Join with Health.com.kh on Telegram

​វា​អាច​មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើអោយ​បុរស​មាន​ចំណង់​ផ្លូវភេទ​ចុះខ្សោយ ប៉ុន្តែ​អ្នក​ត្រូវតែ​ញែក​អោយដាច់​រវាង​ការ​កង្វះ​ចំណង់​ផ្លូវភេទ និង​ការ​អសម្តត្ថភាព​ដើម្បី​រួម​ភេទ​។ កាលពី​មុន​គេ​ថា​កង្វះ ឬ​ខ្សោយ​ចំណង់​ផ្លូវភេទ ប៉ុន្តែ​ក្រោយមកទៀត​គេ​ប្តូរ​មក​ប្រើពាក្យ​ថា​ងាប់​លិង្គ​វិញ​។

មាន​គូ​ស្វាមីភរិយា​ដ៏​កម្រ​មួយ​ចំនួន​ដែល​រួម​ភេទ​តែ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហើយ​ក៏​គ្មាន​អ្វី​មិនធម្មតា​កើតឡើង​លើ​ពួកគេ​ដែរ​។ ពួក​គេ​គ្រាន់តែ​មាន​ទំនោរ​ទៅតាម​ខួរក្បាល​បញ្ជា​ប៉ុណ្ណោះ ម្យ៉ាងវិញទៀត ពួកគេ​ក៏​ង​ប់ង​ល់​នឹង​ការងារ​ដែល​ពួកគេ​ធ្វើ​រាល់ថ្ងៃ​ខ្លាំងពេក​។​
 
​មូលហេតុ​មួយចំនួន​នៃ​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​មាន​ដូចជា ភាព​ធុញទ្រាន់​ពេល​ឡើង​លើ​គ្រែ​, បញ្ហា​ទំនាក់ទំនង​, រូបសម្បត្តិ​, ការបំពាន​ខាង​ផ្លូវភេទ និង​ផល​រំខាន​របស់​ថ្នាំ​។​
 
​ការព្យាបាល​
 
​បញ្ហា​ទំនាក់ទំនង​
​ចូរ​ធ្វើ​ការទំនាក់ទំនង​ជាមួយ​ដៃគូរ​ដើម្បី​កំណត់​ទៅ​លើ​បញ្ហា​របស់​អ្នក​ព្រមទាំង​ព្យាយាម​ដោះស្រាយ​វា​ទៅ​។ ចូរ​ធ្វើបែបនេះ​មុន​ពេល​ភ្នំភ្លើង​បញ្ហា​ផ្ទុះឡើង​។ អ្នក​អាច​ទៅ​សុំ​យោបល់​ពី​អ្នក​ប្រឹក្សា ឬ​អ្នក​ព្យាបាល​ខាង​ការ​រួមភេទ​ក៏​បាន​ដែរ​បើសិនជា​ការ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​។​
 
​រូបសម្បត្តិ​
​រូបសម្បត្តិ​អវិជ្ជមាន​របស់​អ្នក​ប្រហែលជា​ធ្វើអោយ​ខ្លួន​ឯង​មាន​អារម្មណ៍​មិន​ធម្មតា និង​គិត​ថា​មិន​ល្អ​សម្រាប់​ភាព​សិច​ស៊ី​ឡើយ​។ អ្នក​គួរតែ​អាច​ហៅ​វា​ថា​ជា​របស់​បោក​បញ្ឆោត​នូវ​អ្វី​ដែល​អ្នក​មាន​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មាន​បញ្ហា​ដោយសារ​តែ​ផលវិបាក​នៃ​សុខភាព​ដូចជា ធាត់​ជ្រុល ចូរ​ព្យាយាម​ព្យាបាល​វា​ដោយ​ខាង​ផ្នែក​វេជ្ជសាស្ត្រ​។​
 
​ផល​រំខាន​របស់​ថ្នាំ​
​ចំណង់​ផ្លូវភេទ​អាច​ត្រូវបាន​កាត់បន្ថយ​ដោយសារ​តែ​ថ្នាំ​មួយចំនួន​ដែល​គេ​ប្រើ​ជា​ញឹកញាប់​ជាពិសេស​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​, ថ្នាំ​បំបាត់​ការបាក់​ទឹកចិត្ត ឬ​ថ្នាំ​បញ្ឈប់​ការ​ថប់​អារម្មណ៍​។ ដំបូង​ចូរ​សិក្សា​នូវ​ថ្នាំ​ទាំង​អស់​ដែល​អ្នក​នឹង​ត្រូវ​ប្រើ​ដូច​ជា​ផល​រំខាន​របស់​វា​ជាដើម​។ ចូរ​សុំ​គ្រូបេទញយ​ដើម្បី​ផ្លាស់ប្តូ​រវាទៅ​។ ថ្នាំបន្សាប​មួយចំនួន​ក៏​ប្រហែលជា​ត្រូវ​ប្រើ ប៉ុន្តែ​មិន​ត្រូវ​បញ្ឈប់​ការប្រើ​ថ្នាំ​ទាំង​នោះ​ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឡើយ​។​
 
​ការ​ចាស់​ទៅតាម​អាយុ​
​រឿង​នេះ​គឺជា​បញ្ហា​ធម្មតា​ដែល​នឹង​ធ្វើអោយ​ចំណង់​ផ្លូវភេទ​ថយចុះ​។ អ្នក​ត្រូវ​តែ​បង្កើន​កម្រិត​អ័រម៉ូន Testosterone តាមរយៈ​ការប្រើ​ថ្នាំ​បំប៉ន ប៉ុន្តែ​ត្រូវ​តែ​មាន​ការត្រួតពិនិត្យ​ពី​គ្រូពេទ្យ​អំពី​សុខភាព​របស់​អ្នក​សិន​។ លើសពីនេះទៅទៀត អ្នក​ត្រូវ​តែ​ប្រាកដថា កម្រិត Testosterone ដែល​ប្រើ​នោះ​មិន​ខ្ពស់​ពេក​រហូត​ដល់​មាន​ផល​រំខាន​ឡើយ​។​
 
​ការបំពាន​ខាង​ផ្លូវភេទ​
​បើសិន​ជា​អ្នក​ធ្លាប់​មាន​ការបំពាន​ខាង​ផ្លូវភេទ​ក្នុង​ពេល​ណាមួយ​នៃ​ជីវិត​របស់​អ្នក វា​ប្រហែលជា​ដាក់​ជា​បញ្ហា​ក្នុង​ការអនុញ្ញាត​អោយ​អ្នក​ចាប់ផ្តើម​ទំនាក់ទំនង​ដ៏​ល្អ​មួយ​បាន​។ អ្នក​ពិតជា​ត្រូវការ​ជំនួយ​ពី​មិត្តភក្តិ និង​អ្នក​ប្រឹក្សា​ឯកទេស​ដែល​អាច​ជួយ​ដោះស្រាយ​ស្ថានភាព​ក្នុង​ជីវិត​បាន​។ អ្នក​ត្រូវ​តែ​យកឈ្នះ​ភាពភ័យខ្លាច​ខាង​សតិអារម្មណ៍​មុន​ពេល​អោយ​នរណាម្នាក់​មក​រួម​ភេទ​ជាមួយ​។ គ្មាន​នរណា​អាច​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ដើម្បី​អោយ​ឆាប់​រួមភេទ​លឿន​ពេក​នោះ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង