មាននារីមួយចំនួនចូលចិត្តពាក់អាវក្នុងហើយមិនបោកណាស់ ទុករហូតដល់ទៅ២ ឬ៣ថ្ងៃទើបបោកម្តង ជួនកាលអាចដល់មួយអាទិត្យក៏មានដែរ។ ដូចនេះតើអ្នកដឹងទេថាវានាំផលវិបាកជាច្រើនដល់អ្នកនោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ផ្ទុកមេរោគជាច្រើន

នៅពេលដែលអ្នកផ្ទុកអាវក្នុងជាច្រើននៅមួយកន្លែង នោះមេរោគជាច្រើននឹងចាប់ផ្តើមរស់នៅកន្លែងនោះ ជាហេតុដែលអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ជាខ្លាំង ជាពិសេសគឺមានគ្រោះថ្នាក់ដល់សុខភាព។

បញ្ចេញក្លិនស្អុយ

នៅពេលដែលអ្នកមិនបោកអាវក្នុងជាច្រើនថ្ងៃ វានឹងបញ្ចេញក្លិនស្អុយមកក្រៅ ដែលអាចភាយក្លិនទាំងនោះទៅលើអាវផ្សេងទៀតដែលពិបាកជម្រះក្លិនមិនល្អទាំងនោះណាស់ ទោះបីជាអ្នកបាញ់ទឹកអប់ច្រើនយ៉ាងណាក៏ដោយ។

ប្រែពណ៌

វានឹងប្រែពណ៌ប្រសិនជាអ្នកមិនបោកវាភ្លាមៗ ដោយសារតែញើស និងខ្លាញ់ទាំងនោះនឹងកកជាប់នៅលើអាវក្នុងនោះ ដែលអាចធ្វើឲ្យពិបាកបោកខ្លាំងណាស់។

ស្បែកប្រតិកម្ម

ប្រសិនជាអ្នកពាក់អាវក្នុងដែលមិនបានបោកច្រើនថ្ងៃ នោះមេរោគជាច្រើននឹងផ្ទុកនៅក្រោមសុដន់អ្នក ដែលអាចធ្វើឲ្យស្បែកអ្នកអាចមានជំងឺប្រតិកម្មបានយ៉ាងងាយ។

រមាស់គល់សុដន់

នៅពេលដែលអ្នកផ្ទុកអាវក្នុងច្រើនទើបបោក នោះអ្នកនឹងបោកមិនស្អាតឡើយ ដូចនេះនៅពេលដែលអ្នកពាក់រួច វានឹងអាចធ្វើឲ្យគល់សុដន់អ្នករមាស់ ដោយសារតែវាជាផ្នែកដែលនៅជាប់ជាមួយអាវក្នុងនោះជាងគេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង