Join with Health.com.kh on Telegram

ជំងឺ​ហើម​សួត កើតមាន​នៅពេល​ដែល កូន​ថង់​ខ្យល់​នៅក្នុង​សួត​របស់​អ្នក ត្រូវបាន​បំផ្លាញ​បន្តិច​ម្តងៗ ដែល​នឹង​ធ្វើអោយ​អ្នក វិវត្ត​មាននូវ ខ្យល់​ដង្ហើម​ខ្លីៗ​កាន់តែ​ច្រើនឡើង​។ ជំងឺ​ហើម​សួត គឺ​ជា​ជំងឺ​សួត​មួយ ប្រភេទ​ក្នុង​ចំណោម ជំងឺ​នៃ​ការ​មាន​ឧបសគ្គ​ជា​រុំ​ា​រ៉ៃនៅ​ក្នុងសួត​។ ការជក់បារី គឺជា​មូលហេតុ​ដ៏​ចំបង ដែលនាំអោយ​មាន​ជំងឺ​នេះ ។​


    នៅពេល​ដែល​ស្ថានភាព​នៃ​ជំងឺ​នេះ កាន់តែ​អាក្រក់ វា​នឹង​ធ្វើអោយ​កូន​ថង់​ខ្យល់​នៅក្នុង​សួត ដែល​មាន​រាង ដូចជា​ចង្កោម​ផ្លែ​ទំពាំងបាយជូរ ក្លាយទៅជា ថង់​ធំ​មួយ ដែល​មាន​ទំហំ​មិន​ទៀងទាត់ និង មាន​រន្ធ​ប្រហោង នៅ​ខាងក្នុង​ជញ្ជាំង​ខាងក្នុង​របស់​ពួកវា​។ កត្តា​នេះ បាន​កាត់បន្ថយ​នូវ​ស្រទាប់​ខាងលើ​នៃ សួត ហើយ​ទន្ទឹមនឹងនោះ វា​ក៏​បាន​កាត់បន្ថយ​ផងដែរ​នូវ កម្រិត​អុកស៊ីសែន​ដែល​ត្រូវ​ចូលទៅក្នុង ចរន្ត ឈាម​របស់​អ្នក​។​


      ជំងឺ​ហើម​សួត​នេះ ក៏​ត្រូវបាន​ធ្វើ​ការបំផា្លញ​ជា​យឺតៗ​ផងដែរ ដល់​សាច់ដុំ​យឺត ដែល​ជួយ​បើកផ្លូវ​ខ្យល់ តូចៗ ដើម្បី​ទៅ​កាន់​កូន​ថង់​ខ្យល់​។ កត្តា​នេះ​បានធ្វើអោយ​ផ្លូវ​ខ្យល់​ទាំង​នេះ ត្រូវ​បាន​បិទ​ជិត នៅពេល ដែល​អ្នក​ធ្វើ​ការដកដង្ហើម​ចេញ ហើយ​ដូចនេះ ខ្យល់​នៅក្នុង​សួត​របស់​អ្នក​មិន​អាច​ធ្វើ​ការចាកចេញ​បាន ទេ​។ ការព្យាបាល អាច​ជួយ​បន្ថយ​នូវ​ការវិវត្តន៍​របស់​ជំងឺ​ហើម​សួត​នេះ ប៉ុន្តែ​វា​មិន​អាច​កែប្រែ នូវ​ការ បំផ្លាញ​ដែល​កើតមាន​ហើយ​នោះទេ​។​


​រោគសញ្ញា​


     អ្នក​អាច​មាន​ជំងឺ​ហើម​សួត​នេះ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​មិន​បាន​សម្គាល់​ដឹង ពី​សញ្ញា ឬ រោគសញ្ញា​អ្វី​ទាល់តែសោះ​។ រោគ​សញ្ញា​ដ៏​ចំបង​ជាងគេ នៃ​ជំងឺ​ហើម​សួត​នោះ​គឺ ខ្យល់​ដង្ហើម​ខ្លីៗ ដែលជា ធម្មតា​វា ចាប់ផ្តើម​កើតមាន​បន្តិច​ម្តងៗ ។ អ្នក​អាច​នឹង​ចាប់ផ្តើម ធ្វើការ​ជៀសវាង​នូវ​សកម្មភាព​មួយ​ចំនួន ដែល​អាច​ធ្វើអោយ​អ្នក​ដកដង្ហើម​ខ្លីៗ ហេតុនេះហើយ ទើបបាន​ជា​រោគសញ្ញា នេះ​មិន​បាន​ក្លាយជា​បញ្ហា សម្រាប់​អ្នក រហូតដល់​ពេល​វា​ចាប់​ផ្តើម បង្អាក់​ដល់​សកម្មភាព​នៃ​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​។ នៅ​ទី​បញ្ចប់ នៃ​ជំងឺ​ហើម​សួត​នេះ វា​នឹង​ធ្វើអោយ​អ្នក ដកដង្ហើម​បាន​ខ្លីៗ បើ​ទោះ​ជា​អ្នក​កំពុង​សម្រាក​ក៏ដោយ​។​


​តើ​នៅពេល​ណា ដែល​អ្នក​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​?


     អ្នក​ត្រូវ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ ប្រសិនបើ អ្នក​មាន​បញ្ហា​នៃ​ការដកដង្ហើម​ខ្លីៗ ក្នុង​រយៈពេល​ជាច្រើន ខែ ជាពិសេស ប្រសិនបើ​វា​កាន់តែ​មាន​សភាព​អាក្រក់​ឡើងៗ ឬ ក៏​វា​បាន​រំខាន​ដល់​សកម្មភាព​ជា​ប្រចាំ​ថ្ងៃ របស់​អ្នក​។ កុំ​ព្យាយាម​សន្មត​ថា នេះ​គឺជា​ស្ថានភាព​មួយ ដែល​ទាក់ទង​ទៅ​នឹង​កត្តា​អាយុ ឬ ទម្ងន់​របស់​អ្នក ។ អ្នក​ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​អោយបាន​ជា​បន្ទាន់ ប្រសិនបើ​៖
•​    ​អ្នក​អាច​ដកដង្ហើម​បាន​ខ្លីៗ​បំផុត ហើយ​អ្នក​មិន​អាច​និយាយបាន​។​
•​    ​បបូរមាត់ ឬ ក្រចកដៃ​របស់​អ្នក ប្រែ​ទៅជា​ពណ៌​ខៀវ ឬ ប្រផេះ ។​
•​    ​អ្នក​បាត់បង់​ស្មារតី​។​
•​    ​ចង្វាក់បេះដូង​របស់​អ្នក លោត​កាន់តែ​ញាប់​ឡើងៗ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង