ការស្ពឹកម្រាមដៃអាចធ្វើឲ្យម្រាមដៃទៅជាឈឺឈៀបៗ និងមានអារម្មណ៍ដូចម្ជុរចាក់។ ពេលខ្លះ អ្នកអាចមានអារម្មណ៍ថា ម្រាមដៃដូចជាក្រហាយតិចៗ។ ការស្ពឹកម្រាមដៃប្រហែលជាប៉ះពាល់ដល់សមត្ថភាពក្នុងការចាប់របស់របដែរ។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ហើយអ្នកប្រហែលជាមានអារម្មណ៍ក្នុងដៃដូចមានអ្វីចាប់ជាប់អ៊ីចឹង ឬប្រអប់ដៃបាត់បង់កម្លាំងតែម្តង។ ការស្ពឹកប្រអប់ដៃអាចមានអាការៈប្រែប្រួលច្រើន ចាប់ពីកើតឡើងម្តងម្កាល រហូតដល់មិនអាចប្រើដៃធ្វើការងារប្រចាំថ្ងៃតែម្តង។ 

មូលហេតុជាច្រើនដែលជាប់ទាក់ទងនឹងការស្ពឹកនៅម្រាមដៃគឺដោយសារតែមានរបួសជ្រាំដែលៗ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  រឿងនេះកើតឡើងនៅពេលដែលមនុស្សម្នាក់ចេះតែធ្វើចលនាណាមួយដដែលៗ ដែលអាចបង្កការរលាក ឬខូចខាតដល់សរសៃប្រសាទជាច្រើន និបង្កជាការស្ពឹកតែម្តង។ 

មធ្យោបាយដើម្បីចៀសវាងរបួសដោយសារតែចលនាដដែលមានដូចជា៖

  • ចូរអនុវត្តជំហររាងកាយដែលល្អនៅពេលប្រើប្រាស់ឧបករណ៍ ក្តាចុចកុំព្យូទ័រ ឬឧបករណ៍ផ្សេងៗទៀតដែលអាចបណ្តាលឲ្យមានរបួស
  • ចូរសម្រាកខ្លះរាល់សកម្មភាពដែលអ្នកធ្វើជារៀងរាល់ ៣០ ទៅ ៦០នាទីម្តង
  • ចូរពុតពែនសាច់ដុំដែលអ្នកកំពុងតែប្រើប្រាស់នោះដើម្បីបន្ថយភាពតឹងរបស់វា
  • អ្នកក៏អាចទិញឧបករណ៍ទ្រទ្រង់ប្រអប់ដៃដើម្បីចៀសវាងការប៉ះពាល់ ឬប្រឹងខ្លាំងពេកបានដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង