​ដើម្បី​ការពារ និង​ព្យាបាល​ការ​ទល់លាមកៈ​

  • ផឹកទឹក​អោយបាន​ច្រើនៈ ផឹកទឹក​អោយបាន​គ្រប់គ្រាន់ និង​ជាតិ​ទឹក​ដទៃទៀត​ដើម្បី​រក្សា​លាមក​អោយ​នៅ​ទន់ ដូចនេះ​វា​អាច​ធ្វើ​ចលនា​បាន​ងាយស្រួល​នៅក្នុង​ពោះវៀន​។ នៅពេល​ដែល​អ្នក​មិន​ផឹកទឹក​បាន​គ្រប់គ្រាន់​, លាមក​អាច​រឹង និង​ស្ងួត​។​
  • ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃៈ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​, ដូច​ជា​ផ្លែ​ឈើ​, បន្លែ អាចជួយ​ការពារ​ការ​ទល់លាមក​បាន​។ ជាតិ​សរសៃ​មិន​អាច​ត្រូវបាន​រំលាយ​នោះទេ ដូចនេះ​វា​ជួយ​សម្អាត​ពោះវៀន​ដោយ​អោយ​ពោះវៀន​មាន​ចលនា ខណៈពេល​ដែល​អាហារ​សំបូរ​ទៅដោយ​ជាតិ​ខ្លាញ់ ឬ​ជាតិ​ស្ករ​អាច​ពន្យឺត​ដល់​ដំនើរ​របស់​លាមក​។ សូម​ព្យាយាម​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ដូចជា​ញ៉ាំ​ផ្លែ​ប៉ោម​, ប៉េងប៉ោះ​ជាដើម​។​
  • សូម​ប្រាកដថា អ្នក​បាន​ធ្វើ​លំ​ហាត់ប្រាណ​បាន​គ្រប់គ្រាន់ៈ ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​អោយ​មាន​ការ​ធ្វើ​ចលនា​អាហារ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អា​ហរ ដូចនេះ​ប្រាកដថា​បាន​ធ្វើ​លំ​ហាត់ប្រាណ​គ្រប់គ្រាន់​។ លំ​ហាត់ប្រាណ​មានដូចជា ការរត់ និង​ជិះ​កង់​ជាដើម​។​
  • ទម្លាប់​ញ៉ាំ​អាហារ​អោយបាន​ទៀងទាត់ៈ ចាប់តាំងពី​ការ​ញ៉ាំ​ជា​អ្នក​ភ្ញោ​ច​ពី​ធម្មជាតិ​សម្រាប់​លាមក​, ការ​ញ៉ាំ​អាហារ​ទៀងទាត់​អាចជួយ​អ្នក​អោយ​វិវត្ត​មាន​ទម្លាប់​នៃ​ការ​ជុះ​លាមក​ជា​ទៀងទាត់​។​

​បញ្ហា​សុខភាព​មួយចំនួន ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​លុយ​ពីស ឬ​បញ្ហា​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ីត ក៏​អាច​បណ្តាល​អោយ​ទល់លាមក​ផងដែរ​។ ប្រសិនបើ​អ្នក​បារម្ភ​ថា ការ​ទល់លាមក​របស់​អ្នក​គឺជា​សញ្ញា​នៃ​បញ្ហា​អ្វី​មួយ​នោះ​, សូម​ពិភាក្សា​ជាមួយ​នឹង​ឪពុកម្តាយ និង​គ្រូពេទ្យ​របស់​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង