ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកពិសារអាហារពេលព្រឹករួចកន្លះម៉ោង អ្នកអាចញ៉ាំផ្លែឈើបាន។ ផ្លែឈើនោះយកល្អអ្នកគួរតែបរិភោគគីវី ឬស្ត្រប៊ឺរី ព្រោះវាសម្បូរទៅដោយវីតាមីនគ្រប់ប្រភេទ។ ដូចនេះ វានឹងធ្វើឲ្យខួរក្បាលអ្នកជ្រះស្រលះ ដោយធ្វើឲ្យអ្នកអាចបំពេញកិច្ចការបានយ៉ាងល្អពេញមួយថ្ងៃ។
- ក្រោយពេលដែលអ្នកញ៉ាំអាហារពេលព្រឹករួចចំនួន២០នាទី អ្នកអាចម៉ាស្សាជង្គង់របស់អ្នកបាន។ វានឹងធ្វើឲ្យក្រពះអ្នកដំណើរការបានយ៉ាងល្អ។
- ប៉ុន្តែក្រោយពេលដែលអ្នកពិសារអាហារពេលព្រឹករួច អ្នកមិនគួរហាត់ប្រាណភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អ។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យអ្នកឈឺពោះ ហើយប៉ះពាល់ដល់សរសៃឈាមរបស់អ្នកផងដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855