់​តាម​ខ្លួន​
អ្នក​ប្រហែលជា​ត្រូវបាន​គេ​ប្រាប់​ច្រើន​ដឹង​ហើយ​អំពី​សារៈសំខាន់​របស់​ទឹក​ចំពោះ​រាងកាយ​។ ពេលនេះ​ខ្ញុំ​ចង់​បញ្ជាក់​អោយ​កាន់តែ​ច្បាស់​ម្តងទៀត​។ អ្នកត្រូវការ​ទឹក​ច្រើន​ដើម្បី​អោយមាន​សុខភាព​ល្អ និង​រាងកាយ​មាន​ភាពស្រស់ស្អាត​។ អ្នកឯកទេស​បាន​ណែនាំ​ថា យើង​គួរតែ​ផឹកទឹក​អោយបាន​យ៉ាងហោចណាស់ ៨​កែវ​ក្នុង​មួយថ្ងៃ​។ អ្នក​គួរតែ​ធ្វើ​បែប​នេះ​បើសិនជា​ចង់​អោយ​ស្បែក​ស្អាត​។ ស្បែក​ត្រូវការ​ទឹក​ច្រើន​ណាស់​ដើម្បី​អោយ​មើលទៅ​ឃើញ​នៅ​ក្មេង​, សុខភាព​ល្អ និង​ស្រស់ស្អាត​។ កាលណា​ណា​ទទួល​ទាន​ទឹក​កាន់តែច្រើន អ្នក​នឹង​មាន​ភាព​ស្រស់​ស្អាត​ក៏​កាន់តែ​ច្រើន​ដែរ​។​

ងូតទឹក​
ចូរ​ប្រាកដថា អ្នក​បាន​ងូតទឹក​យ៉ាងហោចណាស់ ពីរ​ដង​ក្នុង​មួយថ្ងៃ ជា​រៀងរាល់ថ្ងៃ​។ ស្បែក​ត្រូវការ​ភាព​សំណើម​ជាប់​ទើប​អាច​មើល​ទៅ​ឃើញ​ក្មេង​, ស្រស់ថ្លា និង​ស្អាត​។​

ហាត់ប្រាណ​ទៀងទាត់​
ការ​ហាត់ប្រាណ​គឺជា​រឿង​ដែល​អ្នក​គួរតែ​ធ្វើ​ជា​ទៀងទាត់​បើសិនជា​អ្នក​ចង់​នៅ​ក្មេង និង​ស្រស់ស្អាត​។ ការ​ហាត់ប្រាណ​គ្មាន​ចំណាយ​លុយ​ទេ ប៉ុន្តែ​វា​គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ផ្តល់អោយ​រាងកាយ​។ ការ​ហាត់ប្រាណ​ទៀងទាត់​មិន​ត្រឹមតែ​ជួយ​អោយ​អ្នក​មាន​សុខភាព​ល្អ​គ្រប់ពេល​ទេ តែ​វា​ក៏​ជា​រឿង​សំខាន់​សម្រាប់​រាងកាយរ​បស់​អ្នក​ដែរ​។ អ្នក​អាច​បន្ថយ​ខ្លាញ់​ចេញពី​ក្បាលពោះ និង​សម្រក​ទម្ងន់​បាន​ទៀត​ផង​។ ការ​ហាត់ប្រាណ​នេះ​មាន​របៀប​ងាយៗ​ដូចជា ការរត់​តិចៗ​, ការរត់​, ការ​ជិះ​កង់​ជាដើម​។ អ្នក​គួរតែ​ហាត់ប្រាណ​បែបនេះ​យ៉ាងហោចណាស់ ៣០​នាទី ចំនួន​ប្រាំ​ដង​ក្នុង​មួយ​សប្តាហ៍​។​

កុំ​ប្រើ​សម្ភារៈ​ធ្វើខ្លួន​ច្រើនពេក​
ខ្ញុំ​ដឹង​ថា មនុស្ស​មួយចំនួន​ដែល​ប្រើ​សម្ភារៈ​ធ្វើខ្លួន​ច្រើន ជាពិសេស​មុខ​តែម្តង ដោយសារតែ​ពួក​គេ​ចង់អោយ​ខ្លួន​ឯង​ស្អាត​ដូច​តារា​ល្បីៗ​។ ប៉ុន្តែ​រឿង​មួយ​ដែល​គួរអោយ​ចាប់អារម្មណ៍​អំពី​ការ​ផាត់​មុខមាត់​ច្រើនពេក នោះ​គឺ​វា​មិន​អាច​ជួយ​អ្វី​អោយ​អ្នក​បាន​ច្រើន​នោះទេ​។ ការ​ដែល​ធ្វើខ្លួន​ច្រើនពេក វា​មាន​តែ​រំខាន​ដល់​សម្រស់​អ្នក​ទៅ​វិញ​ទេ​។ មនុស្ស​គ្រប់គ្នា​តែ​ដឹង​អំពី​រឿង​នេះ​ហើយ​។ អ្នកឯកទេស​ខាង​សម្រស់​បាន​ណែនាំ​ថា គួរតែ​មាន​ការ​តែងខ្លួន​តែ​បន្តិចបន្តួច​បាន​ហើយ​។ ព្រោះ​វា​អាច​ជួយ​អោយ​អ្នក​មើល​ទៅ​ស្រស់ស្អាត​ជាង​មុន​។ ត្រូវតែ​ចាំ​ជានិច្ច​ថា ត្រូវតែ​លាង​មុខមាត់​ចេញ​នៅ​ពេលយប់​មុនពេល​ចូល​ដេក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង