Join with Health.com.kh on Telegram

ជំងឺមហារីក​ស្បែក​សំដៅលើ​ដុំ​កោសិកា​មហារីក​ប្រភេទ​កាច​កើតឡើង​លើ​ស្បែក​។ ច្រើន​កើត​នៅ​ផ្នែក​ដែល​មិនសូវ​ត្រូវ​បិទ​បាំង​។ បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​សុខភាព​ទាំង​ផ្លូវកា​យ​និង​ផ្លូវចិត្ត​។

ប្រសិនបើ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ស្បែក​បាន​ទាន់ពេលវេលា អាច​ជួយ​បាន​យ៉ាងច្រើន​ដល់​ការព្យាបាល​ជំងឺ​មហារីក​ប្រភេទ​កាច​ដែល​គេ​និយម​ឃើញ​នេះ​។ ប៉ុ​នែ្ត​មនុស្ស​ភាគច្រើន​តែង​យល់ថា​ការ​ទៅ មន្ទីរពេទ្យ​ពិនិត្យ​រាល់​ដង​មាន​ភាពស្មុកស្មាញ ខាងក្រោម​នេះ​ជា​ការណែនាំ​អោយ​អ្នក​ទាំងអស់​យល់​អំពី​វិធី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ស្បែក​ដោយ​ខ្លួនឯង​។​

ជំហាន​នៃ​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ស្បែក​ដោយ​ខ្លួនឯង
1. បែរមុខ​ចំ​កញ្ចក់ ខ្លួន​ទទេ ចាប់ផ្តើម​ពិនិត្យ​ពី​ដៃ​ទាំងសងខាង ពិនិត្យ​បាតដៃ ម្រាមដៃ ចន្លោះ​ម្រាមដៃ កំភួនដៃ ចុងដៃ បន្ទាប់​មក​លើក​ដៃ​ទាំង​ពីរ​ឡើង​បត់បែន​កែងដៃ ពិនិត្យ​ដោយ​ម៉ត់ចត់​នូវ​ផ្នែក​ខាងក្នុង​ដៃ និង ក​នា្ល​ក់​ឆ្អឹង​។
2. ពិនិត្យ​ផ្នែក​ខាង​មុខ​សារពាង្គកាយ ៖ ផ្នែក​មុខ ក ទ្រូង ពោះ ព្រមទាំង​តំបន់​លើ​ប្រដាប់បន្តពូជ ភ្លៅ និង កំភូនជើង​។
3. ពិនិត្យ​ផ្នែក​ចំហៀង ៖ លើកដៃ​ឡើង ពិនិត្យ​ដង​ខ្លូន​ខាងឆ្វេង ហើយ​ដង​ខ្លូន​ខាងស្តាំ​។
4. បែរខ្នង​ចំ​កញ្ចក់ ដៃ​កាន់​កញ្ចក់​តូច​ឆ្លុះ​ផ្ទឹម មើល​ផ្នែក​ក្រោយ​ក ខ្នង ផ្នែក​ដៃ និង ផ្នែក​ដៃ​ទាំង​សងខាង​បើ​ពិបាក​ក្នុង​ការពិនិត្យ​អាច​អោយ​សា្វ​មី ភរិយា ឬ មិត្តភក្តិ​ជួយ​ពិនិត្យមើល​។
5. សូម​ប្រើ​សិត​វែក​សក់​ចេញ ដើម្បី​ងាយ​ស្រូល​ក្នុង​ការពិនិត្យ​ខាង​ផ្នែក​ស្បែក​ក្បាល​ថា​មាន​ក​នែ្ល​ង​ខុស​ប្រក្រតី​ឬ​អត់​។ ប្រសិនបើ​បុរស អាច​នៅ​ពេល​ដែល​ស​ក់រាង​ខ្លី​ស្ទាប​ពិនិត្យមើល​បនិ្ត​ចៗ​។
6. អង្គុយ​ចុះ ពិនិត្យ​ផ្នែក​ជើង ស្នាម​ជើង ម្រាម​ជើង និង បាត​ជើង បន្ទាប់មក​យក​កញ្ចក់​ដាក់​មុខ​ចំ​ផ្នែក​ខាង​ក្នុងនៃ​ជើង​ទាំង​ពីរ​ហើយ​បន្ត​ការ​កំរើក សង្កេតមើល​ថា​មាន​ដាន​ប្រើ​ប្រួល​នៅ​ផ្នែក​ក្រោយ​នៃ​ជើង​ឬ​អត់​។


​រោគវិនិច្ឆ័យ​សំខាន់ៗ​ជំងឺមហារីក​ស្បែក
​មុនដំបូង ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​សារធាតុ ប៉ះពាល់​ខ្លះ​។ ចំពោះ​អ្នកជំងឺ​ស្បែក​រ៉ាំ​រៃ និង អ្នក​ដែល​មាន​ការងារ​ប៉ះពាល់​ទៅ​នឹង​រូបធាតុ​វត្ថុ​សកម្ម ប្រេង​ឆៅ កៅស៊ូ​ក្រាល​ថ្នល់ ប្រសិនបើ​មាន​កើត​កន្ទួល​លើ​ស្បែក និង ដុំ​ពក​តូចៗ គួរ​មាន​ប្រុងប្រយ័ត្ន​ក្នុង​ការ​កើត​ជំងឺមហារីក ស្បែក​។ នេះ​ក៏​ជា​រោគវិនិច្ឆ័យ​ជំងឺមហារីក​ស្បែក​ដ៏​សំខាន់​។
​បនា្ទប់មក ស្បែក​មាន​ភាពមិនប្រក្រតី​បង្ក​អោយមាន​ការប្រុងប្រយ័ត្ន​។

អ្នកជំនាញ​មនី្ទរពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​បង្ហាញថា ប្រសិនបើ​នៅ​លើ​ស្បែក​កើត​មាន​ដុំ​ពក​រឹង ដែន​ជុំវិញ​ពក​ខ្លាំង ហើយ​មាន​លក្ខណៈ​រីកសាយ​ជុំវិញ នោះ​នឹង​អាច​កើត​ជំងឺមហារីក​ស្បែក ជា​ពិសេស​អ្នក​ចាប់ពី​40​ឆាំ្ន​ឡើង រិត​តែ​ត្រូវ​ប្រុងប្រយ័ត្ន​ទេ្វ​ដង​។
​ទីបញ្ចប់ ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ស្បែក​ដោយ​មូលហេតុ​ជំងឺ​ពី​សរីរាង្គ​មានតម្លៃ​ក្នុង​ការកំនត់​រោគវិនិច្ឆ័យ​ជំងឺ​។ ការកំនត់​រោគវិនិច្ឆ័យ​ជំងឺ​យល់​ល្អ​គឺ ការធ្វើ​រោគវិនិច្ឆ័យ​ដោយ​មូលហេតុ​ជំងឺ​ពី​សរីរាង្គ​នេះឯង បើ​កើតមាន​ជំងឺមហារីក​ស្បែក​ហើយ​ជា​ដំបូង​កុំ​ទាន់​ភ័យ ត្រូវមាន​ការវិនិច្ឆ័យ​ទៅតាម​ស្ថានភាព​ជំងឺ​ថា​ត្រូវ​ព្យាបាល​យ៉ាង​ដូច​មេ្តច មាន​ការស្រាវជ្រាវ​ច្រើនបែប​ច្រើនយ៉ាង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង