ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបរិមាណនៃទឹកដែលអ្នកគួរតែឲ្យកូនញ៉ាំតាមអាយុរបស់កូន។ តើមានអ្វីខ្លះទៅ?

  1. ទារកដែលទើបតែកើត អ្នកគួរតែឲ្យគេញ៉ាំទឹកទៅតាមទម្ងន់របស់គេ ដោយរៀងរាល់១គីឡូ កូនត្រូវការទឹកចំនួន១៥០មីលីលីត្រ។ ឧទារហណ៍ បើកូន៥គីឡូ អ្នកគួរតែឲ្យកូនញ៉ាំទឹកចំនួន៧៥០មីលីលីត្រ។
  1. កូនដែលមានអាយុចន្លោះ១ខែ ដល់១២ខែ ក្នុងរៀងរាល់១គីឡូ កូនត្រូវការទឹកចំនួន១១០មីលីលីត្រ។ ឧទាហរណ៍ បើកូនមានទម្ងន់១០គីឡូ រាងកាយកូនត្រូវការទឹកចំនួន១១០០មីលីលីត្រជារៀងរាល់ថ្ងៃ។
  1. កូនដែលមានអាយុចាប់ពី១២ខែ ដល់៣៦ខែ ក្នុងរៀងរាល់មួយគីឡូ កូនត្រូវការបរិមាណទឹកចំនួនពី១០០មីលីលីត្រដល់១១០មីលីលីត្រ។ ដូចនេះ បើកូនមានទម្ងន់១៥គីឡូ កូនត្រូវការទឹកចំនួនពី១៥០០មីលីត្រដល់១៦៥០មីលីលីត្រ។
  1. កូនដែលមានអាយុចាប់ពី៣ឆ្នាំដល់១៣ឆ្នាំ កូនប្រុសត្រូវការទឹកចំនួនពី១៥០០មីលីលីត្រដល់១៨០០មីលីលីត្រ។ ចំណែកកូនស្រី ត្រូវការទឹកចំនួនពី១២០០ដល់១៦០០មីលីលីត្រ។
  1. កូនដែលមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ កូនប្រុសត្រូវការទឹកចំនួនពី២០០០ដល់២៥០០មីលីលីត្រ។ ចំពោះកូនស្រី ត្រូវការទឹកចំនួនពី១៥០០ដល់១៧០០មីលីលីត្រ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង