សំបកផ្លែទទឹម និងស្លឹករបស់វាត្រូវបានប្រើប្រាស់សម្រាប់បន្ថួអាការៈឈឺក្រពះ ឬរាគដែលបណ្តាលមកពីបញ្ហាមិនរំលាយអាហារគ្រប់ប្រភេទ។ ការទទួលទានតែដែលធ្វើពីស្លឹកផ្លែទទឹមក៏ជួយព្យាបាលបញ្ហារំលាយអាហារបានដែរ។ ទឹកផ្លែទទឹមត្រូវបានប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាដូចជា រាគមួល និងអាសន្តរោគដែរ។
ការទទួលទានទឹកផ្លែទទឹមជាញឹកញាប់អាចថែរក្សាលំហូរឈាមបានយ៉ាងល្អក្នុងរាងកាយបាន។ ដោយសារតែសមាសធាតុទាំងនេះ វានឹងទៅកាត់បន្ថយការប្រឈមនឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។
សមាសធាតុជាអង់ទីអុកស៊ីដង់ដែលមានក្នុងផ្លែឈើមួយនេះនឹងជួយថែរក្សាកូឡេស្តេរ៉ុលអាក្រក់កុំអោយកើនឡើង ដូច្នេះសរសៃឈាមអាក់ទែនឹងស្អាតល្អ ព្រមទាំងមិនមានកំណកឈាមសោះ។ កំណកឈាមត្រូវបានបោសសម្អាតដោយសារតែផ្លែទទឹមមានសមត្ថភាពបង្កើតជាឥទ្ធិពលឱសថរំលាយកំណកឈាម៕