Join with Health.com.kh on Telegram

ការ​របកស្បែក​គឺជា​ការខូចខាត ឬ​ជា​ការបាត់បង់​នៃ​ស្រទាប់​ខាងលើ​បំផុត​នៃ​ស្បែក​(epidermis)​។ ការ​របកស្បែក​អាច​កើតមានឡើង​ដោយសារ​តែ​ការខូចខាត​ផ្ទាល់​ទៅលើ​ស្បែក​ដូច ជាការ​រលាក​ដោយ​កម្តៅ​ព្រះអាទិត្យ ឬ​ការឆ្លង​ដោយ​មេរោគ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ការ​របកស្បែក​អាចជា​រោគសញ្ញា​នៃ​ជំងឺ​របស់​ប្រព័ន្ធ​ភាព​សុំា ឬ​ជំងឺ​ដទៃ​ទៀត​ផង​ដែរ​។

​ការ​មាន​កន្ទួល​, ការ​រមាស់​, ភាព​ស្ងួត​និង​បញ្ហា​នៃ​ស្បែក​ដទៃទៀត​អាច​ជា​ការ​រួមផ្សំ​ទៅនឹង​ការ​របកស្បែក​។
​ដោយសារ​តែ​ជំងឺ​មួយចំនួន​អាច​បណ្តាលអោយ​មាន​ការ​រ​បកស្បែក​, វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​អោយបាន​ឆាប់រហ័ស​។
មូលហេតុ​នាំ​អោយ​របក​ស្បែក​

​ការ​របកស្បែក​អាច​ត្រូវបាន​បណ្តាលមកពីៈ​
-​រលាក​(irritation) ឬ​ការខូចខាត​នៅលើ​ស្បែក​
-​ការ​ត្រូវ​ពន្លឺព្រះអាទិត្យ ឬ​អាកាសធាតុ​ស្ងួត​
-​ត្រូវ​កំដៅ​ខ្លាំងពេក ជាពិសេស​នៅពេល​ដែល​ស្បែក​មិន​មាន​ការដកដង្ហើម​បាន​
-​ប្រតិកម្ម​អាឡែ​ស៊ី​
-​ការឆ្លង​ដោយ​មេរោគ​
-​ជំងឺ​លើ​ប្រព័ន្ធ​ភាព​សាំ​(Immune system disorders)
-​ប្រភេទ​នៃ​ជំងឺមហារីក​មួយចំនួន​


​ជំងឺ និង​លក្ខខ័ណ្ឌ​ជាក់លាក់​ដែល​អាច​បណ្តាលអោយមាន​ការ​របកស្បែក​រួមមានៈ​
-​ជំងឺ​Athlete’s foot
-​ជំងឺ​ស្បែក​Atopic dermatitis (eczema)
-​ការ​រលាក​ស្បែក​ដែល​ប៉ះពាល់​នឹង​អ្វីមួយ (Contact dermatitis)
-​ជំងឺ​ស្បែក​Seborrheic dermatitis
-​ផលវិបាក​មក​ពី​ការប្រើ​ថ្នាំ​
-​ការ​រលាក​ដោយ​ពន្លឺព្រះអាទិត្យ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង