Join with Health.com.kh on Telegram

ជំងឺ​រលាក​ថ្លើម ប្រភេទ B​នេះ គឺ​ជា​ជំងឺ​រ៉ាំ​រ៉ៃ ដែល​តម្រូវ​អោយ​អ្នក ជំងឺ​ត្រូវ​ចេះ​ថែទាំ​សុខភាព​ខ្លួនឯង​ជាប្រចាំ ។

ក្នុងនោះ ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ គឺជា​រឿង​ដ៏​សំខាន់​ព្រោះ​វា នឹង​ជួយ​អោយ​ថ្លើម​អ្នក មិន​មាន​បញ្ហា​ខ្លាំង ឬ វិវត្ត​ទៅរកស​ភាព​មិន​ល្អ ។  ទន្ទឹមនឹងនេះ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន និង តមនូវ ប្រភេទ​អាហារ​ដូចខាងក្រោម​នេះ ៖
អាហារ​ដែល​គួរ​ចៀសវាង​

  • ចូរ​ចៀសវាង​ការ​ញ៉ាំ​ទឹក​ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា​ទឹក​នោះ​បរិសុទ្ធ ល្អ ឬ​មិន​ល្អ​។
  • នៅពេល​អ្នកធ្វើដំណើរ​ទៅ​បរទេស ចូរ​កុំ​ញ៉ាំ​អាហារ​ដែល​ប្រើ​ទឹក​ឆៅ​មក​លាង​សម្អាត​។
  • ចៀសវាង​ពពួកសត្វ​តែ​មាន​សម្បក​ឆៅ​ព្រោះ​វា​ជា​ភ្នាក់ងារ​ផ្ទុក​វី​រ៉ុស​រលាកថ្លើម​ប្រភេទ A​។​
  • ចៀសវាង​ការ​ញ៉ាំ​ស្រា​ព្រោះ​វា​នឹង​បន្ថែម​អោយ​ខូច​ថ្លើម​កាន់តែខ្លាំង​។
  • •​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ Saturated Fat សាច់​ក្រហម និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​វា​នឹង​ដាក់បន្ទុក​ដល់​ថ្លើម​ធ្វើការ​កាន់តែខ្លាំង​។
  • ​ជាតិ​កាហ្វេ​អ៊ី​ន តែ កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន​នឹង​ធ្វើអោយ​ថ្លើម​ធ្វើ​កាន់តែខ្លាំង ដូច្នេះ​គួរតែ​ចៀសវាង​វា​អោយបាន​។
  • អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម មិនសូវ​មាន​សូ​ដ្យូ​ម មាន​ផល​វិជ្ជមាន​ចំពោះ​ថ្លើម​។ ចូរ​ចៀសវាង​អាហារ​ប្រៃ និង​បង្កើន​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់ និង​បន្លែស្រស​អោយបាន​ច្រើន​ព្រោះ​វា​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង