អ្វីជាប្រតិកម្មជាតិសណ្ដែកលើទារក និងកុមារតូចៗ?

ជាតិសណ្ដែកជាសារជាតិដែលងាយជម្រុញឱ្យមានការអាលែកហ្ស៊ីលើទារក និងកុមារ។ ជាធម្មតាប្រព័ន្ធការពាររាងកាយជាអ្នកការពារយើងពីមេរោគ ឫ សារធាតុចំលែកផ្សេងៗ ចឹងនៅពេលដែលក្មេងគាត់មានអាលែកហ្ស៊ីនិងជាតិសណ្ដែក អង់ទីគ័រគាត់ចាប់ផ្ដើមចាប់ ឫ ក៏សន្មត់ថា ជាតិសណ្ដែកដែលបានពីអាហារ ឫ ទឹកដោះគោជាសារធាតុចំលែក ដែលរាងកាយមិនអាចទទួលយកបាន ដូចនេះ ដើម្បីឆ្លើយតបទៅនឹងជាតិសណ្ដែក រាងកាយក្មេងក៏បញ្ចេញនូវប្រូតេអ៊ីនដែលគេហៅថា អង់ទីគ័រ (immunoglobulin E or IgE) ដើម្បីទៅវាយប្រហារលើសារធាតុចំលែកនោះ។

ដូចនេះហើយ ទើបធ្វើឱ្យមានប្រតិកម្មអាលែកហ្ស៊ីជាតិសណ្ដែកនេះកើតឡើង និងធ្វើឱ្យលេចឡើងនូវរោគសញ្ញាមួយចំនួនដែលអាចស្រាល ឫ ធ្ងន់។

សូមធ្វើការផ្ដល់នូវជាតិសណ្ដែកនេះទៅកាន់កូនៗរបស់លោកប៉ាអ្នកម៉ាក់ យ៉ាងហោចណាស់ក៏នៅពេលគាត់អាយុ០៦ ខែឡើងទៅដែរ។ ក្នុងករណី លោកប៉ាអ្នកម៉ាក់ផ្ដល់នៅអាហារប្រភេទងាយធ្វើឱ្យក្មេងអាលែកហ្ស៊ី(ឧ. ជាតិសណ្ដែក) សូមផ្ដល់ពីបរិមាណតិចទៅច្រើន ដែលវាជួយឱ្យរាងកាយក្មេងស្គាល់ និងចាំ ហើយពេលគាត់ញ៉ាំលើកក្រោយគាត់មិនងាយប្រឈមនឹងអាលែកហ្ស៊ី។

ក្មេងដែលអាលែកហ្ស៊ីនឹងជាតិសណ្ដែកមានរោគសញ្ញាអ្វីខ្លះ?

ក្មេងអាលែកហ្ស៊ីជាមួយជាតិសណ្ដែក អាចលេចឡើងនូវរោគសញ្ញាដូចខាងក្រោម ៖

  • រាក ក្អួត ចុកពោះ ពិបាករំលាយអាហារ
  • វិលមុខ ហូរទឹកភ្នែក
  • រមាស់ស្បែក កន្ទាលត្រអាក ហើមអណ្ដាត ឫ បបូរមាត់
  • ក្អកជាប់គ្នាឥតឈប់ សម្លេងស្អក
  • ដកដង្ហើមលឺសូរឃូងៗ វែងៗ​ ដង្ហើមខ្លី
  • ក្នុងករណីកម្រ ក្មេងអាចប្រឈមនឹងស្ហុក (Shock) ដែលធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះ និងពិបាកដកដង្ហើម។

មូលហេតុ និងកត្តាប្រឈមនៃអាលែកហ្ស៊ីជាតិសណ្ដែក?

មូលហេតុដែលបង្កឱ្យក្មេងមានបញ្ហាអាលែកហ្ស៊ីនឹងជាតិសណ្ដែក នៅតែមិនទាន់ដឹងច្បាស់ថាមកពីអ្វី ហើយហេតុអីបានជាគាត់លេចឡើងនៅការអាលែកហ្ស៊ីនឹងជាតិសណ្ដែកនេះ។

តែអ្នកជំនាញមួយចំនួន គាត់បានបង្ហាញថាវាអាចបណ្ដាលពី កត្តាហ្សែន និងមជ្ឈដ្ឋានជុំវិញគាត់។

វិធីសាស្រ្តក្នុងការការពារក្មេងពីអាលែកហ្ស៊ីជាតិសណ្ដែក?

ពិតណាស់! ការបញ្ចៀសនូវវិបត្តិអាលែកហ្ស៊ីនឹងជាតិសណ្ដែកនេះ មានភាពពិបាកខ្លាំង។ ប៉ុន្តែម៉ាក់ប៉ាអាចកាត់បន្ថយ និងបញ្ចៀសបញ្ហានេះបានមួយផ្នែក តាមរយៈ ៖

  • បំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ក្នុងរយៈពេល៦ខែដំបូង ព្រោះទឹកដោះម្ដាយជួយដល់ការពង្រឹងប្រព័ន្ធការពាររាងកាយ និងកាត់បន្ថយវិបត្តិអាលែកហ្ស៊ីផ្សេងៗ
  • ផ្ដល់អាហារបន្ថែម (solid diet) នៅពេលទារកអាយុ៦ខែ។ ផ្ដល់នូវបន្លែ ផ្លែឈើ ដូចជា ប៉ោម សេរី ចេក ដំឡូង ការ៉ុត -ល- ធ្វើការផ្ដល់មួយមុខម្ដងៗ រយៈពេលប្រមាណជា៣ ទៅ ៥ ថ្ងៃ ដែលជួយដល់ការកំណត់ថា កូនៗរបស់ប៉ាម៉ាក់មានការអាលែកហ្ស៊ីលើអ្វីទេ

ប្រភេទអាហារងាយបង្កនូវអាលែកហ្ស៊ីដូចជា ជាតិសណ្ដែកសៀង ស៊ុត សណ្ដែកដី -ល- គួរផ្ដល់នៅពេលដែលប៉ាម៉ាក់សង្កេតឃើញថា ទារកមិនធ្លាប់ប្រឈមនឹងអាលែកហ្ស៊ីណាមួយ។

ខ្សែសង្វាក់ផលិតផល Bimbosan Super Premium ត្រូវបានផលិតឡើងដោយគ្មានជាតិសណ្តែក គ្មានជាតិដូងប្រេង គ្មានជាតិស្ករ Sucrose និង គ្មានរសជាតិសិប្បនិម្មិត។

ទាំងអស់នេះមានក្នុងទឹកដោះគោម្សៅ Bimbosan របស់យើង ដែលត្រូវបានអនុលោមតាមអនុសាសន៍ចុងក្រោយបំផុត របស់បទបញ្ញត្តិនៅសហគមន៍អឺរ៉ុប និង ប្រទេសស្វីស។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង