ការឈឺដោះគឺជាបញ្ហាដែលច្រើនតែកើតមានទៅលើមនុស្សស្រីដែលកំពុងមករដូវ ។ ករណីនេះមិនសូវកើតមានទេទៅលើមនុស្សស្រីវ័យចំនាស់ ។ ការឈឺចាប់អាចមានតែម្ខាង ឬទាំងសងខាង ។ វាប្រហែលជាកើតហើយបាត់វិញ កើតហើយបាត់វិញជារៀងរាល់ខែ ឬជាច្រើនសប្តាហ៍ចុងក្រោយ ឬជាខែ ។

តើការឈឺដោះបណ្តាលមកពីមូលហេតុអ្វី?
មានរឿងរាវជាច្រើនអាចធ្វើអោយដោះរបស់អ្នកឈឺ ឬឡើងតឹង ។ នេះគឺជាមូលហេតុមួយចំនួនក្នុងនោះ៖
• បំរែបំរួលអ័រម៉ូនក្នុងពេលមានរដូវ
• ជាតិទឹកក្នុងខ្លួនចាល់ច្រើនពេកដែលវាប្រហែលជាកើតឡើងក្នុងពេលមករដូវ
• មានរបួសលើដោះ
• មានផ្ទៃពោះ
• កំពុងបំបៅដោះ
• មានជំងឺលើដោះមហារីកដោះ (មិនសូវធ្វើអោយឈឺដោះទេ)
ប្រសិនបើអ្នកមានបញ្ហាឈឺដោះអស់រយៈពេលយូរមកហើយ នោះ អ្នកមិនគួរចាំអោយវាបាត់ទៅវិញ ។វាប្រហែលជាគំនិតមួយដ៏ល្អទៅវិញ ប្រសិនអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យ ។
តើគ្រូពេទ្យអាចរកឃើញមូលហេតុនៃការឈឺដោះតាមរបៀបណា?
គ្រូពេទ្យនឹងសួរសំនួរអ្នកជាច្រើនដើម្បីរកមើលមូលហេតុការឈឺដោះរបស់អ្នក ហើយនឹងសំរេចចិត្តព្យាបាល ។ គាត់ប្រហែលជាអោយអ្នកពិពណ៌នាអំពីការឈឺចាប់ និងកន្លែងដែលអ្នកគិតថាដោះរបស់អ្នកឈឺ ។ គ្រូពេទ្យក៏នឹងត្រូវពិនិត្យបន្ថែមប្រសិនជាមានដុំអ្វីមួយនៅក្នុងដោះរបស់អ្នក ។
ប្រសិនបើអ្នកអាយុតិចជាង ៣៥ឆ្នាំ ហើយមិនមានដុំអ្វីក្នុងដោះទេ គ្រូពេទ្យប្រហែលជាសំរេចចិត្តថាមិនបាច់អោយអ្នកធ្វើតេសអ្វីច្រើនទេ ។ តែប្រសិនបើអ្នកអាយុលើសពី ៣៥ឆ្នាំ ហើយមិនមានដុំអ្វីនៅក្នុងដោះទេ គ្រូពេទ្យប្រហែលអោយអ្នកថត Mammogram ។ ការថត Mammogram គឺជាការប្រើកាំរស្មីអ៊ិចពិសេសមួយទៅលើដោះរបស់អ្នក ។
ប្រសិនបើអ្នកមានដុំមួយ ឬច្រើននៅក្នុងដោះ គ្រូពេត្យប្រហែលជាសំរេចអោយធ្វើតេសជាមួយ ឬច្រើនដូចខាងក្រោម៖
• ថត Mammogram
• ថតអេកូដោះ ។ ការធ្វើដូច្នេះមិនមានការឈឺចាប់អ្វីទេ ព្រោះជាការប្រើរលកសំលេងដើម្បីចាប់យករូបភាពរបស់ដុំសាច់
• ធ្វើ Biopsy ដោះ ។ ចំពោះតេសប្រភេទនេះ គឺត្រូវយកជាលិការមួយចំនួនចេញពីដោះ ហើយត្រូវយកទៅពិនិត្យក្នុងមីក្រូទស្សន៍ ។
តើការឈឺដោះត្រូវព្យាបាលយ៉ាងដូចម្តេច?
មានការព្យាបាលជាច្រើនប្រភេទខុសៗគ្នាទៅលើការឈឺដោះ ដោយយោងទៅតាមមូលហេតុរបស់វា ។ អ្នក និងគ្រូពេទ្យអាចនិយាយគ្នាអំពីការព្យាបាលទាំងនេះ និង
ជ្រើសរើសយកមួយ ឬច្រើនដែលអ្នកគិតថាអាចធ្វើទៅបានចំពោះអ្នក ។ នេះគឺជាការព្យាបាលមួយចំនួនសំរាប់ការឈឺដោះ៖
• ប្រើអាវទ្រនាប់ដែលអាចទ្រទម្ងន់សុដន់
• ប្រើថ្នាំបំបាត់ការឈឺចាប់
• ប្រើថ្នាំ Danazol ក្នុងករណីឈឺចាប់ខ្លាំង
ការព្យាបាលដទៃទៀតសំរាប់ការឈឺដោះក៏អាចប្រើបានខ្លះដែរ ។ ទោះជាយ៉ាងណាក៏ដោយ ពុំមានភស្តុតាងអ្វីអះអាងថាការព្យាបាលដូចខាងក្រោមនេះមានប្រសិទ្ធភាពនោះទេ ។
• ចៀសវាងការប្រើជាតិកាហ្វេអ៊ីន
• ប្រើអំបិលតិច
• ប្រើវីតាមីន E ឬ B6
• ប្រើថ្នាំបញ្ចុះទឹកនោម
ភាគច្រើនការឈឺដោះតែងតែបាត់វិញដោយខ្លួនឯងបន្ទាប់ពីរយៈពេលពីរបីខែ ។