​សក់​ប្រែ​ទៅ​ជា​ស្កូវ ច្រើន​តែ​ទាក់ទង​នឹង​ភាព​ចាស់​ទៅ​តាម​អាយុ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ តើ​អ្នក​មាន​ដឹង​ទេ​ថា រឿង​នេះ​មិន​គ្រាន់​តែ​ទាក់ទង​នឹង​បញ្ហា​ហ្សែ​ន​តែមួយ​មុខ​ទេ​? កង្វះ​ជីវជាតិ​ត្រូវបាន​គេ​ដឹងថា ជា​មូលហេតុ​នាំឱ្យ​សក់​ទៅ​ជា​ស្កូវ​បានដែរ​។ តាមរយៈ​ការ​បង្គ្រប់​នូវ​វីតាមីន និង​ជាតិ​រ៉ែ​ទាំងអស់​មក​វិញ វា​ពិតជា​អាច​ជួយ​ឱ្យ​អ្នក​មើល​ទៅ​នៅ​ក្មេង​ដដែល​។


​មាន​វិធីសាស្ត្រ​ច្រើនណាស់​ដែល​អាច​ថែរក្សា​សម្រស់​សក់​របស់​អ្នក​បាន​ដោយ​មិនបាច់​លាបថ្នាំ និង​ប្រើ​ថ្នាំលេប​ឡើយ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​មួយ​ចំនួន​ដែល​ត្រូវបាន​គេ​ណែនាំ​សម្រាប់​ទប់ស្កាត់​សក់ស្កូវ​។


ផ្លែ​បឺរី​
​ផ្លែ​បឺរី​សម្បូរ​វីតាមីន C ដែល​វា​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ​មាន​សារៈសំខាន់​ចំពោះ​សុខភាព​ស្បែក និង​សក់​។ ជីវជាតិ​មួយ​នេះ​ជំនួយ​ដល់​ការផលិត​សារធាតុកូឡា​ជែន ព្រមទាំង​បន្សាប​រ៉ាឌីកាល​សេរី​ជាច្រើន​ដែល​នាំឱ្យ​ឆាប់​ចាស់​។ ចាប់តាំងពី​សក់ស្កូវ​មាន​ជាប់​ទាក់ទង​នឹង​ការ​ចាស់​មក ការ​ញ៉ាំ​ផ្លែ​បឺរី​ច្រើន​អាច​កាត់បន្ថយ​ការចេញ​ស្កូវ​បាន​យ៉ាង​ល្អ និង​មិន​មើល​ទៅ​ឆាប់​ចាស់​ឡើយ​។

បន្លែ​ពណ៌​បៃតង​
មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា បន្លែ​ពណ៌​បៃតង​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់ និង​ជាតិ​សរសៃ​ច្រើន​។ វា​ក៏​មាន​វីតាមីន B សំខាន់ៗ​សម្រាប់​សុខភាព​ស្បែក​ក្បាល​ដែរ​។ ធម្មតា ការចិញ្ចឹម​ស្បែកក្បាល​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​ថែរក្សា​បញ្ហា​សក់ ព្រមទាំង​កុំឱ្យ​ស្កូវ​សក់​ថែម​ទៀត​។ វីតាមីន B12 ក្នុង​បន្លែ​ពណ៌​បៃតង មាន​សារៈសំខាន់​ក្នុង​ការផលិត​អ័រម៉ូន​ដើម្បី​បំបាត់​អាការៈស​ក់​ស្កូវ​។

ត្រី​សាល​ម៉ុង​
អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី និង​ប្រូតេអ៊ីន​ក្នុង​ត្រី​សាល​ម៉ុង​បាន​ធ្វើឱ្យ​វា​ក្លាយទៅជា​អាហារ​សមុទ្រ​ដល់​ល្អ​ចំពោះ​សុខភាព​។ ការ​ញ៉ាំ​ត្រី​បែប​នេះ​ទៀងទាត់​ក៏​ល្អ​ចំពោះ​សុខភាព​ផងដែរ ព្រោះ​តែ​វា​មាន​ជាតិ​សេ​ឡេ​ញ៉ូម​បន្ថែម​។ ជាតិ​រ៉ែ​មួយ​នេះ មាន​សារៈសំខាន់​ក្នុង​ការផលិត​អ័រម៉ូន​បាន​យ៉ាង​ត្រឹមត្រូវ ព្រមទាំង​ជួយ​ការពារ​កោសិកា​ពី​សកម្មភាព​របស់​រ៉ាឌីកាល​សេរី​ទៀតផង​។

សូកូឡា​
ទង់ដែង​គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​សម្រាប់​ការផលិត​អ័រម៉ូន Melanin សម្រាប់​បំពាក់​ពណ៌​ខ្មៅ​ដល់​ស្បែក និង​សក់​។ ការ​ញ៉ាំ​សូកូឡា ជាពិសេស​សូកូឡា​ដែល​មិន​ផ្អែម​ខ្លាំង អាច​ជួយ​លុបបំពាត់​ពណ៌​សក់ស្កូវ  បាន​។ ការ​ញ៉ាំ​សូកូឡា​ក៏​អាច​ជួយ​ឱ្យ​សក់​លូតលាស់​បាន​ច្រើន​ផង​ដែរ​។

ផ្លែ​អាល​ម៉ុន​
ផ្លែ​អាល​ម៉ុន​មិន​ខុសគ្នា​នឹង​សូកូ​ឡាទេ គឺ​ផ្ទុក​ទៅ​ដោយ​ជាតិ​ទង់ដែង​សម្រាប់​ផលិត​អ័រម៉ូន Melanin​។ គ្រប់ពេល​ញ៉ាំ​ផ្លែ​អាល​ម៉ុន វា​ក៏​ផ្តល់​ជា​វីតាមីន E ដែល​មិន​ត្រឹមតែ​ល្អ​ចំពោះ​ស្បែក និង​ក្រចក​ទេ តែ​ក៏​ពិសេស​សម្រាប់​សក់​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង