Join with Health.com.kh on Telegram

រឿង​មួយ​ដែល​ជា​ភាព​ខុស​គ្នា​រវាង​ផ្លូវភេទ​មនុស្ស​ប្រុស និង​ស្រី​គឺ​បុរស​ច្រើន​តែ​មាន​និន្នាការ​ពេញចិត្ត​នឹង​ការ​រួម​ភេទ​នៅ​ពេល​ព្រឹក ខណៈ​ពេល​ដែល​ស្ត្រី​ច្រើន​តែ​រៀបចំ​សកម្មភាព​នៅ​លើ​គ្រែ​នៅ​ពេល​យប់​ទៅ​វិញ​។

រឿង​នេះ​ប្រហែលជា​ទាក់ទង​នឹង​លិង្គ​ឡើង​រឹង​នៅ​ពេល​យប់ (Nocturnal Penile Tumescence, NPT) ដែល​មួយ​យប់​ៗ​អាច​មាន​រហូត​ដល់ ៥​ដង​ឯណោះ​។ ដូច្នេះ​អ្នក​ក្រោក​ឡើង​ដោយ​លិង្គ​នៅ​រឹង​។​វា​ជា​ហេតុផល​មួយ​ដ៏​សម​ស្រប​សម្រាប់​សកម្មភាព​លើ​គ្រែ​។ សំណាងអាក្រក់​អី មិត្ត​ស្រី​របស់​អ្នក​ប្រហែលជា​មិន​មាន​អារម្មណ៍ល្អ​ដូច​អ្នក​ភ្លាម​នោះ​ទេ លុះត្រាតែ​អ្នកមាន​វិធី​ធ្វើ​យ៉ាងណា​អោយ​សម​ស្រប​បន្តិច​ទើប​នាង​មាន​អារម្មណ៍​ដូច​អ្នក​ដែរ​។

រៀបចំ​ពី​យប់​អោយ​ហើយ
ដើម្បី​ចៀសវាង​កុំអោយ​អ្វី​ៗ​ត្រូវ​បាន​ខកខាន​នៅ​ពេល​ព្រឹក​ឡើង អ្នក​គួរតែ​ត្រៀម​តាំងពី​យប់​អោយ​ហើយ​សិន​។ ចូរ​យក​ស្ករ​កៅស៊ូ​ដាក់​នៅ​ក្បែ​គ្រែ​របស់​អ្នក​ដើម្បី​អាច​យក​វា​មក​ប្រើ​បំបាត់​ក្លិន​មាត់​នៅ​ពេល​ព្រឹក​មុន​ពេល​ចាប់ផ្តើម​នូវ​អារម្មណ៍​ដ៏​សិច​ស៊ី​បាន​។ ជាមួយ​គ្នា​នេះ​ដែរ ចូរ​ប្រាកដ​ថា អ្នក​បាន​ទៅ​បន្ទប់ទឹក​បត់ជើងតូច​រួច​ហើយ​មុន​ពេល​ចូល​ដេក​ដើម្បី​កុំអោយ​ភ្ញាក់​ពី​ព្រលឹម​ពេក​ទៅ​បន្ទប់ទឹក​។ អ្វី​ដែល​សំខាន់​គឺ​មិន​ត្រូវ​ភ្លេច​ស្រោមអនាម័យ​ឡើយ​។

កំណត់​ម៉ោង​រោ​រិ៍​ដល់​ខ្លួនឯង
យក​ល្អ​គួរតែ​ភ្ញាក់​ពី​ព្រលឹម​បន្តិច​ទើប​គ្រប់គ្រង​នាង​ក្នុង​ការ​ធ្វើ​សកម្មភាព​សិច​ដើម្បី​កុំអោយ​ខក​ម៉ោង​ទៅ​ធ្វើការ​។ ដូច្នេះ​អ្នក​អាច​ធ្វើ​បែប​នេះ​បាន​តាម​រយៈ​ការ​កំណត់​ពេលវេលា​ដល់​ខ្លួនឯង ព្រោះ​វា​នឹង​មិន​រំខាន​ដល់​ដៃគូរ​ប្រសិនបើ​អ្នក​ចង់​ប្រើ​នាឡិការ​រោ​រិ៍​។ ប្រសិនបើ​អ្នក​ភ្ញាក់​មុន​នាង អ្នក​នឹង​អាច​ផ្តល់​ការ​ស្រើបស្រាល​ដល់​នាង​បាន​ដែរ​ជាមួយនឹង​ការ​បរ​បោស​អង្អែល​ដ៏​ព្រឺព្រួច​។ ចូរ​ចង​ចាំ​ថា អ្នក​ប្រហែលជា​ត្រៀមខ្លួន​រួច​ហើយ ប៉ុន្តែ​អ្នក​គួរតែ​ទុក​ពេល​អោយ​នាង​អាច​កម្តៅ​សាច់ដុំ​បាន​មួយ​ភ្លែត​សិន​ដែរ ទើប​អាច​អោយ​បរិយាកាស​នៅ​ពេល​ព្រឹក​នេះ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន​។

ដាស់​នាង​អោយ​ភ្ញាក់​ថ្នម​ៗ
ខាង​ស្រី​ទំនងជា​មិន​ចង់​ស្វាគមន៍​នឹង​លិង្គ​ដែល​កំពុង​តែ​រឹង​ដាក់​នៅ​ពីមុខ​នាង​នោះ​ទេ ដូច្នេះ​ចូរ​ធ្វើ​អារម្មណ៍​ស្ងប់​សិន​ទៅ​។ ចូរ​អង្អែល​នាង​ដោយ​ថ្នម​ៗ និង​យឺត​ៗ​។ ចូរ​ផ្តល់​អោយ​នូវ​នាង​ការ​ថើប​តិច​ៗ​នៅ​លើ​មុខ ក៏​ដូច​ជា​រាង​កាយ​របស់​នាង​ទាំងអស់​តែ​ម្តង​។ ប្រើ​ម្រាមដៃ​អ្នក​ច្បូតសក់​របស់​នាង​។ កាលណា​ដែល​អ្នក​អាច​ធ្វើ​បែប​នេះ​បាន វា​នឹង​ប្រាកដ​ថា​នាង​ភ្ញាក់​ឡើង​នឹង​មាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​នាង ហើយ​ពេញចិត្ត​នឹង​ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​ថែម​ទៀត​ផង​។

ធ្វើ​អោយ​នាង​មាន​អារម្មណ៍​

ខាង​ស្រី​ប្រហែលជា​មិន​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​រូបរាង​សិច​ស៊ី​នោះ​ទេ​នៅ​ពេល​ភ្ញាក់ពីដេក​នោះ ដូច្នេះ​ដើម្បី​កុំអោយ​នាង​មាន​អារម្មណ៍​បែប​នេះ​ចូរ​ប្រាប់​ថា​នាង​ជា​មនុស្ស​ដែល​ស្អាត​បំផុត​ទោះបីជា​នាង​មាន​លក្ខណៈ​រញ៉េរញ៉ៃ​បន្តិច​ក៏​ដោយ​។ ទោះបីជា​សក់រ​ញ៉េ​រញ៉ែ និង​ក្លិន​មាត់​ពេល​ព្រឹក​មិនល្អ​យ៉ាងណា​ក៏​ដោយ ក៏​អ្នក​គួរតែ​ប្រាប់​នាង​ថា​អ្នក​ត្រូវការ​នាង​ខ្លាំង​ណាស់​នៅ​ព្រឹក​នេះ​។ ប្រសិនបើ​អ្នក​ពិបាក​នឹង​ប្រើ​អារម្មណ៍​ប្រាប់​នាង ចូរ​ព្យាយាម​ប្រើ​វិធី​ណា​ដែល​កុំអោយ​បែរមុខ​ដាក់​គ្នា​។ ការ​ប្រើ​ក្បាច់​រួម​ភេទ​បែប Spooning អាច​ផ្តល់​នូវ​អារម្មណ៍​ដ៏​រ៉ូ​ម៉ែ​ន​ទិច​បាន ព្រោះ​វា​អាច​ធ្វើ​អោយ​អ្នក​រួម​ភេទ​បាន​ដោយ​ចៀសវាង​នូវ​ការ​ស្រង់ក្លិន​មាត់​នៅ​ពេល​ព្រឹក​។

ការ​ដែល​ធ្វើខ្លួន​អោយរ​វល់​នៅ​ពេល​ព្រឹក​ដូច្នេះ​អាច​ជា​កិច្ច​ចាប់ផ្តើម​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ថ្ងៃនេះ ព្រោះ​វា​ជួយ​ជម្រុញ​អោយ​អ័រម៉ូន​ចេញ​កាន់តែ​ច្រើន​ដើម្បី​បង្កើត​បានជា​ស្នាមញញឹម និង​ងាយស្រួល​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ពេល​បំពេញការងារ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង