​តើ​ថ្នាំញៀន​ដែល​គេ​ប្រើ​ច្រើន​បំផុត​ក្នុង​លោក​គឺ​អ្វី​? អ្នក​ប្រហែលជា​ទាយ​ខុស ៥០​ដង មុន​នឹង​អ្នក​នឹកឃើញ​ថា​ជា​កាហ្វេ​អ៊ី​ន​។ ការប្រើ​កាហ្វេ​អ៊ី​ន​មាន​ច្រើន​នៅក្នុង​កាហ្វេ តែ សូកូឡា និង​សូ​ដា ដែល​យើង​ងាយ​នឹង​មើលរំលង​វា​ថា​ជា​គ្រឿងញៀន​។

ការប្រើ​ក្នុង​កម្រិត​តិចតួច កាហ្វេ​អ៊ី​ន​អាចមាន​ផលប៉ះពាល់​វិជ្ជមាន ដោយសារតែ​ហេតុនេះហើយ​ទើប​ពេល​ខ្លះ​គេ​ប្រើ​វា​ធ្វើ​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​។ ប៉ុន្តែ​ចំពោះ​ការប្រើ​ក្នុង​កម្រិត​ច្រើន​វិញ កាហ្វេ​អ៊ី​ន​មិន​ត្រឹមតែ​រំខាន​ការ​គេង​របស់​អ្នកនោះ​ទេ វា​ថែមទាំង​បង្កើន​សម្ពាធ​ឈាម​ទៀតផង​។​

​ ​មើលទៅ​វា​ហាក់ដូចជា​មិន​គ្រោះថ្នាក់​នោះ​ទេ​។ ម្សៅ​រសជាតិ​ក្រូច​ដែល​មាន​វីតាមីន សារជាតិ​ខនិជ និង​ជាតិ​កាហ្វេ​អ៊ី​ន​។ អ្នក​លាយ​វា​ជាមួយ​ទឹក​ឬ​ទឹក​ផ្លែឈើ ផឹក​វា ហើយ​បន្ត​ធ្វើការ​របស់​អ្នក​។ ប៉ុន្តែ​ដោយសារ​តែ​ប្រជាប្រិយភាព​ដែល​កីឡាករ​សិស្ស​ថ្នាក់​វិទ្យាល័យ​ចូលចិត្ត​វា ការ​ទទួលទាន​ភេសជ្ជៈ​នេះ​បាន​ក្លាយទៅជា​កង្វល់​មួយ​ចំពោះ​ឪពុក​ម្តាយ​និង​គ្រូបង្វឹក​។​

​ ​អាណា​ព្យាបាល​ម្នាក់​ដែល​ព្រួយបារម្ភ​ពី​កូន​របស់​គាត់​និយាយថា “​កាហ្វេ​អ៊ី​ន​គឺជា​សារធាតុ​បង្កើន​កម្លាំង​។ ការប្រើ​ក្នុង​កម្រិត​ច្រើន​ត្រូវបាន​ហាមឃាត់​ដោយ NCAA និង​ក្រុម​អូ​ឡាំ​ពិ​ច​អន្តរជាតិ​។ ហើយ​ផលិតផល​នេះ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនជាង​ភេសជ្ជៈ​ប្រភេទ​ពួក​កូកា​ដល់​ទៅ ៥​ដង​”​។​

​ ​អាណា​ព្យាបាល​ម្នាក់ទៀត​និយាយថា “​គ្រោះថ្នាក់​ធំ​បំផុត​គឺ​ផលិតផល​ទាំងនេះ​អាច​នឹង​ត្រូវ​ពួកគេ​ចាត់ទុកថា​ជា​ថ្នាំ​ទិព្វ​។ ពួក​គេ​គិត​ថា​អ្វី​ដែល​ពួកគេ​អាច​ទិញ​ហើយ​ប្រើ​នឹង​ធ្វើឱ្យ​ពួកគេ​ប្រសើរ​ជាង​មុន​។ ហើយ​ក្នុង​ករណី​នេះ យើង​និយាយ​ពី​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​មាន​នៅក្នុង​ទឹក​ផ្លែឈើ ដែល​ពួកក្មេងៗ​គិតថា​ជា​អាហារ​របស់​ពួកគេ​។ ប៉ុន្តែ​វា​មិន​មាន​ភស្តុតាង​ណាមួយ​ដែល​បង្ហាញ​ថា​វា​អាច​ជួយ​ពួកគេ​បាន​នោះទេ​។ ផ្ទុយទៅវិញ វា​មាន​មូលហេតុ​សមស្រប​ដែល​សហគមន៍​កីឡា​ទូទាំង​ពិភពលោក​បាន​ហាមឃាត់​មិនឱ្យ​កីឡាករ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​លើស​កម្រិត​”​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង