ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
បុគ្គលដែលកើតក្នុងឆ្នាំថោះ ក្នុងខែចាស់អាចជួបនឹងសំណាងអាក្រក់ច្រើនណាស់។ ប៉ុន្តែក្នុងខែថ្មី នឹងអាចប្រែខ្លួនក្លាយជាអ្នកមាន ព្រោះអាចឈ្នះរង្វាន់ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកនឹងមិនចេះខ្វះប្រាក់ទៀតទេ។
ឆ្នាំរកា
មនុស្សដែលកើតក្នុងឆ្នាំរកា ក្នុងខែចាស់នឹងមិនសូវជួបសំណាងល្អនោះទេ។ ប៉ុន្តែក្នុងខែថ្មី នឹងទទួលបានចំណូលទ្វេដងដោយមិនដឹងខ្លួន។ ដូចនេះ អ្នកនឹងរាប់លុយមិនចេះអស់នោះឡើយ។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំជូត ក្នុងខែថ្មី នឹងអាចទទួលបានផលដែលនឹកស្មានមិនដល់ឡើយ។ ជាពិសេស ក៏អាចជួបនឹងគូស្រករដែលស័ក្តិសមនឹងអ្នកផងដែរ។ ដូចនេះ អ្នកនឹងរស់នៅប្រកបដោយសុភមង្គលខ្លាំងណាស់៕