តើអ្នកកំពុងតែមានបញ្ហា ជាមួយនឹងចំណង់ផ្លូវភេទរបស់អ្នក មែនដែរឬទេ? បើពិតជាដូច្នោះមែន អ្នកមិន ចាំបាច់ មានការព្រួយបារម្ភខ្លាំងពេកនោះទេ ព្រោះថា វាមាននូវប្រភេទអាហារជាក់លាក់មួយចំនួន ដែល ត្រូវបានគេ ជឿជាក់ថា ពួកវាអាចជួយ ជម្រុញដល់សុខភាពផ្លូវភេទ របស់អ្នក អោយមានប្រសិទ្ធភាព ជាងមុន ។

អ្នកគ្រាន់តែធ្វើការបន្ថែម នូវអាហារទាំងនោះ ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក នោះវា ពិតជាអាចជួយ បង្កើនដល់ចំណង់ផ្លូវភេទ របស់អ្នកមិនខាន។ ខាងក្រោមនេះ គឺជាប្រភេទអាហារ ទាំង ៦ប្រភេទ ដែលអាចជួយអោយ ចំណង់តណ្ហា របស់អ្នកប្រសើរជាងមុនបាន ៖
១. ផ្លែអាល់មុន
ផ្លែអាល់មុន គួរត្រូវបានញុំាទទេ ដោយមិនចាំបាច់ បន្ថែមស្ករ ឬ អំបិល។ ផ្លែអាល់មុនស្រស់ៗ គួរត្រូវយក ទៅបុកអោយល្អិតៗ និង យកមកទទួលទានភ្លាមៗ ដើម្បីទទួលបាននូវ សារជាតិបំប៉នដ៏ពេញលេញរបស់ វា។ ផ្លែអាល់មុន គឺជំនួយដល់ ផលិតផលរបស់ អរម៉ូនសំខាន់ៗ ដែលជួយលៃតម្រូវ សុខភាពផ្លូវភេទ របស់អ្នកបាន ដោយសារតែ វាមានផ្ទុកនូវ អាស៊ីតខ្លាញ់ ដែលជួយផ្តល់អោយរាងកាយ នូវវត្ថុធាតុដើម សំខាន់ៗ ។ វាថែមទាំងអាចធ្វើ អោយអារម្មណ៍របស់អ្នកស្រស់ថ្លា និង រឹតចំណងនូវភាពស្និទ្ធស្នាល របស់អ្នកចំពោះ ដៃគូរ។
២.ផ្លែចេក
ផ្លែចេក គឺជាប្រភពដ៏ល្អ នៃអង់ស៊ីម ប្រូមេឡាអ៊ីន ( bromelain) ដែលជួយ ក្នុងការលើកស្ទួយដល់ សុខភាពផ្លូវភេទ និង ភ្ញោចដល់ សក្តានុពលរបស់វា។ ពួកវា ក៏បានផ្តល់នូវ ថាមពលបន្ថែម ទៅកាន់ រាងកាយរបស់អ្នក ដោយសារតែពួកវា មានផ្ទុកនូវសារជាតិចិញ្ចឹមបំប៉នសំខាន់ៗ ដូចជា វីតាមីន B និង សារជាតិរ៉ែ ដូចជា ប៉ូតាស្យូមជាដើម ។
៣.ស៊ុត
ស៊ុត មានផ្ទុកនូវ វីតាមីន B5 និង B6 ដែលមានសារសំខាន់ ក្នុងការជួយគ្រប់គ្រងនូវ កម្រិតនៃស្ត្រេស នៅ ក្នុងរាងកាយ។ ហើយជាលទ្ធផល វាក៏បានជួយផងដែរ ក្នុងការពង្រឹងដល់ ចំណង់ផ្លូវភេទរបស់អ្នក ។ ពងមាន់ និង ថែមទាំងពងត្រី គឺជា ប្រភពដ៏ល្អ នៃពពួកវីតាមីនទាំងនេះ និង មានអត្ថប្រយោជន៍ជា ពិសេស។ ដូច្នេះ អ្នកគួរធ្វើការពិចារណា ក្នុងការជ្រើសរើសយក ពងមាន់ស្ងោរយកមកទទួលទាន។
៤. ខ្ទឺមស
ខ្ទឹមស មានផ្ទុកនូវ សមាសធាតុ organosulfur ត្រូវបានហៅថា allicin ដែលបានបង្កើនដល់ ចរន្តឈាម ទៅកាន់ សិរីរៈផ្លូវភេទ និង ជម្រុញដល់ ចំណង់ផ្លូវភេទរបស់អ្នកបាន ។ ខណៈពេល ដែលខ្ទឹមស ផ្តល់គុណសម្បត្តិ ចំពោះសុខភាពផ្លូវភេទ វាក៏អាចបង្អាក់ដល់ ភាពស្និទ្ធស្នាល របស់អ្នក រវាងនឹងដៃគូរ បានដែរ ដោយសារតែវានឹងបន្សល់ក្លិននៅក្នុងមាត់ នៅពេលដែលអ្នកទើបនឹងញាំរួចថ្មីៗ ។
៥.ផ្លែល្វា
អ្នកអាច ទទួលទានផ្លែល្វាស្រស់ៗ ដែលវាអាច ជំនួយដល់ សម្ថត្តភាពផ្លូវភេទរបស់អ្នកបាន។ ផ្លែល្វា មានផ្ទុកនូវ អាស៊ីតអាមីណូ ដែលនឹងជួយ បង្កើនដល់ចំណង់ផ្លូវភេទរបស់អ្នកបាន ។
៦. ស៊ុកកូឡា
ស៊ុកកូឡា គឺជាប្រភពនៃ phenylethylamine ដែលជា សារជាតិគីមីម្យ៉ាង ដែលនឹងធ្វើអោយអ្នកមាន អារម្មណ៍ អណ្តែតអណ្តូង នឹង ស្នេហា ហើយវាជាហេតុផលមួយ ដែលនឹងធ្វើអោយអ្នក ចូលចិត្តស៊ុកកូឡាជាខ្លាំងនោះ ។ ស៊ុកកូឡា ក៏មានផ្ទុកផងដែរនូវ alkaloid ដែលត្រូវបានគេ ហៅម្យ៉ាងទៀតថា theobromine ដែលមាន សមាសធាតុ កាហ្វេអ៊ីន ។ វាបានផ្តល់ អោយរាងកាយនូវ ថាមពលបន្ថែម និង បង្ការបាននូវ សភាពអស់កម្លាំង ។ សមាសធាតុអង់ទីអុកស៊ីដង់ ដែលត្រូវបានរកឃើញ នៅក្នុងស៊ុកកូឡាខ្មៅ ក៏ល្អផងដែរ ចំពោះសុខភាពជាទូទៅ ដោយសារតែ វាអាចពង្រឹងដល់ ប្រព័ន្ធភាពសាំ ក្រៅពីវាអាចជំនួយដល់ សុខភាពផ្លូវភេទបានដែរនោះ ៕