ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើរបស់បុរសដែលស័ក្តិសមឲ្យអ្នកហៅថាប្តី។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ប្តីដែលល្អ ជាបុគ្គលដែលមិនថាឈ្លោះជាមួយអ្នកយ៉ាងណាទេ ប៉ុន្តែគេងដល់ពាក់កណ្តាលយប់ តែងជួយដណ្តប់ភួយឲ្យអ្នក ព្រោះខ្លាចអ្នកត្រជាក់ បណ្តាលឲ្យឈឺ។
  2. ស្វាមីដែលល្អ ទោះបីជាមិនមានលុយយ៉ាងណាក៏ដោយ ក៏គេហ៊ានទិញរបស់ដែលអ្នកស្រឡាញ់ដែរ ព្រោះគេមិនចង់ឃើញអ្នកមិនសប្បាយចិត្តពេលដែលទិញមិនបានរបស់ដែលស្រឡាញ់។
  3. ប្តីដែលល្អ ជាបុគ្គលដែលអ្នកនិយាយថាហត់ គេនឹងជួយធ្វើការងារផ្ទះអ្នកភ្លាម ដោយមិនទុកឲ្យអ្នកធ្វើទៀតទេ ព្រោះគេខ្លាចអ្នកហត់ជាងនេះ ហើយឈឺ។
  4. ស្វាមីដែលល្អ នឹងមិនរអ៊ូថាអ្នកធ្វើម្ហូបមិនឆ្ងាញ់ឡើយ ដោយគេនឹងខំញ៉ាំឲ្យអស់ពេលដែលអ្នកចម្អិនមិនឆ្ងាញ់។
  5. ប្តីដែលល្អ នឹងមិនរួមភេទពេលដែលអ្នកមករដូវឡើយ ដោយគេគិតពីសុខភាពអ្នកខ្លាំងណាស់ មិនចង់ឲ្យអ្នកឆ្លងរោគចូលក្នុងរាងកាយឡើយ។
  6. ស្វាមីដែលល្អ នឹងមិនត្អូញត្អែររឿងដែលអ្នកធាត់ឡើយ ដោយគេនៅតែស្រឡាញ់ទោះបីជារូបរាងអ្នកប្រែប្រួលយ៉ាងណាក៏ដោយ។ ដូចនេះ បើប្តីមានទង្វើទាំងនេះ ពាក្យថាលោកប្តីមួយម៉ាត់ អ្នកគួរតែហៅគេបែបនេះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង