អារម្មណ៍​នៃ​ការ​រួមភេទ​, ឥរិយ​បថ និង​ការរំពឹង​ទុក្ខ​សុទ្ធតែ​មាន​ភាពខុសៗ​គ្នា​ទៅ​តាម​មនុស្ស​ភេទ​ខុសគ្នា ប៉ុន្តែ​នៅតែ​មាន​រឿង​ជាច្រើន​ទៀត​ដែល​ច្រើនតែ​កើតមាន​ជា​ចំណង់​ផងដែរ​។

ដូចគ្នា​នឹង​ស្ត្រី​ដែរ​អញ្ជឹង បុរស​ក៏​ចង់​អោយ​ដៃគូ​របស់​ខ្លួន​យល់​អំពី​ចំណង់​ផ្លូវភេទ​របស់​ពួកគេ និង​ត្រូវ​ការបញ្ចេញ​វា​មក​ក្រៅ​។ ភាគច្រើន​បុរស​តែ​សរសើ​អំពី​បំណងល្អ​នៃ​ការ​រួមភេទ និង​ចង់​អោយ​ដៃគូ​របស់​ខ្លួន​កុំ​ធ្វើ​អ្វីៗ​ទៅតាម​បុគ្គល​ខ្លួនឯង​ពេក​។​
 
​ជាធម្មតា ស្ត្រី​តែង​ស្តីបន្ទោស​ខាង​ប្រុស​ថា​ចូលចិត្ត​រួមភេទ​មិនចេះ​ឆ្អែតឆ្អន់​សោះ ប៉ុន្តែ​ស្ត្រី​គួរតែ​គិត​ពី​រឿង​នេះ​ឡើង​វិញ​។ បើ​យោង​ទៅតាម​វេជ្ជបណ្ឌិត ម៉េ​ឡូឌី ស្កា​ហ្វឺ (Dr. Melodie Schaefer) ជំនាញ​ខាង​ចិត្តសាស្ត្រ​បានអោយដឹងថា បុរស​មើលឃើញ​ការស្នឹទ្ធស្នា​លតាម​ការ​រួមភេទ​ប្រៀប​ដូចជា​ការប្រារព្ធ​ពិធីបុណ្យ​មួយ​អញ្ជឹង​។ ខាងក្រោម​នេះ​គឺជា​រឿង​ជាច្រើន​ដែល​បុរស​ចង់​អោយ​ស្ត្រី​ដឹង​អំពី​ការ​រួមភេទ និង​ទំនាក់ទំនង​របស់​ពួកគេ​។​
 
​បុរស​ចូលចិត្ត​អោយ​គេ​សរសើរ​
​វា​គឺ​ជំនឿ​កើតមាន​ជា​ញឹកញាប់​មួយ​ដែល​ចូលចិត្ត​ធ្វើការ​ជាមួយ​ចំណង់​ផ្លូវភេទ​របស់​ខ្លួន​ដោយ​មិន​ខ្វល់​ពី​អ្វីៗ​ទាំងអស់​។ ប៉ុន្តែ​បើ​និយាយ​តាម​ការពិត​នោះ​គឺថា បុរស​មិន​មាន​អ្វី​ខុស​គ្នា​ពី​មនុស្ស​ស្រី​ឡើយ ពួកគេ​ចូលចិត្ត​ការសរសើរ និង​លើកទឹកចិត្ត​។ តាមរយៈ​ការនិយាយ​លើកទឹកចិត្ត អ្នក​អាច​បង្កើន​ទំនុកចិត្ត​ខាង​ផ្លូវភេទ​ដល់​បុរស​បាន​។ ចូរ​និយាយ​អំពី​រូបសម្បត្តិ​ល្អៗ​របស់គាត់ និង​អ្វីៗ​ផ្សេងៗ​ទៀត​ដែល​អ្នក​ចូលចិត្ត​ចំពោះ​គាត់​មុនពេល​ឡើង​ដល់​លើ​គ្រែ ហើយ​អ្នក​ក៏​អាច​មើលឃើញ​ភាព​ស្រស់ស្រាយ​នៃ​សកម្មភាព​ដែល​គាត់​ធ្វើ​បាន​ដែរ​។ ចូរ​បង្ហាញ​នូវ​អ្វី​ដែល​អ្នក​យល់ និង​មើលឃើញ​ពី​ប្រសិទ្ធភាព​របស់​វា​ទៅលើ​ដៃគូ​របស់​អ្នក​។​
 
​ការនិយាយ​របស់​អ្នក​អាច​ជួយ​ភ្ញោចរបស់​គាត់​បាន​
​រឿង​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​បុរស​ចង់អោយ​ស្ត្រី​ដឹង​អំពី​ការ​រួមភេទ​នោះ​គឺថា ការនិយាយ​ក្នុងពេល​រួមភេទ​ក៏​ជួយ​ភ្ញោ​ចអារ​ម្មណ៍​គាត់​បាន​ដែរ​។ ការនិយាយ​ប្រាប់​អំពី​តណ្ហា​តិចតួច​ក្នុងពេល​រួមភេទ​ពិតជា​អាច​ដាស់​អារម្មណ៍​គាត់​បាន​។ អ្នក​អាច​និយាយ​លើកទឹកចិត្ត ណែនាំ និង​និយាយ​ឆ្អេះឆ្អាស់​អំពី​ការ​រួមភេទ​ដើម្បី​ជួយ​អោយ​គាត់​មាន​អារម្មណ៍ល្អ និង​បង្កើន​ចំណង់​ផ្លូវភេទ​បាន​មួយកម្រិត​ទៀត​។​
 
​បុរស​លើកទឹកចិត្ត​ដោយ​ការស្រមើស្រមៃ​
​អ្នកឯកទេស​ជាច្រើន​បាន​ប្រាប់ថា បុរស​ចង់អោយ​មនុស្ស​ស្រី​បង្ហាញ​អំពី​ចំណង់​ខាង​ផ្លូវភេទ​របស់​ពួកគេ​។ ដូច្នេះ​នៅពេល​ក្រោយ​អ្នកនឹង​ទទួលបាន​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ​បាន ដូច្នេះ​ចូ​របើកចិត្ត​អោយ​ទូលាយ និង​ចែករំលែក​ការស្រមើស្រមៃ​របស់​អ្នក​ជាមួយ​វិរៈបុរ​សរប​ស់​អ្នក​ទៅ​។ រឿង​នេះ​អាច​ជួយ​អោយ​ទំនាក់ទំនង​របស់​អ្នក​កាន់តែ​មាន​ភាពស្និទ្ធស្នាល​ខាង​ផ្លូវ​អារម្មណ៍​បាន​មួយកម្រិត​ទៀត​ដែរ​។ បើ​យោង​ទៅតាម វេជ្ជបណ្ឌិត កូដ (Dr. Kort) បានអោយដឹងថា បុរស​ចង់​ចែករំលែក​ការស្រមើស្រមៃ​របស់ខ្លួន​ជាមួយ​ដៃគូ ប៉ុន្តែ​វា​ច្រើនតែ​ជា​ការបារម្ភ​អំពី​ការ​យល់​ខុស​ទៅ​វិញ​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​អោយ​គាត់​មាន​ផា​សុខភាព​ក្នុង​ការនិយាយ ហើយ​ចូរ​ធានា​អោយ​គាត់​ថា អ្នក​នឹង​មិន​យល់​ខុស​ចំពោះ​គាត់​ទេ​។ ជាមួយគ្នានេះដែរ វេជ្ជបណ្ឌិត ស្កា​ហ្វឺ បាន​ប្រាប់​អោយដឹងថា បុរស​ចង់​អោយ​ស្ត្រី​បង្ហាញ​អំពី​ការស្រមើស្រមៃ​របស់​ពួកគេ​។​
 
