Join with Health.com.kh on Telegram

សុខភាព​សួត​ជា​បញ្ហា​ចំបង​មួយ ដែល​អ្នក​មិន​គួរ​មើលរំលង ។ កាល​បើ​សួត​អ្នក​មាន​សុខភាព​ល្អ នោះ​ការដកដង្ហើម និង ការធ្វើ​សកម្មភាព​រាល់​ថ្ងៃ​របស់​អ្នក ក៏​នឹង​មិន​រង​នូវ​ផល​រំខាន​អ្វី​ធ្ងន់ធ្ងរ​ដែរ​។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជួយ​អ្នក អោយ​ទទួលបាន​នូវ​សួត​ស្អាត​ល្អ ៖

១.​ធ្វើការ​ផឹកទឹក​ទំពាំងបាយជូរ​ស្រស់ អោយបាន ៣០០​មី​លី​លីត្រ សម្រាប់​ជា​អាហារសម្រន់​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​រសជាតិ​របស់​វា​នោះ​ទេ អ្នក​អាច​ធ្វើកា​រលាយ​វា​ជាមួយនឹង ទឹក​រ៉ែ ឬ ជនួស​ដោយ ទឹក​ម្នាស់​ស្រស់​វិញ​។ ទឹក​ផ្លែឈើ​ស្រស់​ទាំងនេះ គឺ​មាន​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ដែល​អាច​ជួយ​ជម្រុញ​អោយ ប្រព័ន្ធ​ដកដង្ហើម​មាន​សុខភាព​រឹងមាំ​ល្អ​។​

២. ធ្វើការ​ផឹកទឹក​ការ៉ុត​ស្រស់ អោយបាន ៤០០​មី​លី​លីត្រ នៅ​ចន្លោះ​ពេល​អាហារ​ពេលព្រឹក និង អាហារ​ថ្ងៃត្រង់​។ ទឹក​ការ៉ុត នឹង​អាចជួយ​បន្សាប​ជាតិ​អាស៊ី​ត នៅក្នុង​ឈាម ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ការសម្អាត​នេះ ។​
៣. អ្នក​ត្រូវ​ផឹក​ផង​ដែរ នូវ​ទឹក​ផ្លែឈើ​ស្រស់ៗ​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម អោយបាន ៤០០​មី​លី​លីត្រ ជាមួយនឹង​អាហារ​ពេល​ថ្ងៃ​ត្រង់​។ ជាតិ​ប៉ូ​តា​ស្យូម គឺជា​ភ្នាក់ងារ​ដ៏​ពិសេស ដែល​អាច​ដើរតួ​ជា​តូ​និក សម្រាប់​ការសម្អាត នៅពេល​ដែល​វា​ត្រូវ​បាន​រំលាយ​ក្នុង​ទម្រង់​ជា​សារធាតុ​រាវ​។

៤. ជាមួយ​គ្នា​ផង​នេះ អ្នក​គួរ​ធ្វើការ​ផឹកទឹក​ផ្លែ cranberry ស្រស់ អោយបាន ៤០០​មី​លី​លីត្រ​ផងដែរ មុនពេល​ចូល​គេង​។​វា​នឹង​អាចជួយ ប្រឆាំង​នឹង​ពពួក​បាក់តេរី នៅក្នុង​សួត ដែល​អាច​នឹង​បង្កបានជា​ការបង្ក​រោគ​ផ្សេងៗ​។ ផ្លែ​បឺរី​ខៀវ គឺជា​សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ដ៏​មាន​ឥទ្ធិពល​មួយ​។​

៥. ធ្វើ​ការថែរក្សា​រាងកាយ​អោយបាន​ល្អ ជាមួយនឹង​ការ​ហាត់ប្រាណ​។ ងូតទឹក​ក្តៅឧណ្ណៗ អោយបាន ២០​នាទី​ជា​រៀងរាល់ថ្ងៃ​។​វា​ជា​ការ​ចាំបាច់​មួយ ក្នុង​ការអនុញ្ញាតអោយ​រាងកាយ​អ្នក បាត់បង់​នូវ​សារជាតិ​ពុល ពី​ក្នុង​ខ្លួន តាមរយៈ​ការ​បែកញើស​អោយបាន​ច្រើន តាម​ដែល​អ្នក​អាចធ្វើ​បាន​។​

៦. ត្រូវ​ធ្វើ​ការដើរ​ហាត់ប្រាណ​ញាប់ៗ អោយ​បាន​ម្តង ក្នុង​មួយ​ថ្ងៃ​។​ការដើរ​អាច​ជួយ​អោយ សួត​អ្នក​ដកដង្ហើម​បានល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង