ជំងឺឬសបង្កឡើងដោយវីរុស ហើយវាអាចកើតឡើងគ្រប់កន្លែងលើស្បែកមនុស្សយើងទាំងអស់។ នៅពេលជំងឺឬសកើតឡើងនៅប្រអប់ជើង គេហៅថា Plantar Wart។ ការដើរជើងទទេរគឺងាយនឹងប្រឈមបញ្ហានេះណាស់។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) វីរុសបង្កជំងឺនេះងាយនឹងឆ្លងក្នុងកន្លែងដែលក្តៅឧណ្ហៗ និងមជ្ឈដ្ឋានដែលមានសំណើមដូចជា បន្ទប់ទឹក និងបន្ទប់ផ្លាស់ខោអាវ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ដើម្បីទប់ស្កាត់ការកើតឬសនៅប្រអប់ជើង យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖

  • ចូរចៀសវាងការដើរជើងទទេ
  • ចូរផ្លាស់ប្តូរស្បែកជើង និងស្រោមជើងជារៀងរាល់ថ្ងៃ
  • ចូរធ្វើយ៉ាងណាឲ្យប្រអប់ជើងស្អាត និងស្ងួតល្អ
  • ចូរពិនិត្យទៅលើប្រអប់ជើងរបស់កូនជាទៀងទាត់
  • ចូរចៀសវាងការប៉ះពាល់ឬសលើអ្នកជំងឺ ឬផ្នែកផ្សេងៗនៃរាងកាយទាំងអស់
  • ត្រូវយកចិត្តទុកដាក់ទៅលើការដុះស្បែក ឬការប្រែប្រួលរបស់ស្បែកផ្សេងៗដែលកើតមានផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង