ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកពីផ្លែឈើទាំង៤ដែលអាចការពារសុដន់អ្នកឱ្យមានសុខភាពល្អ។​ តើមានផ្លែឈើអ្វីខ្លះទៅ?

ផ្លែប៉ោមក្រហម ទំពាំងបាយជូរ

អ្នកស្រាវជ្រាវបានរកឃើញថានៅក្នុងបន្លែ និងផ្លែឈើដែលមានសំបកក្រហមមានសារធាតុជាច្រើនដែលអាចការពារអ្នកមិនឱ្យមានជំងឺមហារីកសុដន់ ព្រោះវាបានហាមឃាត់មិនឱ្យកោសិកាមហារីករីកដុះដាលឡើយ ហើយនៅក្នុងទំពាំងបាយជូរពណ៌ស្វាយក៏មានសារធាតុទាំងនោះដូចគ្នា។

ពពួកក្រូច

ពពួកក្រូចទាំងនេះមានដូចជា ៖ ក្រូចឃ្វិច ក្រូចថ្លុង ក្រូចពោធិ៍សាច់ ក្រូចឆ្មារជាដើម បើអ្នកអាចបរិភោគក្រូចទាំងនេះបាន នោះជំងឺមហារីកសុដន់នឹងមិនមករកអ្នកឡើយ ព្រោះនៅក្នុងក្រូចទាំងនោះមានវីតាមីនC ហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចការពារអ្នកមិនឱ្យមានជំងឺមហារីកក្រពះ បំពង់ក និងសួតទៀតផង។

ផ្លែគីវី

អ្នកអាចបរិភោគផ្លែគីវីបាន ព្រោះនៅក្នុងផ្លែនោះមានវីតាមីនCច្រើនជាងក្រូចដល់ទៅ១២ដង ហើយច្រើនជាងផ្លែប៉ោមដល់ទៅ៣ដង និងទំពាំងបាយជូរ៦០ដង ដូចនេះនៅពេលដែលអ្នកបរិភោគវារួច វានឹងជួយអ្នកឱ្យចាកឆ្ងាយពីជំងឺនេះជាមិនខាន។

ផ្លែស្វាយ

អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា នារីដែលបរិភោគផ្លែស្វាយច្រើន មិនងាយមានជំងឺមហារីកសុដន់ឡើយ ដោយសារតែនៅក្នុងផ្លែស្វាយមានសារធាតុដែលអាចការពារមិនឱ្យកោសិកាមហារីកផ្សេងៗរីកដុះដាល់ឡើងមកឡើយ ដូចនេះអ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺនេះទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង