​កាល​ពី​អ្នក​ទើប​នឹង​កើត ស្បែក​របស់​អ្នក​រលោង​ស្អាត ជាពិសេស​ស្បែក​នៅលើ​ផ្ទៃមុខ​។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយមក វា​ក៏​ចាប់ផ្តើម​ផ្លាស់ប្តូរ​។ កត្តា​ជាច្រើន ដូចជា​របប​អាហារ ភាព​តានតឹង កំដៅ  ខ្យល់ រដូវ​ត្រជាក់ គ្រឿងសំអាង ការបំពុល​បរិស្ថាន និង​អ្វីៗ​ផ្សេង​ទៀត​ជាច្រើន​បានចាប់ផ្តើម ដើម្បី​ធ្វើអោយ​ស្បែក​របស់​អ្នក​ផ្លាស់ប្តូរ​។

ដូច្នេះ ដើម្បី​ថែរក្សា​ស្បែក​អោយនៅតែ​ស្អាត អ្នក​គួរ​សាកល្បង​វិធី​ងាយៗ​ដូចជា ៖
១.​    ​លាប​ក្រូចឆ្មារ ទឹកឃ្មុំ និង​ប្រេង​អូ​លីវ​លើ​មុខ ៖ ទឹកឃ្មុំ​មាន​មុខងារ​ពីរ គឺ​សម្អាត​ស្បែក និង​ប្រឆាំង​ការ​រលាក ពីព្រោះ​វា​ប្រឆាំង​នឹង​ការខូចខាត​ស្បែក និង​ច​ប្រឆាំង​ជាមួយ​សារធាតុ​អុកស៊ីតកម្ម ដើម្បី​កាត់បន្ថយ​ភាព​ចាស់​របស់​ស្បែក​។ ក្រូចឆ្មារ​មាន​ជាតិ​វីតាមីន C ក៏​ដូច​ជា​ការ​សារធាតុចិញ្ចឹម​ដទៃ​ផ្សេង​ទៀត ដែល​អាច​ជួយ​កាត់បន្ថយ​ស្នាម​អុច​ខ្មៅ និង​ធ្វើអោយ​ស្បែក​ភ្លឺរលោង​។ ស្ត្រី​នៅ​សម័យបុរាណ​ប្រើ​ប្រេង​អូ​លីវ​ដើម្បី​ជួយ​អោយ​ស្បែក​ស្រស់ស្អាត ព្រោះ​វា​មាន​ធាតុ​ផ្សំ​ដែល​អាច​ផ្តល់​នូវ​ពន្លឺ និង​ជួយ​អោយ​ស្បែក​តឹង​ល្អ​។ វិធី​ធ្វើ​ម៉ាស​បិទមុខ​នេះ គឺ​យក​ប្រេង​អូ​លីវ ទឹកឃ្មុំ និង​ក្រូចឆ្មារ​ក្នុង​បរិមាណ​ស្មើគ្នា រួច​យក​សំឡី​ជ្រលក់​លាប​លើ​មុខ​ទុក ២០ នាទី ចាំ​លាង​វា​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ ឬ​ទឹក​ធម្មតា​។​

២.​    ​ការពារ​ខ្លួន​អ្នក​ពី​កំដៅ​ព្រះអាទិត្យ ៖ កំដៅ​ព្រះអាទិត្យ គឺជា​ប្រភព​ដ៏​ធំ​បំផុត​នៃ​ការខូចខាត​ស្បែក ដូច្នេះ អ្នក​គួរតែ​ការពារ​វា ដើម្បី​ជៀសវាង​ការខូចខាត​ស្បែក ដូចជា​ស្បែក​គ្រើម ស្បែក​ស្ងួត អាចម៍​រុយ ជ្រួញ និង​មហារីក​ស្បែក​។ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជៀសវាង​កំដៅ​ព្រះអាទិត្យ​ដែល​ខ្លាំង​បំផុត គឺ​នៅ​ចន្លោះ​ពី​ម៉ោង ១០ ព្រឹក និង​ម៉ោង ៤ រសៀល ហើយ​ប្រសិនបើ​អ្នក​ត្រូវតែទៅ​ក្រៅ អ្នកគួរ​ពាក់​ខោអាវ ឬ​មួក​បិទបាំង​ស្បែក​របស់​អ្នក​អោយបាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើបាន​។ អ្នក​ក៏​គួរ​ប្រើឡេ​ការពារ​កំដៅថ្ងៃ​ដែលមាន SPF ចាប់ពី ១៥ ឡើងទៅ​។​

៣.​    ​រក្សា​របប​អាហារ​អោយបាន​ត្រឹមត្រូវ ៖ ប្រសិនបើ​អ្នក​ចង់​អោយ​ស្បែក​របស់​អ្នក​នៅ​រលោង​ស្អាត អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន B1 វីតាមីន B6 វីតាមីន A និង​វីតាមីន C ខ្ពស់​។ វា​ក៏​ជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការបរិភោគ​អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ក៏ដូចជា​វីតាមីន​ពី​ផ្លែឈើ បន្លែ និង​តែ ដើម្បី​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ជំងឺ និង​រក្សា​អោយ​វា​រលោង​ស្អាត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង