ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
បុគ្គលដែលកើតក្នុងឆ្នាំមមែ ឲ្យតែបុណ្យណូអែលដល់ អ្នកនឹងអាចទទួលបានប្រាក់ចំណេញពីមុខរបរ។ ជាពិសេស បុគ្គលិកក្រុមហ៊ុនក៏អាចឡើងឋានៈ និងប្រាក់ខែផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ផលដែលបានពីការបណ្តាក់ទុនក៏មិនទាបដែរ។
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ពេលដែលដល់ថ្ងៃបុណ្យណូអែល នឹងអាចទទួលបានប្រាក់ចំណេញទ្វេដងតែម្តង។ ជាពិសេស ក៏អាចទទួលបានលាភភ្ញាក់ផ្អើរច្រើនផងដែរ។ ដូចនេះ ព្រាក់ដែលមានក្នុងដៃនឹងមិនចេះតិចទេ។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា ឲ្យតែដល់ថ្ងៃបុណ្យណូអែល មិនថាការងារ ឬមុខរបរទេគឺសម្រេចបានផលទាំងអស់។ ជាពិសេស ក៏អាចទទួលបានទ្រព្យមកពីគ្រប់ទិសទីផងដែរ មិនចេះតិចឡើយ៕