ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ក្នុងផ្ទះបើមានឆ្នាំកុរ នឹងមានផ្កាយសំណាងតាមជាប់ខ្លួនជានិច្ច។ ជាហេតុដែលធ្វើឲ្យអ្នកផ្ទះមានប្រាក់ចាយគ្រប់គ្នា ហើយមានចាយគ្រប់ជំនាន់តែម្តង។ ដូចនេះ ជីវភាពនឹងល្អគ្រប់ជំនាន់ផងដែរ។
ឆ្នាំខាល
ក្នុងផ្ទះបើមានឆ្នាំខាល នឹងមានលាភចូលមកច្រើនណាស់។ ជាពិសេស ក៏អាចនាំលាភទាំងនេះឲ្យជំនាន់ក្រោយរបស់អ្នកផងដែរ។ ដូចនេះ វាសនាកំណត់ថាជីវភាពរស់នៅនឹងមិនចាញ់អ្នកដទៃនោះទេ។
ឆ្នាំមមែ
ផ្ទះដែលមានឆ្នាំមមែ នឹងមានទ្រព្យជិតខ្លួនជានិច្ច។ ជាពិសេស គេក៏អាចនាំក្រដាសប្រាក់ក្រាស់ជូនអ្នកផ្ទះផងដែរ។ ដូចនេះ ជីវភាពក្នុងផ្ទះនឹងមានតែល្អ និងមិនងាយស្ថិតក្នុងស្ថានភាពលំបាកឡើយ៕