Join with Health.com.kh on Telegram

ក្នុង​វិធី​ជាច្រើន​ជំងឺ​រលាក​ទងសួត​ច្រើន​តែ​ដូច​ជា​ការ​ផ្តាសាយ​ផងដែរ​។ វា​ជា​ធម្មតា​បណ្តាល​ដោយសា​មេរោគ​វីរុស ដូច្នេះ​ថ្នាំ​សម្លាប់​បាក់តេរី​(antibiotic)​នឹង​មិន​ល្អ​នោះ​ទេ​។ ពេលខ្លះ​ជំងឺ​រលាក​ទងសួត​អាច​បណ្តាលមកពី​បាក់តេរី ក្នុងករណី​នេះ​ថ្នាំ​សម្លាប់​បាក់តេរី​(antibiotic)​នឹង​ធ្វើការ​បាន​ល្អ​។

ជំងឺ​រលាក​ទងសួត​ស្រួចស្រាវ​ជា​ញឹកញាប់​បំផុត​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយះពេល​១ ឬ​២​សប្តាហ៏​។ ប៉ុន្ដែ​មនុស្ស​ដែលមាន​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​អាច​ក្អក និង​ការដកដង្ហើម​តឹង​និន​មានឮ​សំលេង​អាច​មាន​រយះពេ​លរាប់​ខែ​។ បើ​ទោះបីជា​អ្នក​មាន​ជំងឺ​រលាក​ទងសួត​ក៏ដោយ ជា​ការពិត​ណាស់​អ្នក​អាច​ធ្វើបាន​ដើម្បី​ដកដង្ហើម​កាន់តែ​ងាយស្រួល​ខណៈពេល​ដែល​អ្នកមានវា​។​
 

  1. ឈប់​ជក់បារី : វា​ជា​រឿង​ដ៏​សំខាន់បំផុត ជា​ពិសេស​ប្រសិនបើ​អ្នក​ឈឺ​រ៉ាំរ៉ៃ​។ ឈប់​ជក់បារី  និង​ឱកាស​របស់​អ្នក​ដើម្បីឲ​ខ្លួន​អ្នក​ចេញ​ផុត​ពី​ជំងឺ​រលាក​ទងសួត​។ ៩០​ទៅ​៩៥% នៃ​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​គឺ​ដោយសារតែ ការជក់បារី​។​
  2. ញ៉ាំ​ទឹកឲ​បាន​ច្រើន : ញ៉ាំ​វត្ថុ​រាវៗ​ជួយ​អោយ​ស្លេស​ក្លាយទៅជា​រាវ និង​ងាយស្រួល​ក្នុងការ​ក្អក​ចេញមកក្រៅ​។ ៤​ទៅ​៦​កែវ​ក្នុង​មួយ​ថ្ងៃ​វា​ធ្វើការ​ដ៏​ល្អ​។ ទឹ​កក្តៅ ឬ​ទឹក​ធម្មតា​គឺ​ល្អ​បំផុត “​ចៀសវាង​ភេ​ស​ជ្ជះ​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ជាតិ​អាល់​កុល​” ពួក​វា​ធ្វើឲ​អ្នកនោម​ច្រើន​ជា​ហេតុ​ធ្វើ​ឲ​បាត់បង់ សារធាតុ​រាវ​ជាង​ជាង​ទទួលបាន​។​
  3. ដកដង្ហើម​នៅក្នុង​ខ្យល់​ក្តៅ និង​មាន​សំណើម​: ខ្យល់​ក្តៅ និង​មាន​សំណើម​ធ្វើអោយ​បង្ហើរ​ស្លេស​។ ប្រសិនបើ​អ្នក​មាន​ស្លេស​ក្រាស់ ឬ​លំបាក​ក្នុងការ ក្អក​ចេញមកក្រៅ ចំហាយ​នឹង​ជួយ​បាន​។​
  4. សម្គាល់ការ​ក្អក​របស់​អ្នក​: ប្រសិនបើ​ការ​ក្អក​របស់​អ្នក​ជា​ការ​ក្អកមាន​ស្លេស​អ្នក​ពិតជា​មិន​ចង់​ទប់ស្កាត់​វា​ទាំងស្រុង​ទេ ព្រោះ​អ្នក​នឹង​មិន​ត្រូវបាន​ក្អក សួត​របស់​អ្នកនឹង​បំបាត់​ដោយ​ខ្លួនឯង​។ ម្យ៉ាងវិញទៀត​ប្រសិនបើ ការ​ក្អក​របស់​អ្នក​ជា​ក្អក​ស្ងួត វិធី​ល្អ​គឺ​ប្រើ​ថ្នាំ​ក្អក​ដែល​បាន​បង្កើតឡើង​ដើម្បី​បន្ថយ​ការ​ក្អក​។ រកមើល​ថ្នាំ​ទាំងឡាយណា​ដែលមាន​ផ្ទុក​dextromethorphan​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង