ដូចកាលដែលអ្នកឯកទេសខាងរួមភេទ និងអ្នកស្រាវជ្រាវក្នុងគេហទំព័រ GoodinBed.com ព្រមទាំងអ្នកនិពន្ធសៀវភៅមួយចំនួនដែលនិយាយពីការសប្បាយក្នុងពេលរួមភេទដូចជាសៀវភៅ She Comes First ខ្ញុំជឿថាអ្នកអាចនិយាយថាខ្ញុំមានរឿងមួយនៅក្នុងចិត្ត។

ការរួមភេទគឺជារឿងដ៏ល្អច្រើនជាងខ្ញុំគិត និងនិយាយទៅទៀត (ហើយប្រសិនបើខ្ញុំមានសំណាង ខ្ញុំនឹងធ្វើវាជាមួយប្រពន្ធរបស់ខ្ញុំហើយ)។ អស់រយៈពេលច្រើនឆ្នាំ ខ្ញុំបានសិក្សាឃើញរឿងមួយឬពីរដែលនិយាយអំពីរបៀបធ្វើអោយ មនុស្សស្រីសប្បាយចិត្ត ដូច្នេះចូរកុំបាច់មានការខ្វាយខ្វល់អ្វីទៀតអី នេះគឺជាការអនុវត្តដ៏ល្អបំផុតទាំង ៦របស់ខ្ញុំសម្រាប់ធ្វើអោយរឿងរាវនៅលើគ្រែដែលល្អៗក្លាយទៅជាការពិត។
១.គិតថាជាប្រដាប់មួល មិនមែនប្រដាប់ចុចទេ
នៅពេលយើងប្រៀបធៀបចលនាផ្លូវភេទរបស់មនុស្សប្រុស និងស្រី វាពុំមានអ្វីជាកង្វះខាតនោះទេ វេជ្ជបណ្ឌិត អ៊ីមីលី ណាហ្គោស្គី បានសរសេរនៅក្នុងសៀវភៅ Good in Bed Guide to Female Orgasms ថា “មនុស្សប្រុសដូចជាកុងតាក់បើកភ្លើង ដោយគ្រាន់តែចុចវាទៅ វានឹងបើកភ្លាម។ មនុស្សស្រីដូចជា ប្រដាប់មួល ដោយអ្នកអាចមួលវាឡើងទៅលើក៏បាន ទៅក្រោមក៏បាន។មនុស្សដូចជាការបើកបរដ៏មានស្តង់ដា ប្រសិនបើអ្នកជាក់ហ្គែរឡានតាមលំដាប់លំដោយ អ្នកនឹងទៅដល់កន្លែងដែលអ្នកចង់ទៅ។ មនុស្សស្រីដូចជានំពងទាដុត រូបរាងដែលចេញមកគឺអាស្រ័យទៅលើធាតុផ្សំ និងនិងចុងភៅ ប៉ុន្តែវាក៏អាស្រ័យទៅលើ ឡរដែលចំអិនវា សំណើម និងការប្រែប្រួលផ្សេងៗទៀតដែរ។ និយាយអោយខ្លីទៅ ចូរគិតអំពីការបរបោសអង្អែលមុនពេលរួមភេទពេញ ២៤ម៉ោងដែលវាអាចកើតឡើងទាំងក្នុង និងក្រៅបន្ទប់ដេក។ ការរួមភេទគឺបែបនេះហើយ។ ហើយខណៈពេលដែលវាប្រហែលជាប្រើពេលយ៉ាងយឺតដើម្បីបន្ថែមល្បឿនម៉ាស៊ីនរបស់អ្នកនោះ ចូរចងចាំថា នាងប្រហែលជាត្រូវការភាពអត់ទ្រាំខ្លះហើយ។
២. នៅពេលអ្នកកំពុងតែធ្វើការ ចូរប្រាកដថា នាងបានសម្រាក និងមានផាសុខភាពពេញលេញហើយ
អ្នកស្រាវជ្រាវនៅក្នុងប្រទេសអែកឡង់បានរកឃើញថា គន្លឹះដើម្បីធ្វើអោយមនុស្សស្រីវិលមករួម ភេទ និងទទួលបានចំនុចកំពូលខ្ពស់នោះគឺមានអារម្មណ៍ធូរស្រាលខ្លាំង និងមិនសូវមានការថប់អារម្មណ៍។ ការស្កេនទៅលើខួរក្បាលបង្ហាញអោយដឹងថា ផ្នែកជាច្រើនក្នុងខួរក្បាលរបស់មនុស្សស្រីមានការរាប់រងទៅនឹងការភ័យខ្លាច ថប់អារម្មណ៍ និងពេលមានសម្រើបច្រើនពុំសូវថយមកវិញទេ ដែលជាហេតុធ្វើអោយបាត់បង់ស្មារតីក្នុងពេលឈានដល់ចំនុចកំពូល។ បុរសមានលក្ខណៈប្រែប្រួលបន្តិចបន្តួចពីរឿងនេះ។ អ្នកដឹកនាំស្រាវជ្រាវ វេជ្ជបណ្ឌិត ហ្គឺត ហូលស្ទេក (Holstege) និយាយថា “អ្វីទាំងនេះគឺមានន័យថា ការបញ្ឈប់សកម្មភាព ការបំបាត់អោយអស់នូវការភ័យខ្លាចនិងថប់អារម្មណ៍ ប្រហែលជារឿងមួយដ៏សំខាន់បំផុត ដើម្បីទទួលបានចំនុចកំពូលក្នុងពេលរួមភេទ”។
៣.ប្រើពេលវេលាដើម្បីរកមើលថាត្រូវធ្វើអ្វី
មនុស្សស្រីម្នាក់ៗគឺខុសៗគ្នា ហើយមនុស្សស្រីភាគច្រើនមិនបានឈានដល់ចំនុចកំពូលទេនៅពេលរួមភេទជាមួយមនុស្សប្រុស។ មនុស្សស្រីម្នាក់មានអារម្មណ៍ថាមានផាសុខភាព ហើយមនុស្សប្រុសម្នាក់គួរតែរកអោយឃើញត្រូវធ្វើអ្វីទៀតដើម្បីដោះដល់ផ្លូវភេទរបស់នាងវិញបាន។ មនុស្សស្រីមួយចំនួនចូលចិត្តភាពសើម ការថើបដែលធ្វេសប្រហែស ហើយមនុស្សស្រីខ្លះទៀតចូលចិត្តអោយមានទឹកមាត់ច្រើនចេញមក។ មនុស្សស្រីខ្លះចូលចិត្តខ្លាំងនូវការភ្ញោចលើដោះ ហើយមនុស្សស្រីឯទៀតមិនអាចទ្រាំនឹងការធ្វើដូច្នេះតែម្តង។ មនុស្សស្រីខ្លះចូលចិត្តរួមភេទដោយខ្លួនអង្គុយនៅពីលើ ហើយអ្នកខ្លះទៀតក៏ចូលចិត្តអោយមនុស្សប្រុសនៅពីលើវិញ។ មនុស្សស្រីខ្លះឆ្លើយតបនឹងការភ្ញោចដ៏ខ្លាំងលើសេរ (Clitoris) ឯអ្នកខ្លះទៀតមិនសូវទេ។ មនុស្សស្រីមួយចំនួនមានសមត្ថភាពអាចទទួលបានចំនុចកំពូលច្រើនដងពីកំណើតតែម្តង។ ចូរស្វែងរកគន្លឹះរួមភេទមួយដែលមានប្រសិទ្ធភាព និងអាចធ្វើវាបានជាមួយនាង។ ចូរប្រាកថា អ្វីដែលដដែលៗអាចនឹងគួរអោយធុញទ្រាន់ ប៉ុន្តែវាក៏អាចផ្តល់នូវការដល់ចំនុចកំពូលបានដែរ។
៤. ប្រើចំពោះភាពខ្លាំងរបស់អ្នកទៅ
មានមនុស្សប្រុសតិចណាស់ដែលរួមភេទអោយដូចនឹងអ្នកសម្តែងក្នុងវីដេអូសិចណាស់ ទោះបីពួកយើងក៏ដោយ។ យើងរស់នៅក្នុងពិភពមួយពិតប្រាកដ ហើយយើងទាំងអស់គ្នាមានភាពខ្លាំង និងខ្សោយនៃការរួមភេទ។ ឧទាហរណ៍ ខ្ញុំមានបញ្ហាខាងឆាប់ចេញទឹកកាមពេកអស់រយៈពេលច្រើនឆ្នាំហើយ ហើយបានកែច្នៃមកវិញនូវការរួមភេទតាមមាត់។ បុរសមួយចំនួនមានការពិបាកក្នុងការធ្វើអោយលិង្គឡើងរឹង នៅលើមូលដ្ឋានទៀងទាត់មួយ ហើយបុរសមួយចំនួនក៏មានទំហំលិង្គតូចជាងធម្មតាដែរ។ ចូរបង្កើតគន្លឹះរួមភេទដែលអាចបម្រើដល់ភាពខ្លាំងរបស់អ្នកបាន។ ហើយក៏ដើម្បីជាការទំនាក់ទំនងដែរ។
៥. ចូលអោយដល់សេរ (Clitoris) របស់នាង
នៅពេលបំបែកបាននូវការឆ្លើយតបផ្លូវភេទរបស់មនុស្សស្រីហើយ ចូរដឹងអំពីផ្លូវរបស់អ្នកចំពោះអ្វីនៅជុំវិញទ្វាមាសខាងក្រៅ ដោយគិតចាប់ពីចំនុចកំពូលរបស់សេរ រហូតដល់សងខាងបរបេរទ្វាមាសខាងក្នុង តំបន់ចន្លោះទ្វាមាសនិងរន្ធគូថ ព្រមទាំងរន្ធគូថ។ ចូរឈប់គិតថាសេរគឺជាដុំមួយតូចទៀតអី ហើយចាប់ផ្តើមគិតថាវាគជាប្រព័ន្ធដ៏ស្មុគស្មាញមួយ បណ្តំនៃការសប្បាយ ជា Xanadu ដែលស្ថិតក្នុងបេះដូងនៃសកម្មភាពផ្លូវភេទរបស់មនុស្សស្រី។ សេរមានសរសៃប្រសាទជាង ៨០០០សរសៃ ដែលវាច្រើនជាងកន្លែងផ្សេងៗនៃរាងកាយមនុស្សទៅទៀត ហើយក៏មានប្រតិកម្មជាមួយនឹងសរសៃជាង ១៥០០០សរសៃផ្សេងទៀតដែរក្នុងការបម្រើដល់តំបន់ក្នុងអាងត្រគាកទាំងមូល។
៦. អណ្តាតមានអានុភាពខ្លាំងជាងដាវទៅទៀត
នៅពេលការរួមភេទដល់ពេលផ្តល់ការសប្បាយអោយមនុស្សស្រី និងរក្សាបាននូវភាសាស្នេហា ការប្រើអណ្តាតលិតគួរតែជាតួនាទីរបស់មនុស្សប្រុស។ ទោះបីជាតារាសម្តែងវីដេអូសិច Ron Jeremy ក៏និយាយដែរថា “មនុស្សស្រីជាច្រើនទទួលបានអារម្មណ៍ខ្លាំងពីការប្រើអណ្តាតរបស់ខ្ញុំច្រើនជាងលិង្គ”។ នៅពេលរកឃើញហើយ ជំនាញនៃការប្រើអណ្តាលិតក្នុងពេលរួមភេទកម្រធ្វើអោយមិនសប្បាយចិត្តណាស់។ មិនប្រាកដថាតើវាខ្លាំងក្លាប៉ុណ្ណាទេ។ គ្រាន់តែញែកប្រឡោះជើងអោយធំ ហើយប្រើអណ្តាតលិតបរបេទ្វាមាសខាងក្រៅរបស់នាងទៅបានហើយ។ អ្នកអាចប្រើអណ្តាតលិតបាននៅពេលនាងរួមភេទដោយអង្គុយពីលើអ្នក។
ជាអកុសល្យមនុស្សប្រុសជាច្រើនមិនបានសិក្សាដឹងអំពីគោលការណ៍នៃការប្រើអណ្តាតលិត ឬរបៀបធ្វើអោយមនុស្សស្រីសប្បាយចិត្តដោយសារការលិតនេះទេ ទោះបីជាធ្វើអោយបានល្អបំផុតក៏ដោយ។ ប្រសិនបើយើងប្រៀបធៀបនឹងការប្រើអណ្តាតលិតរួមភេទ នឹងក្បាច់រួមភេទផ្សេងៗ វាប្រៀបបានដូចជាក្បាច់តៃឈិអញ្ចឹង។ វាមិនដូចក្បាច់កុងហ្វូទេ ក្បាច់តៃជីមានសភាពយឺត មានការផ្តោតលើអ្វីមួយជាសំខាន់ និងសុភាពរាបសា ហើយវានៃក៏អាចប្រើដើម្បីបង្កើតបានជាចលនាដ៏សមរម្យ និងខ្លាំងក្លា។ ចលនានៃការប្រើអណ្តាតលិតមានការចូលរួមនូវគោលការដូចគ្នានឹងក្បាច់តៃឈិជាច្រើនដូចជា៖ ចលនាដដែលៗ មានតុល្យភាពនិងសម្ពាធ ស៊ូទ្រាំបាន និងប្រកបដោយឥរិយាបថ៕