ប្រសិនបើអ្នក ឃើញកូនអង្គុយបែបនេះ ត្រូវប្រញាប់ហៅកូនមកប្រាប់ កុំឲ្យធ្វើបែបនេះទៀត ពីព្រោះ កូនរបស់អ្នកអាចនឹងមានគ្រោះថ្នាក់ នៅក្នុងថ្ងៃណាមួយជាមិនខានឡើយ។
ការអង្គុយរាងអក្សរ “W” ដែលអ្នកបានឃើញក្នុងរូបភាពនេះ ជាទម្លាប់មួយដែលកូនក្មេងឧស្សាហ៍អង្គុយ ពិសេស ពេលគេកំពុងលេង។ ការអង្គុយបែបនេះ ក្នុងរយៈពេលយូរម៉ោង អាចបង្កគ្រោះថ្នាក់ដល់កូនអ្នក ដោយមិនដឹងមូលហេតុឡើយ។

ក្រុមគ្រូពេទ្យប្រចាំ គេហទំព័រយើងខ្ញុំបានពន្យល់ប្រាប់ថា ការអង្គុយបែបនេះ អាចនឹងធ្វើឲ្យឆ្អឹងត្រគាកមានបញ្ហា ដោយសារតែការរំកិលឆ្អឹងត្រគាកខាងក្នុង និងបណ្តាលឲ្យឆ្អឹងរត់ខុសទីតាំង លូតលាស់មិនបានល្អ ហើយលទ្ធផលចុងក្រោយគឺ បញ្ហាខូចឆ្អឹងធ្ងន់ធ្ងរ។ ក្រៅពីនេះ វាអាចធ្វើឲ្យសាច់ដុំទាញ ឬកន្ត្រាក់ខុសទីតាំង ដូច្នេះ ការលូតលាស់ឆ្អឹងរបស់កុមារ គឺមិនបានល្អ ដូចធម្មតាឡើយ។
ជាការពិតណាស់ គ្រូពេទ្យជំនាញឆ្អឹងភាគច្រើន មិនណែនាំឲ្យកុមារតូចៗ អង្គុយរាងអក្សរ W នេះឡើយ៕