ជំងឺរលាកសន្លាក់ហ្គោដអាចធ្វើឲ្យឈឺចាប់ និងគាំងក្នុងសន្លាក់បាន។ តាមពិតទៅ ជំងឺរលាកសន្លាក់ប្រភេទគឺជាជំងឺសន្លាក់ដែលកើតឡើងលើបុរសញឹកញាប់បំផុត។ អ្នកអាចកើតជំងឺនេះបានបើសិនជាចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមឡើងខ្ពស់ពេក។ អាស៊ីតអ៊ុយរិកនឹងបង្កើតជាគ្រីស្តាលស្រួចៗកកកុញក្នុងសន្លាក់ម្រាមមេជើង និងសន្លាក់ផ្សេងៗទៀត។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)អាការៈផ្សេងៗទៀតមានដូចជា ឈឺចាប់ ឈឺតឹងក្នុងសន្លាក់ និងហើម។ តាមការស្រាវជ្រាវចុងក្រោយបានរកឃើញថា អ្នកគ្រាន់តែបន្ថែមទឹកក្រូចឆ្មាទៅក្នុងរបបអាហារប្រចាំថ្ងៃ ក៏អាចគ្រប់គ្រងជំងឺរលាកសន្លាក់នេះបានដែរ រួមទាំងបន្ថយការប្រឈមនឹងគ្រួសក្នុងតម្រងនោមទៀតផង។ 

តាមការសិក្សាក្នុងឆ្នាំ ២០១៧ បានរកឃើញថា ទឹកក្រូចឆ្មា និងសារធាតុចម្រាញ់ចេញពីក្រូចឆ្មាអាចជួយបញ្ចុះអាស៊ីតអ៊ុយរិកក្នុងឈាមបាន។ មនុស្សធំដែលមានចំនួនអាស៊ីតអ៊ុយរិកខ្ពស់ដែលបានញ៉ាំទឹកក្រូចឆ្មាជារៀងរាល់ថ្ងៃរយៈពេល ៦សប្តាហ៍ ឃើញថា មានការថយចុះចំនួនអាស៊ីតអ៊ុយរិកគួរឲ្យកត់សម្គាល់។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ទោះបីជាយ៉ាងណាក៏ដោយ វាក៏ត្រូវការការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតដើម្បីដឹងថា តើមនុស្សយើងត្រូវការទឹកក្រូចឆ្មាប៉ុន្មានទើបអាចបញ្ចុះចំនួនអាស៊ីតអ៊ុយរិកបាន។ តាមការសិក្សាដំបូងរកឃើញថា អ្នកដែលចូលរួមសិក្សាបានញ៉ាំទឹកក្រូចឆ្មាស្រស់ប្រមាណ ៣០មីលីលីត្រជារៀងរាល់ថ្ងៃ ដែលវាស្មើនឹងក្រូចឆ្មាប្រហែលមួយផ្លែ។ តាមការសិក្សាលើកទីពីរ មនុស្សម្នាក់បានញ៉ាំទឹកក្រូចឆ្មាស្រស់ពីរផ្លែលាយជាមួយទឹកពីរលីត្រជារៀងរាល់ថ្ងៃ។ 

តាមការសិក្សាបានរកឃើញថា មនុស្សធំដែលព្យាបាលជំងឺរលាកសន្លាក់ហ្គោដដោយប្រើទឹកក្រូចឆ្មាគឺមិនមានផលរំខានអ្វីឡើយ។ ប៉ុន្តែ ទឹកក្រូចឆ្មានៅតែជាអាស៊ីតលុះត្រាតែក្រពះរំលាយវាសិន។ ជាតិអាស៊ីតធម្មជាតិរបស់ក្រូចឆ្មា (អាស៊ីតស៊ីទ្រិច) អាចធ្វើឲ្យខូចស្រទាប់ការពារធ្មេញបាន។ វាក៏ប្រហែលជាអាចបណ្តាលឲ្យរលាកមាត់ បំពង់ក និងក្រពះផងដែរ។ ដើម្បីបង្ការផលរំខានទាំងនេះ ចូរចៀសវាងការញ៉ាំទឹកក្រូចឆ្មាសុទ្ធតែម្តង។ ចូរខ្ពុរមាត់ចេញជាមួយទឹក ឬដុសសម្អាតធ្មេញភ្លាមក្រោយពីញ៉ាំទឹកក្រូចឆ្មាដែលលាយទឹករួច៕