ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ឆ្នាំមមី អាយុកាន់តែច្រើន ទ្រព្យកាន់តែចូល។ ជាពិសេស មុខរបរក៏រីកចម្រើនខ្លាំងក្នុងពេលដែលមានអាយុច្រើនផងដែរ។ ដូចនេះ បញ្ហាប្រាក់បើនិយាយចំពោះអ្នកក្នុងពេលចាស់ទៅមិនមែនជាបញ្ហាឡើយ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ មានខួរក្បាលដែលឆ្លាតខ្លាំងណាស់ ហើយក៏ពូកែក្នុងការសង្កេតផងដែរ។ ជាពិសេស ពេលជួបនឹងបរាជ័យ គេចេះងើបឡើងវិញ ហើយបន្តប្រឹងប្រែងទៀត។ ជាហេតុដែលធ្វើឲ្យគេអាចចំណេញបានក្រដាសប្រាក់ដែលច្រើនមិនគួរឲ្យជឿនោះទេ។
ឆ្នាំខាល
ឆ្នាំខាល ធ្វើការងារតែងតែយកចិត្តទុកដាក់ខ្ពស់ មិនចេះលួចខ្ចិលនោះទេ។ ជាពិសេស ការងារក៏តែងតែបានផលធំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាលាភក្នុង ឬក្រៅទេគឺអាចទទួលបានទាំងអស់តែម្តង៕