ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាយុដែលអ្នកអាចរួមភេទបាន ហើយរួមភេទក្នុងប៉ុន្មានដងក្នុងមួយអាទិត្យទើបល្អចំពោះសុខភាព។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកស្ថិតក្នុងចន្លោះអាយុចាប់ពី២០ឆ្នាំដល់៣០ឆ្នាំ អ្នកអាចរួមភេទ៣ដងក្នុងមួយអាទិត្យបាន ដោយមិនគួរលើសទេ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកបាន ទោះបីជាអ្នកចង់យ៉ាងណាក៏ដោយ។
- ប្រសិនជាអ្នកឈនដល់អាយុចាប់ពី៣១ ដល់៤០ឆ្នាំ អ្នកអាចរួមភេទចាប់ពី១ ឬ២ដងក្នុងមួយអាទិត្យ ទើបល្អចំពោះសុខភាពអ្នកទាំងពីរ។
- បើអ្នកស្ថិតក្នុងអាយុពី៤១ ដល់៥០ឆ្នាំ សុខភាពអ្នកចាប់ផ្តើមចាស់ដែរហើយ។ ដូចនេះ អ្នកអាចរួមភេទបានពី៤ទៅ៦ដងក្នុងមួយខែ ទើបមិនធ្វើឲ្យសុខភាពអ្នកឆាប់ទ្រុឌទ្រោម។
- នៅពេលដែលអ្នកដើរចូលវ័យចាប់ពី៥១ ដល់៦០ឆ្នាំ ការរួមភេទរបស់អ្នកអាចកាត់បន្ថយមកត្រឹម២ទៅ៣ដងក្នុងមួយខែ ទើបសុខភាពមិនខ្សោយទៅៗ ដោយមិនដឹងខ្លួន។
- អាយុ៦០ឆ្នាំឡើងទៅ សុខភាពឈានចូលវ័យជរាដែរហើយ។ ដូចនេះ ការរួមភេទរបស់អ្នកអាចចាប់ពី១ដងឡើងទៅក្នុងមួយខែ ទើបមិនធ្វើឲ្យសុខភាពអ្នកប្រែជាមិនល្អ៕