​ប៉ះ​កន្លែង​ស្រើបស្រាល​របស់គាត់​
​ការភ្ញោ​ច​ទៅលើ​កន្លែង​ដែល​ស្រើបស្រាល​បង្កើតបានជា​ចលនា​យ៉ាង​សុភាព​, ទន់ភ្លន់ ឬ​ការ​ស្រើបស្រាល​ដ៏​ខ្លាំងក្លា​។ នោះ​គឺជា​សារី​រាង្គ​ប្រដាប់​ភេទ​របស់គាត់​ដែល​អាច​អោយ​ស្ត្រី​ទាំងអស់​យកចិត្តទុកដាក់​បាន ប៉ុន្តែ​មាន​កន្លែង​ផ្សេងៗ​ទៀត​ផង​ដែរ ដែល​ត្រូវតែ​ប៉ះ ឬ​ស្ទាប់អង្អែល​។ ឧទាហរណ៍ ចូរ​អង្អែល​ថ្នមៗ​នៅ​តំបន់​ទ្រូង​, ភ្លៅ​ខាងក្នុង និង​មុខ​ក្នុងពេល​បរ​បោស​អង្អែល​មុនពេល​រួមភេទ​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ​។​
 
​បើ​យោង​ទៅតាម​អ្នកឯកទេស​ខាង​ចិត្តសាស្ត្រ វេជ្ជបណ្ឌិត ម៉េ​ឡូឌី ស្កា​ហ្វឺ បានអោយដឹងថា មាន​កន្លែង​ជាច្រើន (​ច្រើន​ជាង​ប្រដាប់ភេទ​ទៅទៀត​) ដែល​ស្ត្រី​ត្រូវ​ស្ទាប់អង្អែល ប៉ុន្តែ​បុរស​ភាគច្រើន​មិន​បាន​សង្កត់ធ្ងន់​អំពី​រឿង​នេះ​ទេ​ដោយ​ខ្លាច​វា​មិន​ជួយ​ដល់​តឿន​ដល់​ដៃគូ​របស់​ខ្លួន​។​
 
​យល់​អំពី​ដៃគូ​ខាង​ប្រុស​របស់​អ្នក​
​មាន​រឿង​ជាច្រើន​ដែល​បុរស​រំពឹង​ទុក​ពេល​ឡើង​ដល់​លើ​គ្រែ​។ ពួក​គេ​រំពឹងថា​ដៃគូ​ពួកគេ​នឹង​មាន​ចំណេះដឹង និង​ជំនាញ​នៃ​ការ​ស្រើបស្រាល​ក្នុងពេល​បរ​បោស​អង្អែល​មុន​ពេល​រួមភេទ​។ ចូរ​ធ្វើអោយ​លិង្គ​ឡើង​រឹង និង​រក្សា​វា​អោយ​នៅ​ជាប់​រហូតដល់​ប្រពន្ធ​របស់​អ្នកទទួលបាន​ចំនុច​កំពូល​ហើយ​។ ក្រៅពីនេះ ពួកគេ​ក៏​អាច​រំពឹងថា​នឹង​មាន​ការ​ថ្នាក់ថ្នម​ប្រកបដោយ​ភាព​រ៉ូ​ម៉ែន​ទិច​ក្រោយ​ពី​រួមភេទ​រួច​។​។ មិន​ត្រូវ​ដាក់​សម្ពាធ​ដល់​បុរស​ដើម្ប​ផ្តល់​អោយ​អ្នក​នូវ​ការ​រួមភេទ​ដ៏​ល្អ​ជំនួស​ការរីករាយ​ដើម្បី​ទទួលបាន​បទពិសោធន៍​ទាំងអស់​គ្នា​ឡើយ​។ បុរស​ខ្លះ​ក៏​មាន​ការលំបាក​ពី​ការ​ថប់​អារម្មណ៍ និង​ត្រូវ​ការលើកទឹកចិត្ត​ពី​ដៃគូ​របស់​ពួកគេ​ផង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង