អ្វីៗទាំងអស់សុទ្ធតែមានផលល្អនិងផលអាក្រក់របស់វា។ យ៉ាងណាមិញ ម៉ាស៊ីនត្រជាក់តាមបន្ទប់អាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំងមកលើសុខភាព បើសិនជាយើងមិនបានលាងសម្អាតឱ្យបានត្រឹមត្រូវទេ។

ជាទូទៅ ម៉ាស៊ីនត្រជាក់ជាកត្តាធំជាងគេនៃការបង្ករោគផ្លូវដង្ហើម៖
- គម្លាតសីតុណ្ហភាពរវាងខាងក្រៅនិងខាងក្នុងបន្ទប់អាចធ្វើឱ្យមានការបង្ករោគលើផ្លូវដង្ហើម បាន។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើឱ្យរលាកភ្នែកផងដែរ ជាពិសេសចំពោះអ្នកដែលពាក់វ៉ែនតា។
- ខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់មកសម្បូរទៅដោយallogènes ដែលធ្វើឱ្យមានអាលែកហ្ស៊ី។
- ម៉ាស៊ីនត្រជាក់ធ្វើឱ្យមានសហនិមិត្តហេតុនៃអគារដែលខ្វះផាសុកភាព(syndrome des bâtiments malsains) ដោយការបង្កការរលាកផ្លូវដង្ហើម ភ្នែក និងស្បែក។
- ម៉ាស៊ីនត្រជាក់គឺជាសំបុកមេរោគ ជាពិសេសគឺបាក់តេរីឈ្មោះlegionnella ដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងក្នុងពេលសព្វថ្ងៃនេះ ដោយធ្វើឱ្យមានការបង្ករោគនៅក្នុងសួត ហើយអ្នកដែលរងគ្រោះខ្លាំងជាងគេគឺក្មេងៗ។
- មេរោគអាក្រក់មួយទៀតគឺវីរុសcoxsackie ដែលវាយប្រហារទៅលើបេះដូង។ វីរុសមួយនេះក៏ជាកត្តាបង្កឱ្យមានគ្រុន រលាកស្បែក រលាកថ្លើម រលាកផ្លូវដង្ហើម និងផ្តាសាយ ផងដែរ។
បើទោះជាយ៉ាងណាក្តី គ្រោះថ្នាក់របស់ម៉ាស៊ីនត្រជាក់ដូចដែលមានរៀបរាប់ខាងលើអាចនឹងកាត់បន្ថយបាន ដោយការលាងសម្អាតជាប្រចាំ យ៉ាងហោចណាស់ពីរដងក្នុង១ឆ្នាំៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855