Join with Health.com.kh on Telegram

ជំងឺលើសឈាម​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ មិន​ថា​ក្មេង ឬ​ចាស់ ប្រុស​ស្រី ឬ​អ្នកមាន​អ្នកក្រ​ទេ ។ មនុស្ស​វ័យក្មេង ប្រមាណ​ជាង​៣០​ភាគរយ​ត្រូវ​គេ​រក​ឃើញ​ករណី​លើសឈាម និង​រក​ឃើញ​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ជំងឺ​នេះ ។

ចំពោះ​ករណី​ដែល​បង្ក​ឱ្យ​កើត​មាន​ជំងឺលើសឈាម​នៅ​វ័យក្មេង​នេះ​មាន​ដូច​ជា​៖
-​កើត​មាន​ជំងឺ​សរសៃឈាម​នៅ​ត្រង់​តម្រងនោម ឬ​រន្ធ​សរសៃ​តម្រងនោម ។
-​ជំងឺ​ក្រពេញ​តម្រងនោម ។
-​ជំងឺ​ទល់​នោម ។
-​ជំងឺ​រលាក​ក្រពេញ​តម្រងនោម ។
-​ខ្សោយតម្រងនោម ។
-​ការ​ជក់បារី ។
-​ការ​សេព​គ្រឿងញៀន ។
-​ការ​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ពេក ។
-​មាន​បញ្ហា​ធាត់​ជ្រុល ។
-​ឬ​កត្តា​តំណពូជ​ជាដើម ។

ទាំងនេះ គឺជា​មូលហេតុ ដែល​នាំ​ឱ្យ​កើត​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​វ័យក្មេង ហើយ​ក៏​នៅ​មាន​កត្តារួម​ផ្សំ​ជា​ច្រើន​ទៀត ។ ជំងឺលើសឈាម​នៅ​វ័យក្មេង​កើតឡើង​ពី​មូលហេតុ​ខាងលើ​នេះ ហើយ​វា​បាន​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ជា​បា​តុ​ភូ​ថ្មី កើត​មាន​ឡើងជា​ហេតុ​ធ្វើ​ឲ្យ​ជំងឺ​កាន់តែ​មាន​សភាព​ធ្ងន់​ឡើង និង​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​រីករាយ​ដាល​ទៅ​ផ្នែក បេះដូង ខ្សោយបេះដូង កង្វះ​ឈាម​នៅ​ត្រង់​បេះដូង និង​ប៉ះពាល់​ផ្នែក​ប្រព័ន្ធ​តម្រងនោម និង​ផ្នែក​ប្រពន្ធ​ខួរក្បាល ដូច​ជា​អាច​ដាច់​សរសៃឈាម ឬ​ស្ទះ​សរសៃឈាម និង​អាច​ចេញ​ឈាម​នៅ​ត្រង់​ក្បាល​ជាដើម ។

ជំងឺលើសឈាម​ដែល​គេ​បាន​ជួប​ញឹកញាប់ បំផុត គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្នែក​ខួរក្បាល និង​បេះដូង ។ មាន​អ្នកជំងឺ​លើសឈាម​ជា​ច្រើន​មិន​មាន​រោគ​សញ្ញា​ប្រាប់​ឲ្យ​ដឹង​ទេ លុះត្រាតែ ធ្លាក់​ក្នុង​សភាព​ធ្ងន់​ទើប​អាច​ដឹង​អំពី​រោគ​សញ្ញា ។ ក្នុង​ដំណាក់កាល​នេះ អ្នកជំងឺ​អាច​នឹង​មាន​គ្រោះថ្នាក់​បំផុត ដែល​អាច​បាត់​បង់ជីវិត ឬ​ក៏​ធ្លាក់ខ្លួន​ពិការ​មួយ​ចំហៀង​ខ្លួន​ជាដើម ។

ដើម្បី​ដឹង​ថា ក្មេង​អាច​កើត​មាន​ជំងឺលើសឈាម ឬ​ក៏​អត់​នោះ មាន​តែ​ការ​វាស់​សម្ពាធ​ឈាម​មនុស្ស​ទាំង​ពីរ​ភេទ ទើប​អាច​ដឹង​ច្បាស់ ។ មនុស្ស​ភាគច្រើន​ត្រូវ​បាន​មើល​រំលង​ចំពោះ​ក្មេង ព្រោះ​គិត​ថា មិន​អាច​កើត​មាន​ជំងឺលើសឈាម​ដូច​ជា​មនុស្ស​ចំណាស់ ។ មាន​ក្មេង​ជា​ច្រើន​ដែល​មាន​អាការ​រៈ​ឈឺក្បាល ក្អក ក្អួត ការ​កន្ត្រាក់​សរសៃ​ដោយ​សម្ពាធ​ឈាម​ឡើង តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដែល​គ្មាន​ជំនាញ​មើល​រំលង និង​គិតតែ​ព្យាបាល​ទៅ​ដល់​រោគ​សញ្ញា ផ្សេង​ៗ​ទៅ​វិញ ។

បណ្តា​រោគ​សញ្ញា​ទាំងនេះ​ប្រសិនបើ​ព្យាបាល មិន​បានជា​សះស្បើយ​ទេ​នោះ ឬ​ក៏​មិន​បាន​វាស់​សម្ពាធ​ឈាម​ឲ្យ​បាន​ច្បាស់​ទេ​នោះ វា​អាច​ជា​ផល់​អាក្រក់​អាច​រាលដាល​ទៅ​ដល់​សរសៃឈាម​ខួរក្បាល​បាន អាច​កើត​មាន​បញ្ហា​ខ្សោយបេះដូង តម្រងនោម និង​អាច​ប៉ះពាល់​ទៅ​ដល់​អនាគត​របស់​ក្មេង​ជាដើម ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង