​ការ​ចាស់​ទៅតាម​អាហារ​គឺជា​ច្បាប់ធម្មជាតិ​ដែល​មិន​អាច​តវ៉ា ឬ​បញ្ឈប់​បានទេ ប៉ុន្តែ​យើង​មាន​មធ្យោបាយ​ជាច្រើន​ដើម្បី​បន្ថយល្បឿន​របស់​វា​តាមរយៈ​ការប្រើ​អាហារ និង​ផ្លែឈើ​ដោយ​ធម្មជាតិ​។ នៅពេល​អ្នកមាន​អាយុ​កាន់តែច្រើន ស្បែក​នឹង​មើល​ទៅ​លែង​មាន​សំណើម និង​ស្ងួត ព្រមទាំង​ងាយ​ខូច​ទៀត​ផង​។

ខាងក្រោម​នេះ​គឺជា​មធ្យោបាយ ៤​យ៉ាង​ដើម្បី​បន្ថយល្បឿន​នៃ​ការ​ចាស់​ទៅតាម​អាយុ ព្រមទាំង​ធ្វើអោយ​អ្នក​មើល​ទៅ​នៅ​ក្មេង​គ្រប់ពេល​តែម្តង​។​
 
​ទទួលទាន​ទឹក​អោយបាន​ច្រើន​
​រាងកាយ​មនុស្ស​ធម្មតា​ត្រូវបាន​បង្កើតឡើង​ដោយ​ជាតិ​ទឹក​រហូតដល់ ៦០​ភាគរយ​។ ដូច្នេះ​ទឹក​មាន​សារៈសំខាន់​ណាស់​សម្រាប់​តម្រូវកា​ររ​បស់​រាងកាយ​។ ការ​ញ៉ាំ​ទឹក​ក្នុង​ចំនួន​មួយ​សមរម្យ​នឹង​ជួយ​អោយ​រាង​សារី​រាង្គ​កាយរ​បស់​អ្នក​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ និង​បំពេញ​មុខងារ​កាន់តែ​ល្អ​ជាង​មុន​។ ទឹក​ក៏​ជួយ​បង្ការ​ស្បែ​កុំអោយ​ខ្សោះ​ជាតិ​ទឹក និង​មើលទៅ​មាន​ភាព​វ័យក្មេង​គ្រប់ពេល​ផងដែរ​។ ការ​ញ៉ាំ​ទឹក ៨​កែវជា​រៀងរាល់ថ្ងៃ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក​។ ទឹក​ធ្វើ​អោយ​ស្បែក​ភ្លឺ​ថ្លា និង​កំចាត់​ចោល​នូវ​សារធាតុ​កាក​សំណល់​ពី​ក្នុង​រាងកាយ​។​
 
​កាត់បន្ថយ​ស្ត្រេ​ស​
​ស្ត្រេ​ស​គឺជា​មូលហេតុ​ដ៏​សំខាន់​នៃ​ការ​ចាស់​ទៅតាម​អាយុ​។ កាលណា​អ្នក​មាន​បញ្ហា​បាក់​ទឹកចិត្ត​កាន់តែខ្លាំង ការ​ឆាប់​ចាស់​ក៏​កាន់តែ​លឿន​ដែរ​។ ការស្រាវជ្រាវ​ជា​ច្រើន​បាន​រកឃើញថា ការស្ត្រេស​ជួយ​បង្កើន​ល្បឿន​នៃ​ការ​ចាស់​ទៅតាម​អាយុ​។ ដូច្នេះ​អ្នក​គួរតែ​ធ្វើ​សកម្មភាព​ទាំងឡាយ​ណ​ដែល​ជួយ​បង្ការ​កុំអោយ​មាន​បញ្ហា​បាក់​ទឹកចិត្ត និង​ស្ត្រេ​ស​កើតមានឡើង​បាន​ដូច​ជា ហាត់​ក្បាច់​យូ​ហ្គា​, ឬ​ហាត់ប្រាណ​អោយ​គ្រប់គ្រាន់​។ ក្បាច់​យូ​ហ្គា​ជួយ​អោយ​អ្នក​ដកដង្ហើម​បាន​ជ្រៅ ហើយ​ការ​តាំងសមាធិ​អាច​កាត់បន្ថយ​ស្ត្រេ​ស​, បង្កើន​អុកស៊ីសែន និង​លំហូរ​ឈាម ព្រមទាំង​បង្កើន​ថាមពល​។​
 
​ប្រើ​ផ្លែឈើ​សម្អាត​មុខ​
​ការប្រើ​ផ្លែឈើ​សម្អាត​មុខជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការថែរក្សា​ស្បែក​អោយ​មាន​ភាពស្រស់ស្អាត និង​ភ្លឺ​ថ្លា​។ ការប្រើ​ផ្លែ​ល្ហុង​ជូត​សម្អាត ឬ​ចំណិត​ផ្លែ​ស្ត្របឺ​រី​ត្រដុស​នឹងស្បែក​មុខ​ជួយ​អោយ​មុខ​មាន​ភាពស្រស់ស្អាត​។ ចំណិត​ផ្លែ​ស្ត្រ​បឺរី​នឹង​បញ្ចេញ​សារធាតុ Beta Carotene និង​វីតាមីន A ដើម្បី​ជំនួយ​ដល់​ការលូតលាស់​ស្រទាប់​កូឡា​ជែន​។ ប្រទៀល​កន្ទុយក្រពើ​គឺជា​ផ្លែឈើ​ប្រឆាំងនឹង​ការ​ចាស់​ទៅតាម​អាយុ​ដ៏​ល្អ​មួយ​ទៀត​ដែរ​។ ផ្លែឈើ​ពី​ធម្មជាតិ​ទា​មង​នេះ​ល្អ​ជាង​ផលិតផល​ទប់ស្កាត់​ការ​ចាស់​ទៅ​តាម​អាយុ​ដែល​លក់​នៅ​តាម​ទីផ្សារ​ទៅទៀត​។​
 
​ញ៉ាំ​របប​អាហារ​ដែល​ផ្តល​សុខភាព​
​អ្នក​គួរតែ​ញ៉ាំ​របប​អាហា​រណា​ដែល​ផ្តល់​សុខភាព​ដើម្បី​ធ្វើអោយ​អ្នក​មើល​ទៅ​នៅ​ក្មេង​គ្រប់ពេល​។ ផ្លែឈើ និង​បន្លែ​ពី​ធម្មជាតិ​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ ហើយ​អ្នក​គួរតែ​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ទៅ​។ ការ​ញ៉ាំ​អាហារ​ប្រកប​ដោយ​សុខភាព​នឹង​ជួយ​អោយ​អ្នក​មាន​អារម្មណ៍​ល្អ និង​មាន​កម្លាំង​ធ្វើ​អ្វីៗ​ដែល​អ្នក​ចង់​ធ្វើ​ទៀតផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង