​រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​អាច​ស្រាល ឬ​ធ្ងន់ និង​អាស្រ័យ​ទៅលើ​ដំណាក់កាល ក៏​ដូចជា​ប្រភេទ​នៃ​មេរោគ​ដែល​បង្ក​អោយ​កើត​ជំងឺ​រលាក​សួត​ផងដែរ​។

រោគសញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រលាក​សួត​រួមមាន ក្អក​, ឈឺទ្រូង​នៅពេល​ដកដង្ហើម ឬ​ក្អក​, ហើយ​ដកដង្ហើម​ខ្លីៗ​, ក្អកមាន​ស្លេស​, គ្រុ​នក្តៅ និង​ញាក់​។ ចង្អោ​រ​, ក្អួត និង​រាគ គឺជា​រោគសញ្ញា​ដទៃទៀត​ដែល​អាច​មក​ជាមួយនឹង​រោគសញ្ញា​ផ្លូវដង្ហើម​ខាងលើ​។​


​កុមារ និង​ក្មេង​ទើប​នឹង​កើត​អាច​មិន​បង្ហាញ​ពី​រោគសញ្ញា​ជាក់លាក់​នៃ​ជំងឺ​រលាក​សួត​នោះទេ​។ ជំនួស​នេះ​, ពួកគេ​អាច​លេចឡើង​ពី​ការមិនសប្បាយចិត្ត ឬ​មិន​មាន​ស្មារតី​ល្អ​។ ពួកគេ​អាច​មាន​គ្រុ​នក្តៅ ឬ​ក្អក ឬ​ក្អួត​ផងដែរ​។ មនុស្ស​ធំ ឬ​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ក៏​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន និង​សីតុណ្ហភាព​ចុះ​ទៅ​វិញ​ផងដែរ​។ ការប្រែប្រួល​ចំពោះ​បញ្ហា​ស្មារតី ដូច​ជា​ការភ័ណ្ឌច្រលំ ក៏​អាច​កើតមាន​ចំពោះ​មនុស្ស​ធំ​ដែល​មាន​ជំងឺ​រលាក​សួត​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង