Join with Health.com.kh on Telegram

​សុខភាព​ផ្លូវភេទ​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​របស់​មនុស្ស ហើយ​ពេល​ខ្លះ​អាច​ទទួល​នូវ​ភាព​រីករាយ​បាន​ទាល់តែ​មាន​ដៃគូ​រទាំង​ពីរ​នាក់​ចូលរួម​។

បើសិន​ជា​ដៃគូរ​មិនបាន​ធ្វើ​អ្វីមួយ​អោយ​ល្អ ឬ​មិន​ពេញចិត្ត​ក្នុង​ការ​រួមភេទ​ទេ វា​ក៏​ជះ​ឥទ្ធិពល​អា​ការៈដៃគូរ​ម្ខាង​ទៀត​ដែរ​។ ខាងក្រោម​នេះ​គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​អាច​លុប​បំបាត់​វា​ចោល​ដើម្បី​អោយ​រស់ជាតិ​ផ្លូវភេទ​របស់​អ្នក​មាន​លក្ខណៈ​ល្អ​ឡើងវិញ​។
 
១, មិន​ត្រូវ​អោយ​ផ្លូវភេទ​ក្លា​ជា​អ្វីមួយ​កើតឡើង​ចំពោះ​អ្នក​ឡើយ​
​ជំ​ហ៊ាន​ដ៏​សាមញ្ញ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ទទួលបាន​សុខភាព​ល្អ និង​រីករាយ​ក្នុង​ជីវិត​ផ្លូវភេទ​នោះ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ការ​រួមភេទ​នោះ​គឺជា​ជម្រើស​ដ៏​សកម្ម​មួយ​។ ជា​ញឹក​ញ៉ាប់ ក្រោយ​ពី​ការ​រួមភេទ​ដោយ​ការបង្ខំ​កើតឡើង​រួច មនុស្ស​យើង​តែង​និយាយ​ថា វា​គ្រាន់តែ​ជា​រឿង​មួយ​ទើប​នឹង​កើតឡើង ឬ​ដោយសារតែ​មនុស្ស​ស្រវឹង ហើយ​ចង់​បញ្ចប់​វា​នៅលើ​គ្រែ​ប៉ុណ្ណោះ​។ ការផ្លាស់ប្តូរ​ការរួម​ភេទ​ឱ្យទៅ​ជា​សកម្មភាព​មួយ​ដែល​អ្នក​ជ្រើសរើស ទំនងជា​មិន​សូវ​អោយ​អ្នក​យល់ថា​ជា​រឿង​ស្តាយក្រោយ​នោះទេ​។ វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការគិត​ហើយ​ចាំ​ធ្វើ​ក្រោយ​។ បើសិន​ជា​អ្នក​យល់ថា ជីវិត​ផ្លូវភេទ​អ្នក​មាន​ពេល​ខ្លះ​អ្នក​អាច​គ្រប់គ្រង​វា​បាន វា​នឹង​ក្លាយទៅជា​រឿង​ល្អ​វិញ​។
 
២, កុំ​គិត​ថា​កំហុស​ដែល​អ្នក​ធ្វើ​បាន​បំផ្លាញ​អ្នក​អោយសោះ​
​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​កំហុស​នៅពេល​រួមភេទ​។ ឧទាហរណ៍ ម្នាក់​នេះ​ចេះ​តែ​ភ្លេច​, ប៉ា​រ៉ា​ជ័យ ឬ​មិន​អាច​ទទួលបាន​នូវ​ការ​រួមភេទ​ដ៏​មាន​សុវត្ថិភាព​មួយ​សោះ ដូច្នេះ​ហើយ​ចូរ​សម្រេចចិត្តថា គ្មាន​អ្វី​ដែល​ត្រូវ​ជ្រើសរើស​អោយ​បាន​ក្រៅពី​ការប្រើ​ស្រោមអនាម័យ​ឡើង​នៅពេល​រួមភេទ​ជាមួយ​ដៃគូរ​នៅពេល​ក្រោយ​ទៀត​។ ព្រោះ​អ្នកនឹង​អាច​គេច​ផុត​បាន​ពី​ជំងឺ​កាមរោគ ព្រមទាំង​មិន​អាច​អោយ​ដៃគូរ​ខាង​ស្រី​មាន​ផ្ទៃពោះ​បាន​ទៀត​។ នោះ​គជា​រឿង​សំណាង​ហើយ​ដែល ការងារ​ដំបូង​ដែល​អ្នក​បាន​ធ្វើ​នោះ​មិន​មាន​បញ្ហា​អ្វី​កើតឡើង ប៉ុន្តែ​យក​ល្អ​គួរតែ​កាត់បន្ថយ​ការប្រឈមមុខ​នោះ​អោយបាន​ច្រើន​បន្ថែម​ទៀត​រហូតដល់​មាន​សំណាង​ជា​លើក​ទី​ពីរ​។
 
៣, មិន​ត្រូវ​ស​ន្ម​ត់​ជា​មុន​ចំពោះ​ស្ថានភាព​ផ្លូវភេទ​អ្នក​ឡើយ​
​មាន​ការយល់ច្រឡំ​មួយ​ដែល​មនុស្ស​យើង​ចេះ​តែ​យកមក​ទុក​ក្នុង​ចិត្ត​នោះ​គឺ​ថា​ខ្លួនឯង​មាន​ជំងឺ​កាមរោគ​។ ភាគច្រើន​ជំងឺ​កាមរោគ​មិនមាន​រោគសញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ​វា​នៅតែ​អាច​បណ្តាលឱ្យ​មាន​ការខូចខាត​រយៈពេល​យូរអង្វែង ឬ​ចម្លង​ទៅ​ដៃគូរ​ម្នាក់​ទៀត​បាន ហើយ​វេជ្ជបណ្ឌិត​ភាគច្រើន​មិន​បាន​ធ្វើ​តេស្ត​អោយបាន​ទៀងទាត់​ទៅលើ​ដៃគូរ​របស់​ពួកគេ​ដើម្បី​រក​មើល​ជំងឺ​កាមរោគ​ដែរ​។ ទោះបីជា​មាន​មនុស្ស​ទៅពិនិត្យ​រក​ជំងឺ​នេះ​ជា​រៀងរាល់​ឆ្នាំ​ក៏​ដោយ ក៏​ពួកគេ​ប្រហែលជា​មិន​បាន​ទទួល​នូវ​ការ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​កាមរោគ​ដែរ​។
 
 
៤, មិន​ត្រូវ​គិតថា​ជំងឺ​កាមរោគ​ជា​រឿង​គគ្រិច ឬ​អៀនខ្មាស់​ឡើយ​
​វា​ធ្វើអោយ​ខ្ញុំ​មិន​សប្បាយចិត្ត​នៅពេល​គេ​ប្រាប់​ខ្ញុំ​ថា​មនុស្ស​ម្នាក់​នោះ​គគ្រិច​ណាស់​ព្រោះ​គេ​កើត​ជំងឺ​កាមរោគ ជាពិសេស​នៅពេល​ពួកគេ​និយាយ​អំពី​ខ្លួន​ពួកគេ​ផ្ទាល់​។ ជំងឺ​ក​កាមរោគ​មិនមែនជា​ជំងឺ​ដែល​គគ្រិច​ជាង​ជំងឺ​ផ្សេងៗ​ទៀត​នោះ​ទេ ហើយ​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​អាច​ប្រឈម​នឹង​វា​បាន​ទាំងអស់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង