Join with Health.com.kh on Telegram

សារធាតុ Progestogen (​ដែល​ជា​សារធាតុ​សំយោគ​ដូច អ័រម៉ូន Progesterone) ជួយ​ផ្តល់​នូវ​ការពន្យា​កំណើត​បាន​តាមរយៈ​បង្កើន​កម្រាស់​ជាតិ​រំអិល​នៅលើ​មាត់ស្បូន និង​កុំអោយ​មេ​ជីវិត​ឈ្មោល​ជ្រៀតចូល​បាន​។

ចំពោះ​ថ្នាំ​ពន្យា​កំណើត​ដែលមាន Estrogen ផង និង Progestogen ផង​អាចជួយ​មិនអោយ​មាន​ផ្ទៃពោះ​បាន​តាមរយៈ​ការបង្កើន​កម្រាស់​ទឹករំអិល និង​បង្អាក់​សកម្មភាព​នៃ​ការផ្ទុះ​បែក​អូ​វ៉ុល​។ ផល​រំខាន​ដ៏​ខ្លាំងក្លា​របស់​ថ្នាំ​ទាំង​នេះ គឺ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​មហារីក​សុដន់ និង​មាត់ស្បូន​, កំណក​ឈាម​ក្នុង​សរសៃឈាម​ជើង​, លើស​សម្ពាធ​ឈាម​, ជំងឺ​បេះដូង​, ដាច់​សរសៃឈាម​ខួរក្បាល​, ឡើង​ទម្ងន់​, ហើម និង​ជំងឺ​ប្រកាំ​ង​។

ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យា​កំណើត​រយៈពេល ១០​ឆ្នាំ ពួកគេ​មាន​ការប្រឈមមុខ​ខ្ពស់​នឹង​ជំងឺ​មហារីក​សុដន់​។ ថ្នាំ​ពន្យា​កំណើត​នេះ​នឹង​ទៅ​បន្ថយ​ជីវជាតិ​សំខាន់ៗ​របស់​រាងកាយ​ដូច​ជា វីតាមីន B, C, ម៉ាញ៉េ​ស្យូម​, កាល់ស្យូម និង​ស័ង្កសី​។ ប្រសិនបើ​អ្នក​ត្រូវតែ​ប្រើ​ថ្នាំ​ពន្យា​កំណើត​មែន ចូរ​ផ្អាក​វា​អោយបាន​ច្រើន​ខែ​សិន​ទៅ ព្រោះ​វា​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​ផ្សិត Candida​។
 
​អាហារ​ត្រូវ​ចៀសវាង​


•​ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​កែច្នៃ​, ប្រូតេអ៊ីន​សាច់សត្វ​ច្រើនពេក​, ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​, ខ្លាញ់ Saturated Fat, នំ​ខេ​ក​, ប័រ​ហ្គឺ​, សាច់ក្រក​ជាដើម​។

•​ចូរ​បន្ថយ​ការ​ញ៉ាំ​អំបិល​មាន​ជាតិ​សូ​ដ្យូ​ម​, កាហ្វេ​អ៊ី​ន​, និង​បារី​។​

•​បន្ថយ​ការ​ញ៉ាំ​ស្រា​។
 
​អាហារ​គួរ​ទទួល​ទាន​
•​ចូរ​ញ៉ាំ​អង្ករ​សម្រូត​, ផ្លែឈើ និង​បន្លែ​អោយបាន​ច្រើន​។

•​ផ្លែឈើ​រី​, គី​វី​, បន្លែ​និង​ផ្លែឈើ​ភាគច្រើន​សុទ្ធតែ​សម្បូរ​ជាត​ទង​ដែង​សម្រាប់​ជួយ​បញ្ចុះ​ជាតិ​ស័ង្គសី​។

•​ចូរ​ញ៉ាំ​ត្រី​, គ្រាប់​ផ្កាឈូករ័ត្ន​, និង​គ្រាប់​ល្ពៅ​អោយបាន​ច្រើន​ព្រោះ​វា​សម្បូរ​ជាតិ​ស័ង្កសី ព្រោះ​ថ្នាំ​ពន្យា​កំណើត​ធ្វើអោយ​កើន​ជាតិ​ទង​ដែង និង​បញ្ចុះ​ជាតិ​ស័ង្កសី​។

ថ្នាំ​បំប៉ន​ដ៏​មាន​ប្រយោជន៍​


•​ចូរ​ប្រើ​ថ្នាំ​គ្រាប់​វីតាមីន និង​ជាតិ​រ៉ែ​ចម្រុះ​ដែល​មាន​គុណភាព​ល្អ​ដូចជា Fmforte 1 ជាដើម​។

•​ចូរ​ប្រាកដថា​ថ្នាំ​បំប៉ន​ដែល​អ្នក​ប្រើ​នោះ​មាន​ជាតិ​ស័ង្កសី​យ៉ាងហោចណាស់​ក៏ ៣០​មី​លី​ក្រាម​ដែរ​។

•​ចូរ​ប្រើ​វីតាមីន B​កំ​ផ្លេច ព្រោះ​ថ្នាំ​ពន្យា​កំណើត​ធ្វើ​អោយ​ចំនួន​របស់​វាថ​យ​ចុះ​។

•​ចូរ​ប្រើ​វីតាមីន C ជា​ទម្រ​ង Ascorbate និង​ប្រើ ២៥០ ទៅ​៥០០​មី​លី​ក្រាម​ពេល​បាល​រាល់ថ្ងៃ​ដើម្បី​ជួយ​បង្គ្រប់​ការបាត់បង់​ដែល​បណ្តាល​មក​ពី​ថ្នាំ​ពន្យា​កំណើត​។​
 
•​ផលិតផល Indole 3 Carbinol គឺជា​ជីវជាតិ​ដ៏​សំខាន់​មួយ​ដែល​ច​ម្រេញ​ចេញពី​ផ្កា​ខាត់ណា​ពណ៌​បៃតង សម្រាប់​ជួយ​រក្សា​ចំនួន​របស់​អ័រម៉ូន​។ ចូរ​ប្រើ ២០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង