ថ្លើមរបស់មនុស្សយើងគឺជាផ្ទះថាមពល ដែលវាមានមុខងារទ្រទ្រង់អាយុជីវិតមនុស្សយើងច្រើនជាង ៥០០ប្រភេទឯណោះ។ ថ្លើមគឺជាសរីរាង្គដែលធំជាងគេបំផុតក្នុងរាងកាយ ហើយស្ថិតនៅផ្នែកខាងលើខាងស្តាំនៃពោះ។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ការងារសំខាន់ៗរបស់ថ្លើមមានដូចជា៖
- ច្រោះជាតិពុលចេញពីក្នុងឈាម
- ផលិតអង់ស៊ីមរំលាយអាហារ ដែលហៅថាទឹកប្រមាត់
- រក្សាទុកវីតាមីន និងជាតិរ៉ែ
- សម្របសម្រួលដល់អ័រម៉ូន និងឆ្លើយតបប្រព័ន្ធភាពស៊ាំ
- ជួយឲ្យឈាមកក
ថ្លើមមនុស្សយើងគឺជាសរីរាង្គតែមួយគត់ក្នុងខ្លួនដែលអាចលូតលាស់ឡើងវិញក្រោយពីវាត្រូវបានខូចខាត ឬកាត់ចេញហើយ។ តាមពិតទៅ ថ្លើមយើងអាចដុះមកវិញក្នុងទំហំដូចដើមក្នុងរយៈពេលច្រើនខែ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះបើសិនជាថ្លើមចេះដុះវិញអ៊ីចឹង តើយើងអាចរស់នៅដោយមិនបាច់មានថ្លើមបានទេ?
មិនអាចឡើយ។ ថ្លើមគឺជាសរីរាង្គដ៏សំខាន់បំផុតដែលយើងត្រូវការ។ បើសិនជាគ្មានថ្លើមទេ៖
- ឈាមនឹងមិនអាចកកត្រឹមត្រូវទេ ដែលជាហេតុនាំឲ្យមានការហូរឈាមមិនឈប់
- ជាតិពុល និងសារធាតុគីមី និងផលិតផលសម្រាប់រំលាយអាហារនឹងកកកុញក្នុងឈាម
- អ្នកនឹងមិនមានប្រព័ន្ធការពារនឹងបាតេរី និងមេរោគផ្សិតឡើយ
- អ្នកអាចហើម ដោយរួមទាំងហើមខួរក្បាលដល់ស្លាប់ទៀតផង។
បើគ្មានថ្លើមទេ អ្នកនឹងស្លាប់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855