ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើ។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំឆ្លូវ

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមិនចូលចិត្តជំពាក់នរណាឡើយ។ ជាពិសេស គេនឹងមិនតាមទារអ្នកដែលជំពាក់គេឡើយ ព្រោះគេជឿថា អ្នកទាំងនោះនឹងមកសងគេនៅថ្ងៃណាមួយជាមិនខាន។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានលាភច្រើនចូលមក។

ឆ្នាំកុរ

បុគ្គលដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលអាចឲ្យអ្នកដទៃខ្ចីប្រាក់ ដោយមិនខ្លាចអ្នកទាំងនោះមិនសងឡើយ ព្រោះគេដឹងថា លុយដែលអ្នកទាំងនោះស៊ីដាច់ នឹងរត់មកក្នុងកាបូបគេវិញ។ ជាហេតុដែលមិនសូវធ្វើឲ្យគេងាយកើតមានជម្លោះជាមួយអ្នកដទៃឡើយ។ ដូចនេះ គេនឹងអាចរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ។

ឆ្នាំមមី

នរណាដែលជំពាក់អ្នកដែលកើតក្នុងឆ្នាំនេះ មានថ្ងៃណាមួយនឹងសងគេវិញទាំងអស់ ព្រោះមានទេវតាជួយពីក្រោយ។ ជាហេតុដែលធ្វើឲ្យបុគ្គលដែលកើតក្នុងឆ្នាំនេះមិនភ័យឡើយ។ ដូចនេះ គេនឹងអាចទទួលបានទ្រព្យចូលមកជាមិនខាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង